Discover

ទឹកធ្លាក់ ស្ទឹងពង្រូល ( Stueng Pongroul Waterfall )

ទឹកធ្លាក់ ស្ទឹងពង្រូល ( Stueng Pongroul Waterfall )

ស្ទឹងពង្រូលស្ថិតនៅក្នុងឃុំដងពែងស្រុកស្រែអំបិលខេត្តកោះកុង។ស្ទឹងពង្រូលគឺជាតំបន់ធម្មជាតិពិតៗសំរាប់បងៗដែលចូលចិត្តការផ្សងព្រេងបែបព្រៃភ្នំបោះតង់ស្ដាប់សម្លេងទឹកធ្លាក់សម្លេងសត្វយំស្រូបខ្យល់អាកាសបរិសុទ្ធនិងងូតទឹកធ្លាក់ពីលើភ្នំដ៏សែនត្រជាក់ជាកន្លែងមួយដែលធ្វើអោយយើងបន្ធូរអារម្មណ៏។ពេលដែលអ្នកមានអារម្មណ៏ថានឿយហត់នឹងទីក្រុងចង់មកសំរាកខួរក្បាលអ្នកអាចមកទីនេះបានលំហែ អារម្មណ៍បាន។
Read More
សួនសូកូឡា ( Chocolate Gardens )

សួនសូកូឡា ( Chocolate Gardens )

ប្រសិនបើអ្នកទៅលេងខេត្តសៀមរាបក្រៅពីធ្វើដំណើរទៅកាន់រមណីដ្ឋានធម្មជាតិនិងវប្បធម៌។សួនសូកូឡាគឺជាតិទិសដៅទេសចរណ៍ថ្មីដែលមានទីតាំងស្ថិតនៅខេត្តសៀមរាបជាកន្លែងកំពុងពេញនិយមទាក់ទាញភ្ញៀវទេសចរគ្រប់ទិសតំបន់ទៅលេងកំសាន្ត។សួនសូកូឡាគឺជាសួនដែលមានទីតាំងធំទូលាយបរិយាកាសស្ងប់ស្ងាត់​កាហ្វេឈ្ងុយឆ្ងាញ់និងមានកន្លែងថតរូបលេងជាច្រើន។​សំរាប់ចុងសប្តាហ៍ក៏មានលក់ជាវត្ថុអនុស្សាវរីយ៍និងផលិតផលខ្មែរទៀតផងយើងអាចនាំគ្រួសារនិងមិត្តទៅលេងនិងលំហែកាយនៅចុងសប្តាហ៍។
Read More
ភ្នំម្រេចកង្កែប ( Phnom Mrech kongkeb )

ភ្នំម្រេចកង្កែប ( Phnom Mrech kongkeb )

ភ្នំម្រេចកង្កែបមានទីតាំងស្ថិតនៅខេត្តកោះកុងត្រូវបានគេស្គាល់ថាជាឋានសួគ៌ជាកន្លែងទេសចរណ៍បែបផ្សងព្រេង។ភ្នំម្រេចកង្កែបជាកន្លែងសម្រាប់លំហែឬបំបាត់ភាពស្មុគស្មាញដោយទីនេះផ្ទាល់មានកន្លែងសម្រាប់បោះតង់សម្រាប់ភ្ញៀវទេសចរ។លើសពីនេះទៅទៀតយើងត្រូវដើរកាត់ព្រៃ២ទៅ៣ម៉ោងទើបទៅដល់​ទីនោះដែលនេះជាសកម្មភាពដែលធ្វើអោយអ្នកដែលមកកំសាន្តដិតដាមជាមួយព្រៃប្រឹក្សាធម្មជាតិនៃសម្រស់ភ្នំម្រេចកង្កែប។​នៅពេលព្រះអាទិត្យរះធ្វើឲ្យយើងមានអារម្មរណ៍ថាកំពុងរស់នៅឋានសួគ៌ភ្នំម្រេចកង្កែបសម្បូរទៅដោយព្រៃឈឺនិងជីវចម្រុះ។  
Read More
ទឹកជ្រោះប៊ូស្រា ( Busra Water fall )

ទឹកជ្រោះប៊ូស្រា ( Busra Water fall )

ទឹកជ្រោះប៊ូស្រាគឺជាកន្លែងទេសចរណ៍ធម្មជាតិដែលចែកចាញជាបីដំណាក់​​ដែលដំណាក់ទី១ហូរធ្លាក់ក្នុងកំពស់៨ទៅ១២ម៉ែត្រដំណាក់ទី២ហូរធ្លាក់ពីកំពស់១៥ទៅ២០ម៉ែត្រដំណាក់ទី៣ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ល្បាក់នេះយើងមិនអាចទៅដល់បានទេពីព្រោះជាតំបន់ព្រៃក្រាស់ខ្វះមធ្យោបាយធ្វើដំណើរនិងតំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។យើងអាចលេងកម្សាន្តបានដូចជាហែលទឹកឬលេងទឹកញុាំអាហារដើរឡើងភ្នំនិងដើរថ្មើរជើង។ទីនោះផងដែរមានកន្លែងចតឡានកញ្ចុះសម្រាប់ជួលនិងអាហារដ្នានសម្រាប់សម្រាកលំហែល។ខែដែលល្អសម្រាប់ទៅលេងទឹកជ្រោះប៊ូស្រាគឺខែវិច្ជិកា-មករាទឹកជ្រោះប៊ូស្រាស្ថិតខេត្តមណ្ឌលគិរីជារៀងរាល់ឆ្នាំទឹកជ្រោះប៊ូស្រាទាក់ទាញភ្ញៀវទេសចរជាច្រើន។    
Read More
កោះស្មាច់( Koh Smach )

កោះស្មាច់( Koh Smach )

កោះស្មាច់គឺជាកោះមួយដែលមានដើមដូងច្រើនមានឆ្នេរខ្សាច់ពណ៌សហើយផ្ទៃសមុទ្រខៀវស្រងាត់មានទេសភាពគួរឲ្យចាប់ចិត្តហើយមានបរិកាសល្អកោះស្មាច់មានចំណុចសំខាន់ៗដូចជាហែលទឹក បោះតង់ ជិះទូក និងមានកម្មវិធីផ្សេងៗទៀតនៅពេលព្រះអាទិត្យលិចធ្វើឲ្យសម្រស់កោះស្មាច់កាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង។​ កោះនេះមានទីតាំងស្ថិតនៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
Read More

Showing 241 - 245 of 263 posts