Discover

ឧទ្យានដងព្រែក (Dong Prek)

ឧទ្យានដងព្រែក (Dong Prek)

កន្លែងសប្បាយមួយកន្លែងក្នុងខេត្តកំពតដែលទាក់ទាញភ្ញៀវទេសចរដោយក្នុងនោះមានកន្លែងកម្សាន្តលេងទឹកដ៏ល្បីនិងធំជាងគេ​នោះគឺ​​ឧទ្យានដងព្រែក។ឧទ្យានដងព្រែក​គឺជាកន្លែងកម្សាន្តថ្មីដែលអាចឱ្យអ្នកមកកម្សាន្តបានយ៉ាងរីករាយជាមួយនឹងការលេង​ទឹក​ដោយមានពោងឱ្យលោតលេងទៀតផង។​ជាពិសេសភ្ញៀវទេសចរក៏​អាច​កម្សាន្ត​ជាមួយ​នឹង​ការ​ជិះ​ទូក​កៃយ៉ាកនិងជិះទាទឹកនៅ​ក្នុង​ទឹក​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់ព្រមទាំងគយ​គន់​ទេសភាព​នៅ​តាម​មាត់​ព្រែក​ឬ​ក៏​អាច​សាកល្បង​ល្បែង​កម្សាន្ត​ថ្មីបែប​ព្រឺព្រួចផ្សងព្រេងនោះ​គឺ​ការ​ជិះ​ខ្សែ​រ៉ត​​​ចេញ​ពី​ដើម​ឈើ​កម្ពស់​ជាង​១០​ម៉ែត្រ​ដើម្បី​ឆ្លង​​ពី​​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដែល​មាន​​ប្រ វែង​​ប្រមាណ​២០​០​ម៉ែត្រ​​។គ្រាន់តែគិតទៅក៏សប្បាយដែរណសម្រាប់ទីតាំង​ស្ថិត​ក្នុងភូមិ​បត់​ក្បាលដំរីឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត (ក្បែររមណីយដ្ឋានទឹកឈូ) ​នៅ​ឆ្ងាយ​ពី​ខេត្ត​កំពត​ប្រហែល ១០គីឡូម៉ែត្រ។
Read More
ភ្នំបាក់ និង​ភ្នំ​ជញ្ជាំង (Phnom Bak And Phnom Chingjeang)

ភ្នំបាក់ និង​ភ្នំ​ជញ្ជាំង (Phnom Bak And Phnom Chingjeang)

ភ្នំបាក់និង​ភ្នំ​ជញ្ជាំងស្ថិតនៅក្នុងប្រភេទរមណីយដ្ឋានព្រៃភ្នំនិងតំបន់​វប្បធម៌​។មានទីតាំងស្ថិតនៅស្រុកសិរីសោភ័ណខេត្តបន្ទាយមានជ័យនិងមានចម្ងាយប្រហែល៤គីឡូម៉ែត្រពីរង្វង់មូលក្រុងសិរីសោភ័ណ។ហើយអ្វីដែលទាក់ទាញរបស់ភ្នំបាក់និង​ភ្នំ​ជញ្ជាំងគឺការទស្សនាទេសភាពព្រៃភ្នំទស្សនាវត្តនិងចំណុចផ្សេងៗទៀត។ភ្នំបាក់និងភ្នំជញ្ជាំងជា​រមណីដ្ឋាន​ធម្មជាតិនិង​វប្បធម៌មួយដ៏ស្រស់ត្រកាលនិងជាកន្លែងកំសាន្តមួយដែលមាន​ភ្នំ​ពីរ​នៅ​ជិតគ្នាដែលមើលទៅមានរូបរាងនិងមានឈ្មោះដូចជាកូនភ្លោះមាន​ថ្ម​ធំៗជា​ច្រើន​បញ្ឈរ​ដូចជា​ជញ្ជាំង​ពោរពេញដោយបរិយាកាសនិង​ទិដ្ឋភាពដ៏ល្អប្រណិត។ចំណែកនៅ​ចន្លោះ​ភ្នំមានកន្លែងដ៏ស្រស់ស្អាតមួយសំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិសម្រាកកំសាន្ត។សម្រាប់កន្លែងអង្គុយលំហែកាយវិញរមណីយដ្ឋាន​ភ្នំ​បាក់និង​ភ្នំ​ជញ្ជាំងគឺពុំទាន់មានកន្លែងអង្គុយស្រួលបួលនោះទេដូចជាខ្យូសរឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។
Read More
សួនមេអំបៅកែប ( Keb Butterfly Garden )

សួនមេអំបៅកែប ( Keb Butterfly Garden )

សួនមេអំបៅកែបគឺជាកន្លែងកម្សាន្តមួយដែលមានមេអំបៅ​ជាង៦០​ប្រភេទបាន​លាក់ខ្លួន​ក្នុងសួនមេអំបៅដែល​នៅ​ជិត​ឧទ្យាន​ជាតិ​កែបក្នុង​ខេត្ត​កែប​។វាមានចម្ងាយប្រមាណ១២គីឡូម៉ែត្រពីក្រុងកែបប្រមាណ២៥នាទី។ទីនោះជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តសម្រាប់ខេត្តផងដែរ។សួន​នេះ​មាន​កន្លែង​ចិញ្ចឹម​មេអំបៅកន្លែង​អង្គុយ​លេងអាហារដ្ឋាន​និង​ជា​សួន​ដែលមាន​ផ្កា​ច្រើ​នប្រ​ភេទ​ផង​ដែរ។ហើយសួននេះមានទីតាំងស្ថិតនៅភូមិកែប​ សង្កាត់កែប​​ ក្រុងកែប ខេត្តកែប។  
Read More
សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​ ( Borey Osvay)

សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​ ( Borey Osvay)

សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​ជា​សហគមន៍​អេកូ​ទេសចរណ៍​ដែល​ហ៊ុមព័ទ្ធ​ដោយ​កោះនៅក្នុង​ទន្លេមេគង្គនៃ​ឃុំ​អូរ​ស្វាយស្រុក​បុរី​អូរ​ស្វាយខេត្តស្ទឹងត្រែង។សម្រាប់ការធ្វើដំណើរអមទៅដោយសម្រស់ព្រៃព្រឹក្សាដ៏ខៀវស្រងាត់អមសងខាងផ្លូវដែលជាចំណីចក្ខុរបស់ភ្ញៀវទេសចរ។ទីនោះសម្បូរ​ទៅដោយ​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ីដូចជាព្រៃ​លិច​ទឹកដីល្បាប់ឆ្នេរ​ខ្សាច់និង​សត្វ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​។ភ្ញៀវទេសចរ​ដែល​មក​កម្សាន្តគឺ​ពួកគាត់​ចូលចិត្ត​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​ងូចទឹក​លេង​បោះតង់​គយគន់​ទេសភាព​ព្រៃ​លិច​ទឹក​មើល​ថ្ងៃ​រះនិង​ទិដ្ឋភាព​ថ្ងៃ​រៀ​ប​លិច​ជាដើម​។ក្នុង​មួយសហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយឆ្នាំ​សហគមន៍​អាច​រកចំណូលបាន​ប្រមាណ៨​ពាន់​ដុល្លារ​ពី​អេកូ​ទេសចរណ៍​មួយនេះ។ដែលប្រាក់ចំណូលទាំងនោះបានមកពីសមាជិកសហគមន៍បានរៀបចំជាសេវាកម្មទេសចរណ៍ដូចជាបង្កើតជាផ្ទះសំណាក់សហគមន៍រៀបចំម្ហូបអាហារដែលនៅក្នុងនោះសហគមន៍បានបង្កើតកម្មវិធីទស្សនាក្នុងតំបន់ធម្មជាតិនិងកម្មវីធីវប្បធម៌ប្រចាំតំបន់សហគមន៍។    
Read More
រមណីយដ្ឋាន​ទេសចរណ៍​ អូរ​ឫស្សី​កណ្តាល​  (Oresey Kondal )

រមណីយដ្ឋាន​ទេសចរណ៍​ អូរ​ឫស្សី​កណ្តាល​ (Oresey Kondal )

រមណីយដ្ឋាន​ទេសចរណ៍​អូរ​ឫស្សី​កណ្តាល​គឺជា​តំបន់​ទេសចរណ៍​មួយ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត​ដែល​មាន​លក្ខណៈ​សក្តានុពល​ពិសេស​ខុស​ពី​គេដែលជាតំបន់​កើតឡើង​ដោយ​ធម្មជាតិ​បូក​រួមការ​កែ​ច្នៃ​បន្ថែម។រមណីយដ្ឋាន​ទេសចរណ៍​នេះស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧មាន​ចម្ងាយ​២៨​គីឡូម៉ែត្រពី​ទីរួមខេត្ត​ស្ទឹងត្រែងនិង​បត់​ទៅ​តាម​ផ្លូវលំ​៧០០​ម៉ែត្រ​ទៀត។ហើយសម្រាប់ការធ្វើដំណើរវិញអមទៅដោយសម្រស់ព្រៃព្រឹក្សាដ៏ខៀវស្រងាត់អមសងខាងផ្លូវដែលជាចំណីចក្ខុរបស់ភ្ញៀវទេសចរ។ហើយតំបន់​រមណីយដ្ឋាន​អូរ​ឫស្សី​កណ្តាល​នេះ​បាន​ទាក់ទាញ​យ៉ាង​ខ្លាំង​ជារៀងរាល់ថ្ងៃឈប់សម្រាកគឺភ្ញៀវទៅលេងកម្សាន្តច្រើនដោយសារទីនោះយើងមានជាកន្លែងលេងទឹកកម្សាន្តជាអូរចឹងភ្ញៀវចូលចិត្តទៅលេងកម្សាន្ត ក្រោមម្លប់ឈើត្រជាក់ផងដែរ។ហើយជាប្រចាំចំពោះភ្ញៀវទេសចរជាមធ្យមបច្ចុប្បន្នបានទៅលេងចន្លោះពីរង្វង់១០០នាក់ដែល​ភ្ញៀវ​ចូល​ទៅ​ដល់​ហាក់​ទទួល​បាន​អារម្មណ៍​ប្លែក​ដោយសារ​ជ្រលង​ដងអូរ​ក្នុង​ព្រៃ​ដោយឡែក​ពាក់ព័ន្ធ​លើ​សេវាកម្ម​ម្ហូបអាហារ​នៅ​ទីនោះ​ក៏មានលក់ផងដែរ៕
Read More

Showing 146 - 150 of 263 posts