Discover

អារ៉ែង-ខេមភីង (Areng - Camping)

អារ៉ែង-ខេមភីង (Areng - Camping)

ជាកន្លែងសម្រាកលំហែកាយបែបធម្មជាតិដែលទើបលេចចេញរូបរាងឡើងឋិតក្នុងតំបន់​ព្រៃធម្មជាតិដ៏ស្ងប់ស្ងាត់​នៃដងស្ទឹងអារ៉ែងក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងក្នុងឃុំថ្មដូនពៅស្រុកថ្មបាំងខេត្តកោះកុងដែលមានចំងាយប្រមាណប្រមាណ៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។សកម្មភាពកម្សាន្ដរួមមានការដកម្សាន្តតាមដងព្រៃដើរភ្នំជិះម៉ូតូកង់បួនជិះកង់តាមព្រៃភ្នំជិះក្បូនអុំទូកកាយ៉ាកតាមដងស្ទឹងកម្មវិធីដាំបន្លែឬដំណាំនិងកម្មវិធីកីឡាជាច្រើនមុខទៀត។​ Cr: Molika Bou   A natural resort located in the tranquil natural forest area of ​​the Areng River in the Southern Cardamom Mountain National Park in Thmor Daun Pov Commune, Thmar Bang District, Koh Kong Province, approximately 300 km from the capital. Phnom Penh. Recreational activities include forest walks, hiking, quad biking - mountain biking, rafting and canoeing along the river, vegetable growing programs, and many other sports programs.   位于国公省特莫邦区Thmor Daun Pov公社南豆蔻山国家公园Areng河宁静天然林区的新兴自然度假胜地,距离首都金边约300公里。 休闲活动包括:森林漫步、徒步旅行、四轮摩托-山地自行车、漂流和沿河划独木舟、蔬菜种植计划和许多其他体育项目。 摄影师 : Molika Bou
Read More
សហគមន៏ទេសចរណ៍ធម្មជាតិកំពង់ភ្លុក (Kampong Phluk Ecotourism Community)

សហគមន៏ទេសចរណ៍ធម្មជាតិកំពង់ភ្លុក (Kampong Phluk Ecotourism Community)

មានទីតាំងស្ថិតនៅភូមិគោកក្តុលឃុំកំពង់ភ្លុកស្រុកបាគងខេត្តសៀមរាប។រមណីយដ្ឋាននេះមានចម្ងាយប្រមាណជា៣០គីឡូម៉ែត្រពីក្រុងសៀមរាបដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦និងបត់ចូលតាមផ្លូវកៅស៊ូតូចមួយទៅត្រង់។ភ្ញៀវទេសចរអាចទស្សនានូវទិដ្ឋភាពដ៏ស្រស់ស្អាតនៅពេលព្រះអាទិត្យរះនិងមុនពេលព្រះអាទិត្យលិច។ជាពិសេសជាងនេះទៅទៀតភ្ញៀវទេសចរអាចជិះទូកចែវតូចៗរបស់ប្រជាជនក្នុងតំបន់ទៅទស្សនាក្នុងភូមិដើម្បីស្វែងយល់ពីការរស់នៅនៃការប្រកបរបរចិញ្ចឹមជីវិតរបស់អ្នកភូមិនិងគយគន់ទេសភាពព្រៃលិចទឹក។ Photo by Arun Pov   Kampong Phluk Ecotourism Community is located in Kork Kdol Village, Kampong Phluk Commune, Bakong District, Siem Reap Province. The resort is about 30 km from Siem Reap, taking National Road 6 and turning straight onto a small paved road. Visitors can see the beautiful scenery at sunrise and before sunset. In particular, tourists can take local small boats to visit the village, seeKampong Phluk Ecotourism Community is located in Kork Kdol Village, Kampong Phluk Commune, Bakong District, Siem Reap Province. The resort is about 30 km from Siem Reap, taking National Road 6 and turning straight onto a small paved road. Visitors can see the beautiful scenery at sunrise and before sunset. In particular, tourists can take local small boats to visit the village, see the livelihood of the villagers, and appreciate the flooded forest. the livelihood of the villagers and appreciate the flooded forest.   空邦魯浮生态旅游社区位于暹粒省巴空区空邦魯浮公社Kork Kdol村。 度假村距离暹粒约30公里,走6号国道直行进入小柏油路。 游客可以在日出和日落之前看到美丽的景色。 特别是,游客可以乘坐当地的小船游览村庄,看看村民的生活,欣赏被洪水淹没的森林。 摄影师 : Arun Pov 空邦魯浮生态旅游社区位于暹粒省巴空区空邦魯浮公社Kork Kdol村。 度假村距离暹粒约30公里,走6号国道直行进入小柏油路。 游客可以在日出和日落之前看到美丽的景色。 特别是,游客可以乘坐当地的小船游览村庄,看看村民的生活,欣赏被洪水淹没的森林。 摄影师 : Arun Pov
Read More
ភូមិ២៣ កោះរ៉ុងស​ន្លឹម​ (Village 23 Koh Rong Sanloem)

ភូមិ២៣ កោះរ៉ុងស​ន្លឹម​ (Village 23 Koh Rong Sanloem)

“ភូមិ២៣”គឺជាតំបន់ទេសចរណ៍តូចមួយស្ថិតនៅក្នុងកោះរ៉ុងសន្លឹមនៃខេត្តព្រះសីហនុ។ភ្ញៀវទេសចរអាចទៅដល់ទីនោះបានដោយជិះទូកខ្នាតធំឬស្ពីដប៊ូតទៅកោះរ៉ុងសន្លឹមប្រហែល១ម៉ោងរួចបន្តដំណើរទៅភូមិ២៣ប្រហែល៣០នាទីទៀត។ភូមិ២៣មានផ្ទៃដី២៣ហិកតានៃកោះរ៉ុងសន្លឹមដែលលាតសន្ធឹងលើផ្ទៃកោះពោរពេញដោយឆ្នេរខ្សាច់ធម្មជាតិ។ទេសចរអាចដើរបណ្ដែអារម្មណ៍លើឆ្នេរខ្សាច់មិនតែប៉ុណ្ណោះម្ខាងទៀតនៃកោះក៏មានជាថ្មធំតូចបោកបក់ជាមួយរលកសមុទ្រផងដែរ។ទីនេះក៏មានជាផ្ដល់សេវាកម្មជួលកន្លែងស្នាក់នៅជួលទូកមុជទឹកមើលផ្កាថ្មនិងសកម្មភាពផ្សេងៗនៅលើកោះ។ឆ្នេរនេះពិតជាស្រស់ស្អាតដែលធ្វើអោយទេសចរដែលមកលេងនៅកោះរ៉ុងឬកោះរ៉ុងសន្លឹមក៏ចូលមកកំសាន្តផងដែរ។ទេសភាពភូមិ២៣កោះរ៉ុងសន្លឹមពិតជាស្រស់ស្អាតណាស់អាស័យដ្ឋានស្ថិតនៅភូមិ២៣សង្កាត់កោះរ៉ុងសន្លឹមក្រុងព្រះសីហនុខេត្តព្រះសីហនុ។ Credit: បងស្នា Koh Rong is a beautiful island within the Sihanoukville province known for its sandy shores and colorful coral reefs. Inland, the jungle is filled with palm trees and waterfalls and is housed in much different wildlife. It's also filled with many different activities like rope walking, zip lining, and more.   村23的风景 高龙撒冷岛的风景非常很美观 地址 :村23 高龙撒冷岛区 西哈努克市 西哈努克省 负责人 : បងស្នា
Read More

Showing 261 - 263 of 263 posts