វិហាប្រាំពីល្វែង ស្ថិតនៅខាងត្បូងផ្លូវទៅទ្វារជ័យដែលនៅទីនេះមានរូប ព្រះពុទ្ធប្រក់នាគមួយព្រះអង្គដែលគេរកឃើញនៅប្រាសាទបាយ័ន ក្នុងឆ្នាំ១៩៣៣។ នៅក្នុងឆ្នាំ ១៩៣៥ ព្រះបាទសុីសុវត្ថិ មុនីវង្សបានដង្ហែព្រះពុទ្ធរូបយកមកទុកនៅទីកន្លែងនេះវិញ។ អ្នកស្រុកហៅទីនេះថា វិហាប្រាំពីល្វែងព្រោះពួកគេ យល់ថា វិហារនេះវាមានប្រាំពីរថ្នាក់ ដោយគិតចាប់តាំងពីផ្លូវចូលទៅដល់ទីកន្លែងដាក់ព្រះពុទ្ធ។

Vihear Prampi Lveng is south of the Victory Gate. Originally, the temple had a statue of Buddha protected by a naga, but the statute was removed and later discovered in 1933 at the Bayon temple. In 1935, King Sisowath Monivong returned the statue to Vihear  Prampi Lveng. The temple was given its name because there are seven sections from the entrance to the place where the statue is kept.