Discover

បឹងលំកុដ (Korm kon)

បឹងលំកុដ (Korm kon)

បឹងលំកុដ​ជា​បឹង​ធម្ម​ជាតិ​​ដែល​មាត់​បឹង​នេះ​មាន​សណ្ឋាន​ដូច​រូប​បេះដូង​មនុស្ស។បឹងនេះ​នៅ​លើ​តំបន់​ខ្ពង់​រាប​​ និង​​ជួរ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ត្រូពិចពណ៌​បៃតង​​ជានិច្ច​​បឹង​លំកុដ​មាន​ដើម​ឈើ​ទ្រេត​ជា​ច្រើនហាក់​បី​ដូច​ជា​ចង់​ដួល​រលំ​​ទៅ​លើ​ផ្ទៃ​ទឹក​បឹង​ដ៏​ថ្លា​ពណ៌​ខៀវ​ស្រងាត់ហើយ​ជា​ធម្ម​តា​ទឹក​មាន​ភាព​ត្រជាក់​​ស្រេប​​។ទីនោះភាគច្រើនភ្ញៀវទេសចរគឺទៅបោះតង់លេងកម្សាន្តនិងគយគន់ទេសភាពដ៏ស្រស់ស្អាត់នៃព្រៃព្រឺក្សាអមទៅដោយម្លប់ឈើដ៏សែនត្រជាក់ស្រឹប៕បឹងនេះមាន​ទីតាំង​នៅ​ភូមិ​សមុទ្រ(​សមុត​)ក្រោមឃុំ​សេដាស្រុក​លំផាត់ ខេត្ត​រតនគិរី ៕
Read More
ភ្នំ​ណាមលៀរ (Nam Lea Mountain)

ភ្នំ​ណាមលៀរ (Nam Lea Mountain)

ភ្នំ​ណាមលៀរ គឺជាទីតាំងទេសចរណ៍​ដ៏គួរឲ្យចាប់អារម្មណ៍មួយ​ស្ថិតនៅ ភូមិទី1 ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៧គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ។ ភ្នំនេះមានផ្ទាំងថ្មធំៗខ្ពស់ និងចោត ដែលផ្ដល់អោយអ្នកទេសចរនូវដំណើរកម្សាន្តបែបផ្សងព្រេង និងទស្សនីយភាពតាមផ្លូវអមទៅដោយព្រៃភ្នំនិងទឹកអូរហូកាត់ផ្លូវ ហើយអ្វីដែលប្លែកជាងនេះទៅទៀតគឺនៅពេលភ្ញៀវទេសចរឡើងដល់កំពូលភ្នំជួបជាមួយបរិយាកាសដ៏ស្រឡះល្អ ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ បានយ៉ាងច្បាស់។ ទិដ្ឋភាពទាំងអស់នេះ ធ្វើឲ្យភ្នំណាមលៀរ ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងចំណោមតំបន់ភ្នំដទៃទៀត។
Read More
ចំការកាហ្វេ មណ្ឌលគិរី  ( Coffee Farm Mondulkiri)

ចំការកាហ្វេ មណ្ឌលគិរី ( Coffee Farm Mondulkiri)

ចំការកាហ្វេ មណ្ឌលគិរី មានទីតាំងស្ថិតនៅ ​ភូមិ​ទី​៦​ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ។ ចំការកាហ្វេ មណ្ឌលគិរី ដែលជាប្រភេទរមណីយដ្ឋានបែបកសិដ្ឋានឬចំការនិងកន្លែង​ស្នាក់នៅ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានចំការកាហ្វេ ។អ្វីដែលធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៏នោះគឺការដើរទស្សនាកសិដ្ឋាន, គយគន់ថ្ងៃលិច, ដើរលេងដោយថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ ។សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានចំការកាហ្វេ មណ្ឌលគិរី ភ្ញៀវទេសចរមានភាពងាយស្រួលរធ្វើដំណើរទៅលេង។ សម្រាប់កន្លែងអង្គុយលំហែកាយវិញ រមណីយដ្ឋានចំការកាហ្វេ មណ្ឌលគិរី គឺពុំទាន់មានខ្យូសអង្គុយ រឺក៏តូបអង្គុយសម្រាប់ ទទួលភ្ញៀវទេសចរនោះទេ។ ក្រៅពីនេះ រមណីយដ្ឋានចំការកាហ្វេមណ្ឌលគិរីមានអាហារដ្ឋាន ប៉ុន្តែសម្រាប់កន្លែងកម៉្មង់អាហារ រឺកន្លែងលក់អាហារនិងភោជនីយដ្ឋានពុំទាន់មាននៅឡើយ ទេ។សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានចំការកាហ្វេ មណ្ឌលគិរីក៏មានសណ្ឋាគារផងដែល៕ Credit By The Kingdom of Cambodia  
Read More
ទឹក​ជ្រោះ​សែន​មនោរម្យឬទឹកជ្រោះដំណាក់ស្ដេច (Dom Nak Sdach Waterfall)

ទឹក​ជ្រោះ​សែន​មនោរម្យឬទឹកជ្រោះដំណាក់ស្ដេច (Dom Nak Sdach Waterfall)

ទឹក​ជ្រោះ​សែន​មនោរម្យឬទឹកជ្រោះដំណាក់ស្ដេច ជារមណីយដ្ឋានធម្មជាតិមួយ មានទីតាំងស្ថិតនៅ ភូមិ​ដើម​ស្រល់ ឃុំ​មនោរម្យ ស្រុក​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ។ ដែល​ទីនោះមានទឹកធ្លាក់ ៣ដំណាក់​ផងដែរគឺ ដំណាក់​ទីមួយមាន​កម្ពស់ ១​ម៉ែត្រ ដំណាក់​ទី​ពីរមាន​កម្ពស់ ៧ម៉ែត្រ ជាទីដែល​សម្បូរ​មនុស្ស​ទៅកម្សាន្ត និងដំណាក់​ទី​បី មាន​កម្ពស់ ១,៥ម៉ែត្រ មាន​ចម្ងាយ១គីឡូម៉ែត្របន្តទៀត​ពី​ទឹកធ្លាក់​ទី​ពីរ ហើយតំណាក់ទី៣ សម្រាប់ការធ្វើដំណើរភ្ញៀវទេសចរ និងបានទទួលបរិយាកាសបែបធម្មជាតិដូចជាព្រៃព្រឹក្សាដ៏ខៀវស្រងាត់អមសងខាងផ្លូវ។ហើយទីនោះសាកសមបំផុតសម្រាប់ជួបជុំគ្រួសាបងប្អូន និង មិត្តភក្តិ៕   
Read More
ទឹកធ្លាក់ ដាក់ដាំ (Dak dam Waterfall )

ទឹកធ្លាក់ ដាក់ដាំ (Dak dam Waterfall )

ទឹកធ្លាក់ ដាក់ដាំ ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ បែបធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកធ្លាក់ ដាក់ដាំ ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៏នោះ មានដូចជា លេងទឹកឬហែលទឹក រៀបចំអាហារដោយខ្លួនឯង ទស្សនាទេសភាពព្រៃភ្នំ និងចំណុចផ្សេងៗទៀត។ទឹកធ្លាក់ ដាក់ដាំជារមណីយដ្ឋានធម្មជាតិដែលមានទេសភាព និងបរិយាកាស ពិតជាស្រស់សាយ ហើយទីនោះមានកញ្ចុះដាច់ៗពីគ្នាសំរាប់អង្គុយលេង ឬបរិភោគអាហារ ជួបជុំគ្នាទៀតផង។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកធ្លាក់ ដាក់ដាំ ភ្ញៀវទេសចរត្រូវធ្វើដំណើរថ្មើរជើងចម្ងាយប្រហែលជា ១០គីឡូម៉ែត្រ។  
Read More

Showing 131 - 135 of 263 posts