Discover

អូររមីស រីសត (Oromis Resort)

អូររមីស រីសត (Oromis Resort)

អូររមីស រីសត និងផ្ទះសំណាក់ អូររមីស មានទីតាំងស្ថិតនៅ ភូមិ​ក្រសាំង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៧គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ។ដែលជារមណីយដ្ឋានទេសចរណ៍បែបកែច្នៃ មានទឹកជ្រោះឬទឹកធ្លាក់ កន្លែងស្នាក់នៅ និងភោជនីយដ្ឋាន។ អ្វីដែលធ្វើអោយទាក់ទាញគឺមានកន្លែងអង្គុយលំហែកាយ។ រមណីយដ្ឋានអូររមីស រីសត គឺមានខ្យូស អង្គុយ រឺក៏តូបអង្គុយជាច្រើន សម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្ម៉ង់អាហារផ្ទាល់ពីទីនោះផងដែរ។ទីនោះគឺជាទីស័ក្តសមសម្រាប់ជួបជុំគ្រួសារថ្ងៃចុងសប្ដាហ៍ដែលធ្វើអោយបំបាត់ភាពនឿយហត់ពីកាសិក្សានិងការងារ។
Read More
សួនសត្វអូទ្រីស (Austrian Zoo)

សួនសត្វអូទ្រីស (Austrian Zoo)

សួនសត្វ អូទ្រីសមានទីតាំងស្ថិតនៅ ឃុំ​ដាក់​ដាំ​ ស្រុក​អូររាំង​ ខេត្តមណ្ឌលគីរី និងមាន ចម្ងាយប្រហែល ~20km ពីរង្វង់មូលគោព្រៃ។ សួនសត្វជាសួន អូទ្រីសជាសួនសត្វ ដែលមានភាពទាក់ទាញអោយភ្ញៀវទេសចរ ចូលមកទស្សនាមើលសត្វ អូទ្រីសដែលមានជាង ២០ក្បាល ទីនោះភ្ញៀវទេសចរក៏អាចស្សនាទេសភាពព្រៃភ្នំ ដើរទស្សនាកសិដ្ឋាន គយគន់ថ្ងៃលិច ដើរលេងដោយថ្មើរជើងកម្សាន្តតាមបែបជនបទស្រុកស្រែ និងរបៀបមើលថែសត្វ​អូទ្រីស​​យ៉ាង​យកចិត្ត​ទុកដាក់​ពី​អ្នកមើល​ថែ​។ អ្នកខ្លះមិនដែលបានឃើញអូទ្រីសអាចសាកចូលទៅទស្សនាបានណា។  
Read More
ភូមិពូតាំង (Pu Taing Village)

ភូមិពូតាំង (Pu Taing Village)

ភូមិពូតាំងជាភូមិដែលមានប្រជាជនភាគច្រើនជាជនជាតិភាគតិចដែលស្ថិតនៅសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។នៅទីនោះគឺអ្វីដែលគ្រប់គ្នាមិនគួររំលងពេលបោះតង់។ភូមិពូតាំងគឺជាកន្លែងទេសចរណ៍មួយទាក់ទាញខ្លាំងសម្រាប់អ្នកបោះតង់ដែលមានទេសភាពស្អាតនិងព្រមទាំងអាចអង្គុយមើលថ្ងៃលិចនិងថ្ងៃរះយ៉ាងមានក្ដីសុខធ្វើអោយរំសាយទុក្ខតាមថ្ងៃលិចអស់មួយរំពិច៕ជាពិសេសអ្នកដែលចូលចិត្តបោះតង់លក្ខណៈគ្រួសារគឺស័ក្តសមបំផុត៕
Read More
ភ្នំឡែងកៅ (Lang Kao Mountain)

ភ្នំឡែងកៅ (Lang Kao Mountain)

ភ្នំឡែងកៅជារមណីយដ្ឋានទឹកជ្រោះដែលមានសម្រស់ស្រស់ស្អាតមិនចាញ់នឹងទឹកជ្រោះប៊ូស្រាប៉ុន្មាននោះទេទីនេះមានធនធានធម្មជាតិនិងជីវ:ចម្រុះ។ទឺកធ្លាក់ច្រើនដំណាក់បង្កើតបានជាសំលេងធម្មជាតិទឹកត្រជាក់ដូចទឹកអម្រិតហូរកាត់ផ្ទាំងថ្មដារួមផ្សំជាមួយ​សម្រស់ធម្មជាតិនៃព្រៃស្រោងសើមដុះតាមជ្រលងភ្នំសងខាងមាត់ជ្រោះលប់ទៅដោយដើម​ស្លាព្រៃនិងរុក្ខជាតិផ្សេងទៀតដែលគួរឱ្យចង់ទៅលេងកំសាន្ត។ទឹកជ្រោះនេះស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។    
Read More
ចុងប៉ម (Chong Bom)

ចុងប៉ម (Chong Bom)

ចុង​ប៉ម ជារមណីយដ្ឋានបែបកែច្នៃមួយដែលមានទីតាំងស្ថិតនៅ ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែងនិងមានចម្ងាយប្រហែល១គីឡូម៉ែត្រពីរង្វង់មូល​មិត្តភាព។​ ទីនោះភាគច្រើនប្រជាជនក្នុងតំបន់ចូលចិត្តទៅលេងទស្សនាគយគន់ទេសភាពថ្ងៃរៀបលិចថតរូបលេងនិងស្ទូចត្រីជាដើម។ហើយទីនោះក៏មានបងប្អូនលក់ជារបស់ហូបចុកសម្រាប់អ្នកដែលទៅលេងកម្សាន្តថែមទៀតផង៕  
Read More

Showing 136 - 140 of 263 posts