រមណីយដ្ឋានទំនប់អូរមានគឺជាតំបន់ធម្មជាតិកែច្នៃ មានទីតាំងស្ថិតនៅភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់ មានចម្ងាយ៥៥គ.ម ពីទីរួមខេត្ត និងចម្ងាយប្រមាណ ២៥គ.ម ពីរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកពេលធ្វើដំណើរមកដល់ទីប្រជុំជនផ្សារ តាអោក បត់ឆ្វេងតាមផ្លូវថ្នល់កៅស៊ូចម្ងាយប្រហែល ១០គ.ម ទើបមកដល់តំបន់កម្សាន្ដទំនប់អូរមាន ។តំបន់នេះគឺជាប្រព័ន្ធស្រោចស្រពដែលត្រូវបានរាជរដ្ឋាភិបាលជួសជុលស្ដារឡើងវិញនៅឆ្នាំ២០១៥រមណីយដ្ឋាននេះមានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ ដែលតែងតែមក លេងកម្សាន្ត សម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹកកម្សាន្ត ពិសារអាហារ ជាមួយគ្នានេះភ្ញៀវទេសចរអាចជិះទូកលេងកម្សាន្ត ទស្សនាការនេសាទ ត្រីធម្មជាតិ និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះផងដែរ។

 

O Mean Dam is a man-made site located in Popeung village, Meanchey commune, Sandan district about 55km from provincial town and about 25km from Sambor Prei kuk cultural site when arriving at Ta Oak market town turn left on road about 10km to the Au Mean. This area is an irrigation scheme rehabilitation constructed in 2015 by the current Royal Government. This area is very popular with local tourists. They always go to visit there for relaxing, fresh air, and eating local food with the fresh landscape and swimming, boat ride, fishing, and visit local people's daily livelihood.