ទឹកជ្រោះប៊ូស្រាគឺជាកន្លែងទេសចរណ៍ធម្មជាតិដែលចែកចាញជាបីដំណាក់ដែលដំណាក់ទី១ហូរធ្លាក់ក្នុងកំពស់៨ទៅ១២ម៉ែត្រដំណាក់ទី២ហូរធ្លាក់ពីកំពស់១៥ទៅ២០ម៉ែត្រដំណាក់ទី៣ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ល្បាក់នេះយើងមិនអាចទៅដល់បានទេពីព្រោះជាតំបន់ព្រៃក្រាស់ខ្វះមធ្យោបាយធ្វើដំណើរនិងតំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។យើងអាចលេងកម្សាន្តបានដូចជាហែលទឹកឬលេងទឹកញុាំអាហារដើរឡើងភ្នំនិងដើរថ្មើរជើង។ទីនោះផងដែរមានកន្លែងចតឡានកញ្ចុះសម្រាប់ជួលនិងអាហារដ្នានសម្រាប់សម្រាកលំហែល។ខែដែលល្អសម្រាប់ទៅលេងទឹកជ្រោះប៊ូស្រាគឺខែវិច្ជិកា-មករាទឹកជ្រោះប៊ូស្រាស្ថិតខេត្តមណ្ឌលគិរីជារៀងរាល់ឆ្នាំទឹកជ្រោះប៊ូស្រាទាក់ទាញភ្ញៀវទេសចរជាច្រើន។