Discover

ឆ្នេរអូឈើទាល (Orcher Teal Beach )

ឆ្នេរអូឈើទាល (Orcher Teal Beach )

មានឆ្នេរ​ខ្សាច់​សស្អាត​វែង​អន្លាយ​នឹង​មាន​ដើម​ឈើ​ជាច្រើន​ដុះអែប​មាត់ឆ្នេរសមុទ្រ​មើលទៅជាជួរ​គួរអោយ​ទាក់ទាញបំផុតហេតុនេះហើយឆ្នេរនេះក៏បានជាប់ជាសមាជិកក្លឹបឆ្នេរដែលស្អាតជាងគេក្នុងពិភពលោក។​ឆ្នេរអូឈើទាលជាកន្លែងទាក់ទាញភ្ងៀវទេសចរមកងូតទឹកកម្សាន្តហើយក៏មានទីធ្លា​ធំទូលាយអាចហាត់ប្រាណ​បាននិងជិះម៉ូតូលេងសម្រាប់កុមារ។ Ochheuteal Beach is a popular tourist destination for swimming and provides a sizable area for exercise and kid-friendly motorbike rides. A lengthy white sand beach that has numerous trees growing alongside it and has a lovely appearance.
Read More
កោះកុងក្រៅ ឆ្នេរទី៥ (Koh Kong Krav Beach 5)

កោះកុងក្រៅ ឆ្នេរទី៥ (Koh Kong Krav Beach 5)

ឆ្នេរកោះកុងក្រៅស្ថិតក្នុងភូមិកោះកាពិឃុំជ្រោយប្រស់ស្រុកកោះកុងខេត្តកោះកុងមានចំងាយប្រមាណ៣០គ.មពីក្រុងខេមរភូមិន្ទភ្ញៀវទេសចរជាតិអន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹកដោយចំណាយពេលប្រមាណ៤០នាទីទើបដល់កោះដ៏ធំមួយនេះ។កោះកុងក្រៅមានផ្ទៃដីប្រមាណ៨០គ.ម២និងកម្ពស់ប្រហែល៤១០មស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយដែលមានព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិសត្វព្រៃមច្ឆាផ្កាថ្មនិងជីវៈចម្រុះបាតសមុទ្រមានឆ្នេរខ្សាច់សម្រាប់កម្សាន្ត០៦កន្លែង។កោះកុងឆ្នេរទី៥គឺជាឆ្នេរដែលមានប្រជាប្រិយភាពដែរអ្នកទេសចរនិយមទៅបោះតង់កម្សាន្ត​និងស្ទួចត្រីផងដែរ។ រូបភាព: Bilove ធម្មជាតិ Koh Kong Krao Beach is located in Koh Kapi Village, Chroy Pros Commune, Koh Kong District, Koh Kong Province, about 30 km from Royal Khemarak City. All international tourists can travel to this area by water in about 40 minutes. This big island. Koh Kong Krao covers an area of about 80 km2 and an altitude of about 410 m. Sand for recreation in 06 places. Koh Kong Beach 5 is a popular beach for tourists to go camping and fishing.
Read More
ភូមិអាវឡាតាន់ (village of Avalatan)

ភូមិអាវឡាតាន់ (village of Avalatan)

ភូមិអាវឡាតាន់មិនត្រឹមតែមានសម្រស់ស្អាតប្លែកនោះទេហើយក៏មាននៅគ្រឿងសមុទ្រស្រស់ៗនិងមានចុងភៅ។ដែលពូកែចំអិនម្ហូបឆ្ងាញ់ៗពិសាររង់ចាំធ្វើជូនភ្ញៀវទេសចរមិនអោយខកចិត្តនោះទេ។ភូមិនេសាទលើទឹកមួយនេះជាផ្នែកមួយនៃកោះកុងក្រៅ ស្ថិតក្នុងភូមិសាស្រ្ត ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ បងស្នា The beautiful village of Avalatan also offers visitors wonderful food prepared by skilled chefs and access to fresh seafood, ensuring their satisfaction. Located in Chroy Pros commune, Koh Kong district, Koh Kong province, this floating fishing community is a part of Koh Kong Krao.  
Read More
ទឹកធ្លាក់ឆាយតាប៉ាង (Tapang waterfall)

ទឹកធ្លាក់ឆាយតាប៉ាង (Tapang waterfall)

ទឹកធ្លាក់ឆាយតាប៉ាងគឺជាទឹកធ្លាក់ដ៏ខ្ពស់មួយដែលលាក់ខ្លួននៅក្នុងព្រៃក្នុងតំបន់អារ៉ែង។ទឹកធ្លាក់នេះពុំទាន់មាននរណាសន្មត់យ៉ាងច្បាស់នោះទេថាមានកំពស់ប្រវែងប៉ុន្មានអោយពិតប្រាកដដោយមានព័ត៌មានដកស្រង់ខ្លះនិយាយថាប្រហែល៧០ម៉ែត្រឯខ្លះទៀតថាជាង១០០ម៉ែត្រដោយសារតែវាមានកំពស់ខ្ពស់ខ្លាំង។ទឹកធ្លាក់ឆាយតាប៉ាងមានទីតាំងស្ថិតនៅក្នុងភូមិចំណារស្រុកថ្មបាំងខេត្តកោះកុងដែលមាន ចម្ងាយប្រមាណ ២៥ គ.ម ពីទីស្នាក់ការសហគមន៍។  This waterfall in the Areng Valley is the tallest at 150 meters. It is 24 kilometers away from the CBET center in the dense woodland of Chomnar Village in the Brolay Commune. In addition to finding wild animal footprints, visitors can go birdwatching.
Read More
អូរទឹកវេទ ឃុំជីផាត (O Teuk Vet)

អូរទឹកវេទ ឃុំជីផាត (O Teuk Vet)

អូរទឹកវេទ(អ្នកខ្លះហៅឆាយទឹកវេទ)ដែលជាអូរមួយហ៊ុមព័ទ្ធជុំជិតដោយព្រៃឈើយ៉ាងស្រស់បំព្រង។អូរមួយនេះគឺមានទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទជាមួយទឹកធ្លាក់ដ៏ខ្លាំងនៅក្នុងរដូវវស្សា។ដោយទឹកនៅខាងលើគឺជំរៅប្រហែលត្រឹមភ្លៅតែប៉ុណ្ណោះឯទឹកខាងក្រោមគឺមិនដឹងជ្រៅប៉ុណ្ណាទេព្រោះអាចលោតពីថ្មទៅដែលមានកំពស់ជាង១០ម៉ែត្រដែរទីតាំង៖ស្ថិតក្នុងឃុំជីផាតស្រុកថ្មបាំងខេត្តកោះកុង។With Prosnix   O Teuk Vet or Chhay Teuk Vet is a beautiful series of cascade waterfalls hidden deep within a forest. The streams rage violently during the rainy seasons but other than that, it’s a great place for hiking and camping. The waterfall ends on a big pool of water great for cliff diving and swimming in. O Teuk Vet 或 Chhay Teuk Vet 是隐藏在森林深处的一系列美丽的瀑布。 在雨季,溪流汹涌澎湃,但除此之外,这里还是远足和露营的好地方。 瀑布尽头是一个大水池,非常适合悬崖跳水和游泳。  
Read More

Showing 251 - 255 of 263 posts