កាហ្វេលើភ្នំជាកន្លែងដ៏ពេញនិយមមួយស្ថិតក្នុងតំបន់ឆ្នេរខេត្តកែបមានអ្នកដំណើរជាច្រើនបានទៅថតរូបនិងផឹកកាហ្វេលើភ្នំយ៉ាងស្រស់ស្រាយ។កាហ្វេលើភ្នំមានទីតាំងនៅលើភ្នំកំពស់35 ម៉ែត្រស្ថិតនៅក្នុងខេត្តកែប។ អ្នកដែលបានមកលេងអាចគេងអង្រឹងមើលទៅទេសភាពនៅក្រោមម្លប់ដើមឈើធំៗនិងមានមេឃពណ៌ខៀវស្រងាត់និងការហ្វេមានតម្លៃសមរម្យ។ហាងកាហ្វេលើភ្នំក៏មានលក់ដូចជានំបុ័ង នំរ៉ូទីនិងអាហារផ្សេងៗទៀតផងដែរ។