ស្ទឹងពង្រូលស្ថិតនៅក្នុងឃុំដងពែងស្រុកស្រែអំបិលខេត្តកោះកុង។ស្ទឹងពង្រូលគឺជាតំបន់ធម្មជាតិពិតៗសំរាប់បងៗដែលចូលចិត្តការផ្សងព្រេងបែបព្រៃភ្នំបោះតង់ស្ដាប់សម្លេងទឹកធ្លាក់សម្លេងសត្វយំស្រូបខ្យល់អាកាសបរិសុទ្ធនិងងូតទឹកធ្លាក់ពីលើភ្នំដ៏សែនត្រជាក់ជាកន្លែងមួយដែលធ្វើអោយយើងបន្ធូរអារម្មណ៏។ពេលដែលអ្នកមានអារម្មណ៏ថានឿយហត់នឹងទីក្រុងចង់មកសំរាកខួរក្បាលអ្នកអាចមកទីនេះបានលំហែ អារម្មណ៍បាន។