ភ្នំម្រេចកង្កែបមានទីតាំងស្ថិតនៅខេត្តកោះកុងត្រូវបានគេស្គាល់ថាជាឋានសួគ៌ជាកន្លែងទេសចរណ៍បែបផ្សងព្រេង។ភ្នំម្រេចកង្កែបជាកន្លែងសម្រាប់លំហែឬបំបាត់ភាពស្មុគស្មាញដោយទីនេះផ្ទាល់មានកន្លែងសម្រាប់បោះតង់សម្រាប់ភ្ញៀវទេសចរ។លើសពីនេះទៅទៀតយើងត្រូវដើរកាត់ព្រៃ២ទៅ៣ម៉ោងទើបទៅដល់ទីនោះដែលនេះជាសកម្មភាពដែលធ្វើអោយអ្នកដែលមកកំសាន្តដិតដាមជាមួយព្រៃប្រឹក្សាធម្មជាតិនៃសម្រស់ភ្នំម្រេចកង្កែប។នៅពេលព្រះអាទិត្យរះធ្វើឲ្យយើងមានអារម្មរណ៍ថាកំពុងរស់នៅឋានសួគ៌ភ្នំម្រេចកង្កែបសម្បូរទៅដោយព្រៃឈឺនិងជីវចម្រុះ។