ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទមួយដែរមានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែរមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីទីរួមខេត្ត ។ ប្រាសាទ បន្ទាយឆ្មារកសាងចុងសតវត្សរ៍ទី១២និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចន្លោះពីឆ្នាំ១១៨១ ដល់ឆ្នាំ១២១៩ ។ កសាងឡើងដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុត្រា ស្រីន្ទកុមារនិងមេទ័ពទាំងបួន ដែលមានងារជា «អ្នកសញ្ជត» របស់ព្រះអង្គដែលបានពលីជីវិក្នុងសមរភូមិចម្បាំងបង្ហូរឈាមជាមួយចាមនាពេលនោះ។សព្វថ្ងៃប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លះប៉ុន្តែនៅតែស្រស់ស្អាតជាទីគយគន់ដែលហ៊ុមព័ទ្ធដោយទេសភាពខៀវស្រងាត់ជាមួយនិងដើមឈើធំៗ។