កោះស្មាច់គឺជាកោះមួយដែលមានដើមដូងច្រើនមានឆ្នេរខ្សាច់ពណ៌សហើយផ្ទៃសមុទ្រខៀវស្រងាត់មានទេសភាពគួរឲ្យចាប់ចិត្តហើយមានបរិកាសល្អកោះស្មាច់មានចំណុចសំខាន់ៗដូចជាហែលទឹក បោះតង់ ជិះទូក និងមានកម្មវិធីផ្សេងៗទៀតនៅពេលព្រះអាទិត្យលិចធ្វើឲ្យសម្រស់កោះស្មាច់កាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង។ កោះនេះមានទីតាំងស្ថិតនៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។