Discover

ភ្នំយ៉ាត ប៉ៃលិន​ ( Phnom Yat )

ភ្នំយ៉ាត ប៉ៃលិន​ ( Phnom Yat )

ភ្នំយ៉ាតស្ថិតនៅខេត្តប៉ៃលិនភ្នំយ៉ាតគឺជារមណីយដ្ឋានវប្បធម៍ប្រវត្តិសាស្ត្រហើយក៏ជាបេះដូងនៃខេត្តប៉ៃលិនផងដែរ។គ្រប់ភ្ញៀវទេសចរដែលទៅលេងខេត្តប៉ៃលិនគឺមិនដែលរំលងការឡើងទៅបន់ស្រន់នៅវត្តភ្នំយ៉ាតនេះ។ទេសភាពបរិយាកាសបូករួមទាំងសំណង់បុរាណនិងរូបសំណាកព្រះពុទ្ធផ្ចាញ់មារកំពស់២១ម៉ែត្រសំណង់ប្រាសាទ៨ទិស-ព្រះសិអារ្យមេត្រីអាស្រមព្រះគោ-ព្រះកែវធ្វើអោយភ្ញៀវទេសចរមានអារម្មណ៍ ស្រស់ស្រាយជាមួយធម្មជាតិនិងបានស្វែងយល់បន្ថែមពីវប្បធម៌និងប្រវត្តិសាស្រ្ត។  
Read More
Cocount Park

Cocount Park

Coconutparkគឺជាកន្លែកសម្រាប់picnicមួយនៅភ្នំពេញសម្រាប់ជួបជុំគ្រួសារឬមិត្តភក្តិនិងក្មេងតូចមានទីតាំងស្ថិតនៅកោះពេជ្រ។នៅក្នុងcoconutpark​ មានកន្លែងជិះស្គី មានស្តង់លក់អាហារ មានកន្លែងក្មេងលេង មានកន្លែងសម្រាប់ជិះកង់មានជាសួនច្បាខៀវស្រងាត់សម្រាប់អ្នកពិកនិចឬនាំសត្វចញ្ចឹមមកលេង។ ពេលខ្លះទីនេះផងដែរក៏មានជាកម្មវិធីnight marketដែលមានលក់ម្ហូបអាហារនិងវត្ថុអនុស្សាវរីយ៍មានកន្លែងថតរូបជាច្រើនផ្សេងទៀត។
Read More
ទឹកធ្លាក់ភ្នំខៀវ ( Phnom Kheav Waterfall )

ទឹកធ្លាក់ភ្នំខៀវ ( Phnom Kheav Waterfall )

ទឹកធ្លាក់ភ្នំខៀវមានឈ្មោះហៅកាត់ថាជ្រោះភ្នំខៀវជាកន្លែងទេសចរណ៍ធម្មជាតិដែលមានទីតាំងស្ថិតនៅខេត្តប៉ៃលិនជាកន្លែងសម្រាប់អ្នកចូលចិត្តផ្សងព្រេងឬចូលចិត្តលេងទឹកអ្នកទាំងអស់គ្នាអាចមកទីនេះបាននៅទីនេះមានកន្លែងសម្រាប់ជួលញុំាអីជាកន្លែងល្អសម្រាប់នាំគ្រួសារមកកម្សាន្តនៅថ្ងៃសំរាកនិងថ្ងៃបុណ្យទានលំហែខួរក្បាល។  
Read More
កោះរាជបុត្រ ( Koh Reach bot )

កោះរាជបុត្រ ( Koh Reach bot )

កោះរាជបុត្រស្ថិតនៅខេត្តព្រះសីហនុសព្វថ្ងៃត្រូវបានអភិវឌ្ឍន៍ក្រុមហ៊ុនឯកជនមួយ។កោះរាជបុត្រមានទេសភាពស្រស់ស្អាតបូករួមជាមួយនិងបរិយាកាសខ្យល់សមុទ្រធ្វើអោយអារម្មណ៍ស្រស់ស្រាយ។មានវេរ៉ង់ដានៅលើកោះតាមជញ្ជាំងថ្មធំៗដែលអាចអោយបងប្អូនថតរូបបានយ៉ាងស្រស់ស្អាត។អ្នកអាចគយគន់ទេសភាពថ្ងៃលិចនិងអាចជិះទូកលេងទស្សនាព្រៃកោងកាងបានទៀតផង។ទីនេះផងដែរក៏មានតូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរហើយក៏មានសេវាកម្មទទួលកម្មង់អាហារផងដែរ។លោកអ្នកពុំចាំបាច់បារម្មណ៍រឿងកន្លែងស្នាក់នៅឡើយ នៅទីនេះមានបឹងហ្គាឡូ មានផ្ទះសំណាក់ និងមានសណ្ឋាគារទៀតផង។
Read More
ភ្នំខ្នងផ្សា ( knorng Psar )

ភ្នំខ្នងផ្សា ( knorng Psar )

ភ្នំខ្នងផ្សាគឺជាភ្នំមួយដែលសម្បូរទៅដោយធម្មជាតិនិងដើមឈើជាច្រើនជាកន្លែងមួយដែលយើងអាចមកបោះតង់លេងនិងលំហែអារម្មណ៏បានវាមានកម្ពស់ប្រហែល១០១៧ម៉ែត្រនិងមើលឃើញទេសភាពបានយ៉ាងស្អាតភ្នំខ្នងផ្សាមានចម្ងាយប្រមាណ១៦៥ម៉ែត្រពីភ្នំពេញត្រូវឆ្លងកាត់៣ខេត្តដូចជាកំពង់ស្ពឺកោះកុងនិងពោធិ៍សាត់ភ្នំខ្នងផ្សាមានទេសភាពស្រស់ស្អាតខ្លាំងគ្រប់រដូវពេលព្រឹកនៅទីនេះយើងគួរដើរតាមពយខ្នងផ្សាដើម្បីទេសភាពស្រស់​ស្អាតនៃពន្លឺព្រះអាទិត្យរះពេលល្ងាចយើងនិងមើលឃើញព្រះអាទិត្យលិច។​លើសពីនេះទៅទៀតភ្ញៀវទេសចរដែលមានបំណងមកកំសាន្តនៅទីនេះត្រូវរៀបចំសំភារៈសម្រាប់ដើរព្រៃ ដូចជា កាតាប ស្បែកជើង ខោអាវដៃវែងជាដើម។ល។
Read More

Showing 236 - 240 of 263 posts