ភូមិផ្កាត្រកួនស្ថិតនៅខេត្តកណ្ដាលគឺជារមណីយដ្ឋានកែច្នៃមួយកន្លែងដែលនៅក្បែរភ្នំពេញដែលមានកន្លែងស្អាតទីតាំងហាយស្រួលរកនិងបរិយាកាសល្អ។ទេសភាពធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធគ្រប់សព្វ។គឺពិតជាសាកសមសម្រាប់ការរស់នៅជួបជុំក្រុមគ្រួសារ។នៅទីនេះក៏មានលក់ជាម្ហូបអាហារបែបខ្មែរស្រុកស្រែជនបទផងដែរ។នៅក្នុងភូមិផ្កាត្រកួនក៏មានកង់សម្រាប់ជួលជិះក្នុងបរិវេណហើយនិងមានកន្លែងសម្រាប់ថតរូបលេងយ៉ាងច្រើន។