ទឹកធ្លាក់ហោងស្ថិតនៅភូមិស្រែវែងឃុំទឹកជ្រៅស្រុកតំបែរមានចម្ងាយប្រមាណ៥៧គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំទឹកធ្លាក់ហោងគឺជាតំបន់ភ្នំក្រំថ្មហើយរូងថ្មរាប់សិបម៉ែត្រការេដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ទឹកធ្លាក់ហោងមានដីប្រមាណ១.៨០០ហិតាដែលសុទ្ធសឹងតែជាព្រៃក្រាស់ៗ។ហើយទីនោះមានទេសភាពស្រស់បំព្រងនិងខ្យល់អាកាសល្អបរិសុទ្ធ។ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗនិងហែលទឹកកម្សាន្ដលេងជាមួយល្បឿនទឹកហូរ។ទឹកធ្លាក់ហោងកំពុងមានការពេញនិយមទៅទស្សនាកម្សាន្ដពីភ្ញៀវយ៉ាងខ្លាំងភ្ញៀវទេសចរជាញឹកញាប់បានមកទីនេះជារៀងរាល់ថ្ងៃសៅរិ៍អាទិត្យនិងពេលមានបុណ្យជាតិម្ដងៗ ។
Hoang Waterfall is situated approximately 57 kilometers from Tbong Khmum Provincial Town in Sre Veng Village, Teuk Chrov Commune, and Tambor District. All of the area, which is around 1,800 hectares, is covered in deep trees. Also, there is a lovely view and clean air. Visitors frequently travel to admire the natural landscape, go swimming, and play in the swift waters. Hoang Waterfall is a very famous tourist destination; visitors frequently visit here on Saturdays, Sundays, and on holidays.