Discover

ព្រះថោងតោងស្បៃ (Preah Thong Tong sbai)

ព្រះថោងតោងស្បៃ (Preah Thong Tong sbai)

ព្រះថោងតោងស្បៃជារូបសំណាក់មួយតំណាងអោយប្រពៃណីខ្មែរជាផ្នែកមួយនៃការរៀបអាពាពិពាហ៏។​ ហើយព្រះថោងតោងស្បៃនេះប្រជានជនខ្មែរបា​នគោរពនិងអោយតម្លៃជាខ្លាំង​ទើបរាជរដ្ឋាភិបាលសម្រេចចិត្តសាងសង់រូបសំណាក់ទង់ដែងដ៏ធំបំផុតនៅកម្ពុជាត្រូវបានគេហៅថាព្រះថោងនាងនាគ។​ដែលជារូបសំណាកតំណាងឱ្យការចាប់ផ្តើមនៃអរិយធម៌និងវប្បធម៌ខ្មែរ។ វាមាកម្ពស់21ម៉ែត្រនៅលើជើងទម្រដែលមានកម្ពស់6.34ម៉ែត្រ។ រូបសំណាកដ៏ធំសម្បើមដែលមានទម្ងន់សរុប៦០តោនបែរមុខទៅឆ្នេររាមស្ថិតនៅរង្វង់ មូលព្រះថោងនាងនាគក្នុងភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ មុនទៅដល់ព្រះថោងតោងស្បៃលោកអ្នកអាចឆ្លងកាត់ដើមឈើចាំស្នេហ៍​​ដែលនៅតាមបណ្តោយផ្លូវឆ្នេរអូរទ្រេះ។ ​បើមានឱកាសគួរតែទៅទស្សនាព្រះថោងតោងស្បៃដើម្បីបានស្គាល់អំពីប្រវត្តិសាស្ត្រខ្មែរនិងអាចថតរូបលេងកំសាន្តបានជា មួយរូបចម្លាក់និងទេសភាពធម្មជាតិនៃទឹកដីខេត្តព្រះសីហនុ។  
Read More
ផ្សារលើ (phsa lur)

ផ្សារលើ (phsa lur)

ផ្សារលើគឺជាផ្សារ​មួយដែរល្បីប្រចាំខេត្តព្រះសីហនុតាំងពីជំនាន់ដើមមក។​ ផ្សារនេះស្ថិតនៅជិតរង្វង់មូលតោ២ដែលមានប្រជាជនរស់នៅច្រើនជាងគេដែលវាមានភាពងាយស្រួលក្នុងការធ្វើដំណើរមកកាន់ផ្សារនេះ។ ​ជាទូទៅភ្ញៀវជាតិនិងអន្តរជាតិមិនដែររំលងជាមួយនិងផ្សារឃ្លាំងលើដើម្បីទិញម្ហូបអារហារនិងសម្លៀកបំពាក់ប្រើប្រាស់ជាពិសេសនោះម្ហូបអាហារដែលភ្ញៀវទៅផ្សារឃ្លាំងលើដែលមិនដែលអខាននោះគឺគ្រឿងសមុទ្រស្រស់ៗល្អៗទើបតែនិងយកចេញពីទូកថ្មីៗពីបងប្អូនជាអ្នកនេសាទ។​ មិនត្រឺមតែគ្រឿងសមុទ្រនោះទេ​​ចំពោះគ្រឿងប្រើប្រាស់វិញគឺកាន់តែសំបូរបែបពេញនិមយម និងភេសជ្ជៈផ្សេងៗជាច្រើន។លោកអ្នកបានទៅដល់ខេត្តព្រះសីហនុគួរតែឈៀងចូលទៅផ្សារឃ្លាំងលើដើម្បីសាកដើរកំសាន្តនិងអាចទិញម្ហូបអារហារនៅទីនោះ។​  
Read More
ម្ហូបប្រចាំតំបន់ខេត្តព្រះសីហនុ (Preah Sihanouk Local Cuisine)

ម្ហូបប្រចាំតំបន់ខេត្តព្រះសីហនុ (Preah Sihanouk Local Cuisine)

ម្ហូបប្រចាំតំបន់ខេត្តព្រះសីហនុគឺជាខេត្តមួយដែរសម្បូរទៅដោយគ្រឿងសមុទ្រស្រស់ៗជាច្រើន។ហើយក៏មាន ម្ហូបដែរពេញនិយមជាងគេនៅតាមឆ្នេរនីមួយៗនោះ គឺមឹកអាំង។ ដែរមានរសជាតិឆ្ងាញជាពិសេស មឹកស្រស់ៗថ្មីៗ។​ បន្ថែមពីនោះមានអារហារសម្រន់ជាច្រើនទៀតផងដែរ។ ប្រសិនបើលោកអ្នកមិនទាន់បានភ្លក់​នៅអាហារពេញនិយមសម្រាប់ខេត្តព្រះសីហនុទេអាចមកភ្លក់បានដោយគ្រាន់តែចំណាយពេលប្រហែល ២ម៉ោងពីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវល្បឿនលឿន។​ សម្រាប់អ្នកដែលបានទៅលេងដល់ខេត្តព្រះសីហនុមិនគួរំលងជាមួយមឹកអាំងដែលជាម្ហូបប្រចាំតំបន់ឆ្នេរឡើយ។    
Read More
ការអាំងគ្រឿងសមុទ្រនៅតាមឆ្នេរសមុទ្រ (Seafood grilling on the beach)

ការអាំងគ្រឿងសមុទ្រនៅតាមឆ្នេរសមុទ្រ (Seafood grilling on the beach)

ការអាំងគ្រឿងសមុទ្រនៅតាមឆ្នេរសមុទ្រគឺជាវីធីសាស្រ្តមួយដែរធ្វើអោយអ្នកទាំងអស់គ្នាមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តនិងទទួលនូវបរិយាកាសបែបរ៉ូមែនទិក។ដែលអ្នកទាំងអស់គ្នាគួរតែសាកល្បងដើម្បីជួបជុំគ្រួសារបងប្អូននិងមិត្តភក្តិព្រមទាំងមនុស្សជាទីស្រលាញ់។ការធ្វើបែបនេះគឺធ្វើអោយយើងមានភាពស្និតស្នានិងមានពេលវេលាសម្រាប់លំហែកាយបំបាត់នូវភាពនឿយហត់ ពីកាសិក្សានិងការងារផងដែរ។
Read More
ដំណើរកំសាន្តជាមួយការជិះរថភ្លើង (Excursion by train)

ដំណើរកំសាន្តជាមួយការជិះរថភ្លើង (Excursion by train)

  ដំណើរកម្សាន្តដោយរថភ្លើងជាការធ្វើដំណើរមួយកាន់តែប្លែកអារម្មណ៍និងស្រស់ស្រាយជាមួយធម្មជាតិនៅតាមដងផ្លូវរថភ្លើងដែលអមទៅដោយផ្ទះប្រជាពលរដ្ឋសងខាងផ្លូវដែរជាទស្សនីយភាពម្យាងដែរទាក់ទាញផងដែរ។​ហើយការជិះរថភ្លើងគឺជាការធ្វើដំណើរមួយដែលពេញនិយមសម្រាប់ប្រជាជនខ្មែរជំនាន់ដើមហើយមកដល់បច្ចុប្បន្ននេះលោកអ្នកក៏អាចធ្វើដំណើរដោយការជិះរថភ្លើងដែរមានខ្សែគឺពីភ្នំពេញទៅកាន់ខេត្តកំពត​កែប​ព្រះសីហនុនិងមួយខ្សែទៀតពីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបង។​ចំពោះការធ្វើដំណើរនេះលោកអ្នកក៏អាចទៅទិញសំបុត្រនៅស្ថានីយ៍រថភ្លើងផ្ទាល់ឬធ្វើការកក់សំបុត្រមុនមុនក៏បានតាម App ។ដើម្បីកាន់តែងាយស្រួលអាចទំនាក់ទនងទៅកាន់ហ្វេសប៊ុកផេក Royal Railway Cambodia។​ជាទូទៅការធ្វើដំណើរតាមរថភ្លើង​មិនសូវមានភាពមមាញឹកប៉ុន្មាននោះទេប៉ុន្តែ​​នៅ​តែ​បើក​ដំណើរការ​ជា​រៀង​រាល់​ថ្ងៃសម្រាប់ភ្ងៀវជាតិនិងអន្តរជាតិធ្វើដំណើរជាធម្មតា។ហើយសម្រាប់លោកអ្នកដែលត្រៀមនិងមានដំណើរកំសាន្តទៅកាន់ខេត្តទាំងនេះអាចធ្វើការសាកល្បងជិះរថភ្លើងដើម្បីទទួលបាននៅបទពិសោធន៍ថ្មីៗ។​
Read More

Showing 121 - 125 of 263 posts