ល្អាងភ្នំចាស់គឺជាភ្នំធម្មជាតិមួយដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនិងជាទីតាំងប្រវត្តិសាស្ត្រដែលមានមនុស្សសម័យបុរេប្រវត្តិធ្លាប់រស់នៅនិងចែកចេញជាបីផ្នែកគឺខ្នងភ្នំព្រះព្រហ្មខ្នងភ្នំព្រះពុទ្ធនិងខ្នងភ្នំកិន្នរ ហើយក៏មានល្អាងជាច្រើនផងដែរ។ភ្នំនេះមានបារមីខ្លាំងពូកែណាស់ហើយជារៀងរាល់ឆ្នាំអ្នកស្រុកតែងតែនាំគ្នាធ្វើបុណ្យថ្វាយម្ចាស់ភ្នំពីព្រោះកាលពីសម័យដើមនៅតំបន់ភ្នំចាស់នេះគឺសុទ្ធតែជនជាតិសួយរស់នៅនិងគ្រប់គ្រងដោយមេកន្រ្ទាញខ្លាំងពូកែម្នាក់ឈ្មោះបាភ្នំ។ហើយទីនោះក៏ជាទីកន្លែងដែលលទាក់ទាញភ្ញៀវទេសចរផងដែរជាពិសេសនៅពេលមានបុណ្យជាតិម្ដងៗភាគច្រើនភ្ញៀវដែលទៅលេងគឺប្រជាជនក្នុងតំបន់នោះតែម្ដង។ ល្អាងភ្នំចាស់ មានទីតាំងស្ថិតនៅ ភូមិមនោរម្យ ឃុំហោងសំណំ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានចម្ងាយពីទីរួមខេត្ត ប្រមាណជា ៤០គីឡូម៉ែត្រ។