Discover

ភ្នំព្រះរាជទ្រព្យ ឬ​ ភ្នំឧត្ដុង​​ ( Udong Mountain )

ភ្នំព្រះរាជទ្រព្យ ឬ​ ភ្នំឧត្ដុង​​ ( Udong Mountain )

ភ្នំព្រះរាជទ្រព្យមានទីតាំងស្ថិតនៅក្នុងឃុំផ្សារដែកនិងឃុំភ្នំបាតស្រុកបញ្ញាឮខេត្តកណ្ដាលដែលមានចម្ងាយ 40គីឡូម៉ែត្រពីរាជធានីភ្នំពេញ។​ ភ្នំឧដុង្គគឺជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រដែលមានភ្ញៀវទេសចរអាចមកសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាទីនេះធ្លាប់ជាព្រះរាជវាំងចាសប៉ុន្តែភ្នំព្រះរាជទ្រព្យនៅតែមានសម្រស់ធម្មជាតិនិងទេសភាពដល់ទាំងអស់ល្អត្រកាលនិងមានវត្តសំណង់ប្រវត្តិសាស្ត្របែបបុរាណរបស់អតីតព្រះមហាក្សត្ររួមមានព្រះបាទអង្គដួងនិងព្រះបាទមុនីវង្សផងដែល។មិនតែប៉ុណ្ណោះភ្ញៀវទេសចរដែលមកលេងនៅភ្នំព្រះរាជទ្រព្យតែងតែបរិភោគអាហារនិងនំចំណីតាមតំបន់នៅទីនោះហើយក៏មានដូចជាគ្រឿងអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ។
Read More
ភ្នំបាណន់ ( BaNon Mountain )

ភ្នំបាណន់ ( BaNon Mountain )

ភ្នំបាណន់គឺជាកន្លែងទេសចរណ៍ដែលមានភ្ញៀវក្នុងស្រុកនិងអន្តរជាតិមកលេងកម្សាន្តភ្នំបាណន់ស្ថិតនៅ ក្នុងស្រុកបាណន់ខេត្តបាត់ដំបង។ជាពិសេសនៅក្នុងស្រុកបាណន់មានកន្លែងជិះឡូរីមួយឈ្មោះថាមជ្ឈមណ្ឌលកំសាន្តឡូរីហើយកន្លែងនោះស្ថិតនៅភាគខាងត្បូងខេត្តបាត់ដំបងជាប់នឹងជើងភ្នំបាណន់ចម្ងាយប្រមាណ២៥គីឡូម៉ែត្រមិនតែប៉ុណ្ណោះភ្ញៀវទេសចរអាចជិះឡូរីទៅទស្សនាទេសភាពព្រៃភ្នំញុាំអាហារនិងជិះរទេះភ្លើងជាដើម។  
Read More
ភ្នំ ១៥០០​ឬ១០០៥ ( Phnom 1500 or 1005 )

ភ្នំ ១៥០០​ឬ១០០៥ ( Phnom 1500 or 1005 )

ប្រវត្តិឈ្មោះភ្នំ១៥០០គឺហៅតាមការកំណត់កំពស់ភ្នំធៀបជាមួយនីវ៉ូទឹកសមុទ្រតែកំពស់ពិតមិនមែន១៥០០ម៉ែត្រទេគឺ១៦០០ម៉ែត្រ។ភ្នំ១៥០​០​ឬ១០០៥ស្ថិតនៅក្នុងខេត្តពោធិ៍សាត់(វាលវែង)ដែលមានទេសភាពយ៉ាងស្រស់ស្អាតជាមួយព្រៃប្រឹក្សាតាមជ្រលងភ្នំនិងបណ្ដែតអារម្មណ៍ទៅតាមទឹកហូរចុះពីលើភ្នំ។អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺជាផ្លូវដែលឡើងទៅកំពូលភ្នំដែលមានរូបរាងខ្វាត់ខ្វែងធ្វើឲ្យអ្នកធ្វើដំណើរមានការចាប់អារម្មណ៍យ៉ាងខ្លាំង។នៅភ្នំ១០០៥មានកន្លែងដើរកំសាន្តជាច្រើនដែលមានដូចជាផ្ទះលំហែបងបារាំងកាហ្វេភ្នំបុប្ផាលាក់ខ្លួនរីសត។ដែលជាកន្លែងដើរលេងមួយដែលមានសេវាកម្មទាក់ទាញចិត្តអ្នកមកកម្សាន្តនិងទីតាំងដែលអាចឱ្យអ្នកដំណើរបោះតង់គេងបានថែមទាំងមានម៉ូតូធំសម្រាប់ជិះដើរលេងផងដែរ។
Read More
ក្ដាតឡាតង់ ( KDARD LA TENTE )

ក្ដាតឡាតង់ ( KDARD LA TENTE )

ក្ដាតឡាតង់គឺជារមណីយដ្ឋានមួយស្ថិតក្នុងខេត្តកំពត។ក្ដាតឡាតង់គឺជាផ្ទះស្នាក់ជាប់ដៃសមុទ្រដែលមានទេសភាពស្រស់ស្អាត បរិយាកាសខ្យល់បរិសុទ្ធនិងមានព្រៃកោងកាងហើយអាចគយគន់មើលថ្ងៃលិចបានទៀតផង។ជាកន្លែងល្អដែលអាចមកសម្រាកលំហែកាយនិងជួបជុំនៅពេលសម្រាកពីការងារនាចុងសប្ដាហ៍
Read More
ផ្កាព្រៃរីសត ( Pka Prey Resort )

ផ្កាព្រៃរីសត ( Pka Prey Resort )

ផ្កាព្រៃរីសតដែលស្ថិតក្នុងខេត្តបាត់ដំបងដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីភ្នំពេញ។គេអាចនិយាយបានថាតំបន់នេះគឺជាតំបន់ទេសចរណ៍ដែរសំបូរទៅដោយធម្មជាតិតំបន់ទឹកធ្លាក់សួនផ្កានិងតំបន់លំហែជើងភ្នំជាដើម។ផ្កាព្រៃរីសតគឺជារីសតដែលមានភាពស្ងប់ស្ងាត់បង្កើតឡើងនៅជាប់ជើងភ្នំផ្ទាល់តែម្ដងដែលអាចឲ្យអ្នកទៅលេងកម្សាន្តអាចទទួលបានអារម្មណ៍និងបរិយាកាសស្ងប់ស្ងាត់ល្អជាមួយនិងធម្មជាតិរួមផ្សំជាមួយនឹងខ្យល់អាកាសបរិសុទ្ធ។ជាពិសេសអ្វីដែលកាន់តែពិសេសនោះគឺកន្លែងស្នាក់នៅរៀបចំយ៉ាងល្អនិងស្រស់ស្អាតមិនចាញ់បរិយាកាសដែលនៅខាងក្រៅនោះទេ។
Read More

Showing 226 - 230 of 263 posts