Discover

រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ (Kos Dach)

រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ (Kos Dach)

រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលកោះសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារដែលមានចំងាយប្រមាណជា៨គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលធ្វើដំណើរឆ្លងកាត់តាមស្ពានជ្រោយចង្វាតាមផ្លូវ6A។ ​នៅទីនេះមានបម្រើសេវាកម្សាន្តភោជនីយដ្ឋាននិងគ្រែអង្គុយតាមមាត់ទឹកនិងជាទីតាំងដ៏ស្រស់ត្រកាលដែលពោរពេញទៅដោយឆ្នេរខ្សាច់សក្បុសទឹកទន្លេដ៏ត្រជាក់ថ្លាយង់អាចងូចទឹកលេងកម្សាន្តបានថែមទៀតផង។ នៅទីនោះអាចផ្តល់នូវអារម្មណ៍ស្រស់ថ្លាដល់ភ្ញៀវទេសចរណ៍ទាំងអស់ដែលបានទៅកម្សាន្តនៅទីនោះ។ក្រៅពីនេះតំបន់នេះត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលសិប្បកម្មដែលស្ថិតនៅចំកណ្តាល នៃដង ទន្លេមេគង្គ ដែលមានបណ្តោយប្រវែង១២គីឡូម៉ែត្រ ។នៅទីនេះមានសិប្បកម្មត្បាញក្រមាមុងសារុងសូត្រហូលផាមួងក្រមាសូត្រនិងជំនួញជួញដូរខ្នាតតូចជាច្រើនទៀត។ជាក់ស្តែងស្ទើរគ្រប់លំនៅឋានរបស់ប្រជាពលរដ្ឋគេតែងតែឃើញមានបន្សល់ទុកនូវកីតម្បាញនៅក្រោមផ្ទះ។ផ្អែកតាមលក្ខណៈសម្បត្តិរបស់កោះដាច់ដែលសម្បូរទៅដោយធនធានធម្មជាតិយ៉ាងក្រាស់ក្រែល និង ប្រពៃណីផងនោះ បានធ្វើឱ្យតំបន់នេះប្រែក្លាយទៅ ជារមណីយដ្ឋានដ៏មានប្រជាប្រិយភាព និង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរក្នុងស្រុក។  
Read More
ព្រែកលាប និងបាក់ខែង (Preak Leap And Bakheng)

ព្រែកលាប និងបាក់ខែង (Preak Leap And Bakheng)

ព្រែកលាបនិងបាក់ខែងជារមណីយដ្ឋានទេសចរណ៍មួយដែរនៅក្បែរៗគ្នាដែលមានចម្ងាយពីភ្នំពេញប្រមាណ២៥គីឡូម៉ែត្រដោយធ្វើដំណើរចាប់ពីស្ពានជ្រោយចង្វារទៅត្រង់តាមផ្លូវជាតិលេខ6A។រមណីយដ្ឋានព្រែកលាបនិងបាក់ខែងគឺជារមណីយដ្ឋានប្របនឹងមាត់ទឹកទន្លេដោយអ្នកនឹងឃើញមានកញ្ចុះឬតូបស្បូវអណ្ដែតលើទឹកជាច្រើនតាមដងទន្លេសម្រាប់ទទួលភ្ញៀវទេសចរសម្រាកលំហែអារម្មណ៍ហើយកន្លែងនោះភាគច្រើនជាកន្លែងពេញនិយមសម្រាប់យុវវ័យមន្ត្រីរាជការសម្រាប់សម្រាកលំហែអារម្មណ៍ពីការងារការសិក្សានៅចុងសប្ដាហ៍ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធតាមបណ្ដោយមាត់ដងទន្លេមេគង្គ។ហើយនៅទីនោះក៏មានម្ហូបជាច្រើនមុខឆ្ងាញ់ៗសម្រាប់លក់ឱ្យភ្ញៀវផងដែរហើយអ្វីដែលគេពេញនិយមនៅតំបន់ទាំងពីរនោះគឺពោតស្ងោរឆ្ងាញ់។សម្រាប់អ្នកដែលមិនធ្លាប់ទៅគួរតែទៅសាកល្បងឲបានម្ដងដើម្បីលំហែអារម្មណ៍ពីការងារ និងការសិក្សា នាពេលចុងសប្ដាហ៍ផងដែរ ។  
Read More
រមណីយដ្ឋានភ្នំព្រះធាតុ ( Preas Teat Mountain)

រមណីយដ្ឋានភ្នំព្រះធាតុ ( Preas Teat Mountain)

រមណីយដ្ឋានភ្នំព្រះធាតុ​គឺជារមនីយដ្ឋានមួយដែលមានភ្ញៀវទេសចរណ៍អាចទៅលេងកម្សាន្តយ៉ាង​សប្បាយរីករាយលើថ្មទេសភាពស្រស់ស្អាត់ៗ រួម​ជាមួយ​និង​ម្លប់ឈើធំៗ ត្រជាក់ត្រឈឹង ត្រឈៃជាទីមនោរម្យ។ ដែលរមណីយដ្ឋាននេះស្ថិតនៅលើពូលភ្នំ។ ភ្ញៀវទេសចរណ៍នឹងបានទស្សនានូវទេសភាព វាលស្រែ បឹងបួរ ដើមត្នោតដ៏ស្រស់ត្រកាលពីលើភ្នំមកក្រោម។ភ្នំព្រះធាតុគឺជាទីសក្ការៈបូជាដ៏ពូកែស័ក្តិសិទ្ធនិងជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិសម្រាប់ភ្ញៀវទេសចរមកកម្សាន្តជាលក្ខណៈគ្រួសារនិងជួបជុំមិត្តភក្ត្រដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ។រមណីយដ្ឋានភ្នំព្រះធាតុ​មានទីតាំងស្ថិតនៅស្ថិតនៅភូមិច្រកកូវឃុំពាមស្រុកសាមគ្គីមានជ័យមានចម្ងាយប្រមាណ៨៤គីឡូមែត្រពីក្រុងកំពង់ឆ្នាំង។និងមានចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ខេត្ដ​កំពង់ស្ពឺ នៃ​ផ្លូវ​លេខ ១៣៦ បត់​ស្ដាំ​តាម​ទំនប់​បឹង​អន្លង់ជ្រៃ៕
Read More
សហគមន៍​នេសាទ​ពាម​ក្រសោប ( Peam Krosaob Community )

សហគមន៍​នេសាទ​ពាម​ក្រសោប ( Peam Krosaob Community )

សហគមន៍​នេសាទ​ពាម​ក្រសោបគឺ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​មួយស្ថិត​នៅ​ក្នុង​ភូមិបាងកាយ៉ាកឃុំ​ ពាមក្រសោបស្រុក​មណ្ឌលសីមាខេត្ត​កោះកុង។សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបគឺជាតំបន់ទេសចរណ៍ដ៏សំខាន់និងទាក់ទាញបំផុតរបស់ខេត្តកោះកុងតំបន់នេះបានទទួលភ្ញៀវជាតិអន្តរជាតិរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗដោយសារតំបន់នេះមាន​អ្វីដែលទាក់ទាញនៅតំបន់នោះគឺមានព្រៃកោងកាងមានប្រពន្ធ័អេកូឡូស៊ីជីវៈចម្រុះគ្រប់ប្រភេទជាជម្រកសត្វក្នុងទឹកនិងសត្វស្លាបកន្លែងចញ្ចឹមត្រីនិងខ្ចងច្រើនប្រភេទនៅក្នុង ព្រៃកោងកាងអណ្ដូងបុរាណដែលមានទឹកសាបអាចអោយប្រជាជនប្រើប្រាស់បានគ្រប់រដូវមានស្ពានយោលប្រវែង ៥០.២ ម៉ែត្រសម្រាប់ភ្ញៀវដើរលេងទស្សនាទេសភាពតាមដងព្រែកមានប៉មដែលមានកម្ពស់ ១៧ ម៉ែត្រអោយភ្ញៀវឡើងហើយអាចទស្សនាទេសភាពព្រៃតាមដងព្រែកដ៏ខៀវស្រងាត់នៃព្រៃកោងកាងព្រែកនិងសត្វផ្សោតសមុទ្រដែលតែងតែរធ្វើការបំលាស់ទីពីដែនទឹកនៅមុខឆ្នេរពាមក្រសោបទៅកាន់ដែនទឹកខេត្តត្រាតប្រទេសថៃនៅក្នុងសហគមន៍នេះក៏មានបម្រើនូវសេវាកម្មសំខាន់ៗដូចជាសេវាហូបចុកនិងលក់វត្ថុអនុស្សាវរីយ៍ជិះទូកលេងកម្សាន្តតាមដងព្រែកគយគន់ទេសភាពព្រៃកោងកាងសត្វស្លាបស្វាសត្វអំពិលអំពែកនាពេលរាត្រី និងភូមិនេសាទរបស់ប្រជាជនមូលដ្ឋាន ។    
Read More
ប្រាសាទក្រពុំឈូក (Kropomchouk Temple )

ប្រាសាទក្រពុំឈូក (Kropomchouk Temple )

ប្រាសាទក្រពុំឈូកស្ថិតនៅប្រហែល១០០ម៉ែត្រខាងកើតផ្លូវជាតិលេខ៦២ក្នុងឃុំរំដោះស្រុករវៀងខេត្តព្រះវិហារដែលចម្ងាយប្រមាណ៤៥គីឡូម៉ែត្រពីរទីរួមខេត្តព្រះវិហារ។ដែលបានសាងសង់ឡើងពីថ្មបាយក្រៀមនិងថ្មភក់នេះប្រាសាទនេះគឺកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤​(គ.ស៩២០​-​៩៤៤)ដែលធ្វើឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុតាមលំនាំរចនាបទប្រាសាទកោះកេរ។ហើយរហូតដល់បច្ចុប្បន្នតួប៉មដែលមានកំពស់ប្រមាណ១២ម៉ែត្រនិងកំពែងព័ទ្ធជុំវិញ​ស្ថិត​នៅក្នុងលក្ខណ:ល្អបង្គួរលើកលែងតែគុបុរ:​ពីទិសខាងកើត​គឺបាក់បែក​ស្ទើរទាំងស្រុងព្រោះតែអំពើចោរកម្មបំផ្លិចបំផ្លាញ​លួចយកទាំង​ចម្លាក់​ផ្តែរនិងរូបអាទិទេពមួយចំនួនផងដែរ។ហើយទីនោះក៏ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរភ្ញៀវជាតិនិងអន្តរជាតិដ៏សំខាន់មួយសម្រាប់ខេត្តព្រះវិហារផងដែរ។
Read More

Showing 151 - 155 of 263 posts