ទឹកធ្លាក់ឆាយសន្ធរ គឺជាទឹកធ្លាក់ដែលមន្ទីទេសចរណ៍ទើបតែនិងរកឃើញថ្មីដែលស្ថិតនៅលើខ្នងភ្នំក្រវ៉ាញក្នុងតំបន់វាំងខ្វាវ ក្នុងភូមិ ក្សេត្របូរី ឃុំសន្រ្ទៃ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ សម្រាប់ផ្លូវដែលធ្វើដំណើរទៅដល់ទីនោះគឺមាន២ខ្សែ ទី១ ធ្វើដំណើរចេញពី ស្រុកក្រគរធ្វើដំណើរតាមផ្លូវចំការចិន ទៅកាន់វាំងខ្វាវ ។ ទី២ អាចធ្វើដំណើរចេញពីស្រុកភ្នំក្រវ៉ាញទៅកាន់តំបន់វាំងខ្វាវតែម្ដង់។ រមណីយដ្ឋានឆាយសន្ធរ ក៏ជារមណីយដ្ឋានបែបធម្មជាតិ ដែលមានទេសភាពយ៉ាងស្រស់ស្អាត មានទឹកធ្លាក់ថ្លាឈ្វេងហូរកាត់ផ្ទាំងថ្ម កាត់តាមដងអូរនិងឬសឈើព្រមទាំងមានម្លប់ឈើត្រឈឹងត្រឈៃហើយនៅទីនោះភ្ញៀវទេសចរក៏អាចងូចទឹកលេងនិងថ​តរូបលេងកម្សាន្តជាពិសេសសម្រាប់អ្នកដែលចូលចិត្តផ្សងព្រេងបោះតង់ហើយក៏ជាទីពេញចិត្តសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ។​ សម្រាប់បងប្អូនដែលចូលចិត្តប្រភេទផ្សងព្រេងគួរតែសាកល្បងទៅលេងនិងថតរូបលេងកម្សាន្ត៕

A recently discovered waterfall named Chhay Santhor Waterfall can be found in the Veang Khvav area of Kseth Borey village, Sontrey commune, Phnom Kravanh district, and Pursat province. It is situated on the ridge of Cardamom Mountain. For the road to reach there, there are two lines, the first one is from Krakow district, the road from Chamkar Chen to Veang Khvav. Second, you can get to the Veang Khvav neighborhood from the Phnom Kravanh district. Natural attractions such as clear waterfalls, rock formations, streams, and tree roots can be found at Chhay Santhor Resort, where visitors may also have fun in the water. Camping is a beloved activity for folks who love the outdoors, especially adventure seekers. Those who enjoy adventure should consider going and taking photos.