Discover

ជួលកង់ជិះលេងកម្សាន្តក្នុងខេត្តព្រះសីហនុ (Bike Rental in Preah Sihanouk Province)

ជួលកង់ជិះលេងកម្សាន្តក្នុងខេត្តព្រះសីហនុ (Bike Rental in Preah Sihanouk Province)

ការជិះកង់ធ្វើដំណើកំសាន្តនៅក្នុងក្រុងព្រះសីហនុពិតជាទទួលបាននៅបទពិសោធន៏ថ្មីសម្រាប់ពួកយើង។​​ យើងអាចឃើញសម្រស់ធម្មជាតិជាមួយនិងការជិះលេងកំសាន្តមើលតាមឆ្នេរមាត់សមុទ្រជាមួយខ្យល់អាកាសបរិសុទ្ធ។​ ការជិះកង់ក៏អាចធ្វើអោយយើងទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយនិងខ្យល់បរិសុទ្ធ ហើយក៏អាចបន្ធូនៅអារម្មណ៍តានតឹងបានយ៉ាងល្អ។​ហើយកាន់តែងាយស្រួលសម្រាប់ការជួលកង់ជិះលេងកំសាន្តនៅខេត្តព្រះសីហនុមានទីតាំងនៅជិតតោ២ដែរមានឈ្មោះថា​CAMPBIKE​។ហើយជាមួយគ្នានោះដែរការធ្វើដំណើរដោយជិៈកង់គឺជាមធ្យោបាយដ៏ល្អមួយសម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណផងដែរ។ 
Read More
រមណីយដ្ឋានបាភ្នំ (Ba Phnom Resort)

រមណីយដ្ឋានបាភ្នំ (Ba Phnom Resort)

រមណីយដ្ឋានបាភ្នំ ពោរពេញទៅដោយ បរិយាកាសធម្មជាតិ មានខ្យល់បរិសុទ្ធ ព្រៃឈើ និង វាលស្រែពណ៌ខៀវស្រងាត់នៅជុំវិញ។លក្ខណៈពិសេសមួយទៀតគឺ រមណីយដ្ឋាន នគរភ្នំជា​តំបន់​ដ៏ស័ក្តសិទ្ធិមួយ ដែលប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ និង អន្តរជាតិ ពីគ្រប់​ទិស​ទី​មកលេងកម្សាន្ត​​ជាប្រចាំ ជាពិសេសគឺនៅរដូវបុណ្យទានម្ដងៗ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋ រស់នៅ​តំបន់នេះ​តែងតែ​មានការជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យឡើងអ្នកតាមួយដែល​មានតំាងពីដូន តាមកម៉្លេះ ឈ្មោះថា ​អ្នកតា មេសរ ដែលពិធីនេះប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃ ក្នុងគោលបំណង ដើម្បីរលឹកគុណ​ដល់​បុព្វបុរស សុំសេចក្តីសុខ សុំទឹកភ្លៀង និង ការពារប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិ។​រមណីយដ្ឋានបាភ្នំ មានភ្នំ ៤ នៅផ្តុំគ្នាដែលរួមមាន ភ្នំសំពៅ ភ្នំល្អាង ភ្នំធំ និងភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជធានីចាស់ឈ្មោះថា នគរភ្នំ ស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ន នៅបន្សល់ស្នាមខ្លះៗប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខ វត្តវិហារគុកក្បែរជើងភ្នំសំពៅ ក្នុងឃុំជើងភ្នំ។ បាភ្នំមានទេសភាពល្អ និងមានផ្ទាំងថ្ម រូងថ្មធំៗ ដែលជាដែនជម្រកសត្វព្រៃមួយចំនួនលាក់ខ្លួនបាន ហើយនៅជើងភ្នំមានវត្តឈ្មោះថា វត្តភ្នំ ឬ វត្តបាភ្នំ និងស្រះទឹកធំមួយនៅភាគខាងកើត។ រមណីយដ្ឋានបាភ្នំមាន​ទីតាំង​ស្ថិត​នៅ​លើ​ដងភ្នំ​ឈើ​កាច់ ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូ​ពី​ទីរួមខេត្ត​ព្រៃវែង និង​៧០​គីឡូ​ពី​រាជធានី​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​កំណាត់​ផ្លូវជាតិ​លេខ​១ និង​បត់​ចូល​ត្រង់​ចំណុច​ផ្លូវកែង​ផ្សារ​កំពង់​សឹ​ង្ហ ក្នុង​ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្តេច ។   Credit by The Kingdom of Cambodia  
Read More
ប្រាសាទព្រះវិហារ (Preah Vihear​ Temple)

ប្រាសាទព្រះវិហារ (Preah Vihear​ Temple)

ប្រាសាទព្រះវិហារ មានទីតាំងដ៏ពិសិដ្ឋ ដែរស្ថិតនៅលើកំពូលភ្នំពយតាឌី ដែលជាច្រាំងថ្ម 525 ម៉ែត្រ (1720 ហ្វីត) នៅលើភ្នំដងរែក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ នៅភាគខាងជើងប្រទេសកម្ពុជា ។ដែលមានចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។  ប្រាសាទព្រះវិហារមានរបៀបសង់សឹងតែដូចៗគ្នាទៅនឹងសំណង់ដទៃទៀតដែលសិ្ថតក្នុងស្ថាបត្យកម្មរបស់ស្ថេចសូរ្យវរ្មម៌ទី១ គឺបែបប្រាសាទសណ្តូកលើភ្នំ ចាំងច្រិតថ្មភ្នំសាងជាប្រាសាទ ដូចគ្នាទៅនឹងប្រាសាទវត្តភូ ប្រាសាទភ្នំជីសូរ ប្រាសាទជើងព្រៃ ប្រាសាទវត្តត្រាច ជាដើម។ល។ រីចម្លាក់នៅលើហោរជាងមានទំរង់ដូចនៅប្រាសាទបន្ទាយស្រី និង កោះកេរ ដូច្នោះដែរ ។តាមរយៈការសិក្សាស្រាវជ្រាវអាចសន្មតថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ តាមរយៈសិលាចារឹកលេខ K-៥៨៣ នៅប្រាសាទបាពួន ចារក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) និយាយថាព្រះអម្ចាស់ឥន្រ្ទាយុទ្ធជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ។ ស្រីសិខរីស្វរៈនេះហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។ ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។   
Read More
ប្រាសាទព្រះគោ (Preah Ko Temple)

ប្រាសាទព្រះគោ (Preah Ko Temple)

ប្រាសាទព្រះគោស្ថិតនៅក្នុងឃុំថាឡាបរិវ៉ាត់ដែលគេអាចចូលទៅដល់បានដោយចំណុចប្រសព្វនៃទន្លេសេកុង និងទន្លេមេគង្គ។ ប្រាសាទព្រះគោ ជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងខេត្តស្ទឹងត្រែង។ នៅមុខប្រាសាទមានរូបសំណាកព្រះគោ(គោពិសិដ្ឋ)។នេះ​ជា​មូលហេតុ​ចម្បង​ដែល​យុវជន​ខ្មែរ​ហៅ​ប្រាសទ​នេះ​ថា«​ព្រះគោ​»។នៅទីតាំងខាងកើតនៃរូបសំណាកព្រះគោមានទំហំ១០ម៉ែត្រការ៉េជាទីតាំងល្បែងប្រជាប្រិយដែលលេងជារៀងរាល់ឆ្នាំមុនចូលឆ្នាំខ្មែរក្នុងរយៈពេល ៤ ថ្ងៃ ៣យប់។ប្រាសាទ​ព្រះគោ​ស្ថិត​ក្នុង​ឃុំ​ថាឡា ស្រុក​ថាឡាបរិវ៉ាត់ មាន​ចម្ងាយ​ប្រហែល​ពីរ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត។Credit By The Kingdom of Cambodia
Read More
ល្អាងភ្នំចាស់ (Old Cave)

ល្អាងភ្នំចាស់ (Old Cave)

ល្អាងភ្នំចាស់គឺជាភ្នំធម្មជាតិមួយដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនិងជាទីតាំងប្រវត្តិសាស្ត្រដែលមានមនុស្សសម័យបុរេប្រវត្តិធ្លាប់រស់នៅនិងចែកចេញជាបីផ្នែកគឺខ្នងភ្នំព្រះព្រហ្មខ្នងភ្នំព្រះពុទ្ធនិងខ្នងភ្នំកិន្នរ ហើយក៏មានល្អាងជាច្រើនផងដែរ។ភ្នំនេះមានបារមីខ្លាំងពូកែណាស់ហើយជារៀងរាល់ឆ្នាំអ្នកស្រុកតែងតែនាំគ្នាធ្វើបុណ្យថ្វាយម្ចាស់ភ្នំពីព្រោះកាលពីសម័យដើមនៅតំបន់ភ្នំចាស់នេះគឺសុទ្ធតែជនជាតិសួយរស់នៅនិងគ្រប់គ្រងដោយមេកន្រ្ទាញខ្លាំងពូកែម្នាក់ឈ្មោះបាភ្នំ។ហើយទីនោះក៏ជាទីកន្លែងដែលលទាក់ទាញភ្ញៀវទេសចរផងដែរជាពិសេសនៅពេលមានបុណ្យជាតិម្ដងៗភាគច្រើនភ្ញៀវដែលទៅលេងគឺប្រជាជនក្នុងតំបន់នោះតែម្ដង។ ល្អាងភ្នំចាស់ មានទីតាំងស្ថិតនៅ ភូមិមនោរម្យ ឃុំហោងសំណំ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានចម្ងាយពីទីរួមខេត្ត ប្រមាណជា ៤០គីឡូម៉ែត្រ។  
Read More

Showing 126 - 130 of 263 posts