ថ្ងៃនេះ ក្រុមហ៊ុនTovtripមានកិត្តិយសក្នុងការចូលរួមជា Main Sponsor  ក្នុងចំណោម Main Sponsors  ទាំង៣ទៅកាន់កម្មវិធីបោះតង់នៅសហគមន៍ឆ្នេរនេសាទនៅថ្ងៃទី១១និង១២  ខែមិនា ឆ្នាំ២០២៣ ជាមួយក្រុម អ្នកចូលចិត្តដើរព្រៃបោះតង់ (Cambodia Adventure Traveller)។  កម្មវិធីនេះមានអ្នកចូលរួមបោះតង់ច្រើនជាង១០០នាក់ ញុាំអាហារសាមគ្គី លេងល្បែងប្រជាប្រិយ ចាប់រង្វាន់ និងដាំដើមកោងកាង។

អត្ថប្រយោជន៍នៃដើមកោងកាងមានដូចខាងក្រោម

- ការពារដីនៅតាមមាត់ច្រាំង កុំឱ្យបាក់ដោយសារទឹករលកសមុទ្រ

- ជាជម្រកសម្រាប់សត្វក្នុងទឹកនិងសត្វស្លាប

- បញ្ចេញឧស្ម័នអុកស៊ីសែនជាដើម។ល។

Admin លើកទឹកចិត្តអោយអ្នកទាំងអស់គ្នាចូលរួមកម្មវិធីសហគមន៍អោយបានច្រើន #យុវជនដើម្បីសហគមន៍។ #សហគមន៍ឆ្នេរនេសាទ

Event Organizer: Year Benjamin (CAT admin and other admins)

Main Sponsor: Tovtrip x ឆ្នេរនេសាទ / 11-12/03/2023