រមណីយដ្ឋានទំនប់បង្ហៀរ៦មករា គឺជារមណីយដ្ឋានធម្មជាតិកែច្នៃ មានទីតាំងស្ថិត នៅភូមិក្បាលបី ឃុំទីពោរ ស្រុកសន្ទុក មានចម្ងាយ៤៣គ.ម ពីទីរួមខេត្តកំពង់ធំនិង ចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ពីរមណីយដ្ឋានភ្នំសន្ទុក មកដល់ប្រឡាយទឹកជ្រាប់ហើយ ធ្វើដំណើរបត់ឆ្វេង តាមផ្លូវគ្រួសក្រហមអមសង្ខាងខាងប្រឡាយ ទើបមកដល់តំបន់កម្សាន្តទំនើបបង្ហៀរ៦មករា។ចម្ងាយ៦០០០ម៉ែត្រ តំបន់នេះគឺជាប្រព័ន្ធធារាស្ត្រចាប់ ផ្តើមកសាងនៅឆ្នាំ១៩៧៨ ក្នុងរបប ប៉ុល ពត និងត្រូវបានរាជរដ្ឋាភិបាលជួសជុលស្តារ ឡើងវិញនៅឆ្នាំ២០១៨ ។រមណីយដ្ឋាននេះមានការពេញនិយមពីសំណាក់ភ្ញៀវ ទេសចរជាតិ ដែលតែងតែមកលេងកម្សាន្តនាពេលចុងសប្ដាហ៍ថ្ងៃឈប់សម្រាក និង ថ្ងៃបុណ្យនានា ដើម្បីសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹកកម្សាន្ត ជិះទូក ស្ទូចត្រី និងពិសារអាហារ។
6 Makara Dam is a man-made site located in Kbal Bei village, Tipor commune, Santuk district about 28km from the provincial town and about 13km from cultural and natural Phnom Santuk site when traveling beyond 2km from Phnom Santuk site then turn left on the red road about 6000m along with canal on both sides to the 6 Makara. This area is a hydraulic system constructed in 1978 during the Pol Pot regime and restored in 2018 by the current Royal Government. This area is very popular with local tourists. They always go to visit there on a weekend day and another vacation day off for relaxing, fresh air, and eating local food with the fresh landscape and swimming, boat riding, and fishing.