តំបន់អេកូទេសចរណ៍ផាត់សណ្តាយ ភូមិសាស្រ្តនៅក្នុងតំបន់នេះទាំងហេដ្ឋារចលនាសម្ព័ន្ធនិងការរស់នៅរបស់ប្រជាជននៅលើទូកនិងផ្ទះ បណ្ដែតទឹកស្ថិតនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយមានចម្ងាយប្រមាណ ១២៥គ.មភាគពាយព្យនៃទីរួមខេត្តកំពង់ធំ។និងមានចម្ងាយប្រមាណ ១៥គ.មពីទីរួមស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងអ្នកភូមិភាគច្រើនតែងតែប្រកបមុខរបរនេសាទហើយលក់ត្រីទៅកាន់ទីផ្សារឆ្នុរទ្រូខេត្តកំពង់ឆ្នាំងនិងមួយចំនួនមកកាន់ខេត្តកំពង់ធំជាមួយគ្នានេះសហគមន៍ក៏ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សត្រីមេពូជនៅក្នុងតំបន់ផាត់សណ្ដាយនេះផងដែរ ។ ក្រៅពីនេះនៅក្នុងតំបន់សហគមន៍នេសាទក៏មានសក្កានុពលធនធានធម្មជាតិជីវៈចម្រុះដល់សំបូរបែបនិងតំបន់អេកូទេសចរណ៍ដូចជាទស្សនាថ្ងៃរះថ្ងៃលិចលើផ្ទៃទឹកទស្សនាព្រៃលិចទឹកធំជាងគេទស្សនាការនេសាទត្រីដើមឈើលិចទឹកមានអាយុកាលរយឆ្នាំទស្សនាសត្វស្លាបទស្សនាតំបន់រាមសារ វត្ថុអនុស្សាវរីយ៍កែច្នៃពីកំប្លោកទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅលើផ្ទៃទឹកកន្លែងបោះតង់ជាមួយគ្នានេះសហគមន៍មានបម្រើជាសេវាកម្មដូចជាសេវាកម្មផ្ទះស្នាក់សេវាកម្មម្ហូបអាហារសេវាកម្មទូក។
Infrastructures and people living in this area with the boats and floating houses located in Prekkhsach village, Phatsanday commune, Kampong Svay district about 125km northwest of a provincial town and about 15km from Boribor district town, Kampong Chhnang province. The majority of villagers always practice fishing and sell fish to supply Kampong Chhnang markets and others to Kampong Thom such as dried fish, smoked fish, fish paste, and fish or meat paste, etc. The community also actively contributes to fish conservation in the Whitsunday area. The community covered by the place is massive and offers loads for the tourists to enjoy with biodiversity resources and Eco-Tourism potentials such as large flooded forest, floating village, fish feeding, sunset, old nature trees (about 100years), the flock of birds, Ramsar, visiting local people's daily livelihood and serve homestay, foods. (local), boat and souvenir made from water hyacinth and camping. Please, all visitors hel ) more purchase fish products and support all community services to increase all local people's income.