ប្រាសាទយាយព័ន្ធ ឬក្រុមខាងត្បូង មានព័ទ្ធជុំវិញដោយកំពែងពីរជាន់ កំពែងខាងក្នុងធ្វើពីឥដ្ឋ និងកំពែងខាងក្រៅធ្វើពីថ្មបាយក្រៀម មានច្រកទ្វារចូល ពីខាងកើតខាងលិច និងទ្វារបញ្ឆោតនៅខាងត្បូងនិងខាងជើង។ ភា្ជប់ពីខ្លោងទ្វារ ខាងកើតមានថ្នល់បុរាណមួយប្រវែងជាង២គីឡូម៉ែត្រឆ្ពោះទៅរកស្ទឹងសែន។ តាមរយៈសិលាចារឹក បានបង្ហាញថាសំណង់ប្រាសាទនេះសាងសង់ឡើងក្នុង រាជ្យព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦~៦៣៧) ដើម្បីឧទ្ទិសថ្វាយដល់ព្រះ ឥសូរ ជាអាទិទេពនៃព្រហ្មញ្ញសាសនា។
នៅក្នុងកំពែងទាំងពីរជាន់នេះមានប្រាង្គប្រាសាទជាច្រើនធ្វើពីឥដ្ឋ និងថ្ម បាយក្រៀម ខ្លះរាងចតុកោណ និងប្រាំទៀតរាងអដ្ឋកោណ ដែលមានលម្អដោយ ក្បាច់ចម្លាក់ផ្សេងៗជាពិសេសគឺ «ប្រាសាទអណ្ដែត»។ ចំណែកនៅលើជញ្ជាំង ធ្វើពីឥដ្ឋរបស់កំពែងខាងក្នុងភាគខាងលិចមានឆ្លាក់លម្អរាងមូលធំៗចំនួន៧២ (សល់រូបរាងចំនួន២៥) ខ្លះធ្លាក់ជារឿងក្នុងទេវកថាផ្សេងៗ ក្រៅពីនោះនៅ មានស្រះទឹកបុរាណមួយស្ថិតនៅខាងកើតក្រៅកំពែងក និងស្រះទឹកបុរាណ តូចមួយទៀតស្ថិតនៅជ្រុងនិរតីនៃកំពែងខាងក្រៅ។
ប្រាសាទសំខាន់ (S1) នៅក្នុងក្រុមនេះ ស្ថាបនាប្លង់ជារាងចតុកោណកែង បែរមុខទៅកើតមានកម្ពស់ប្រហែល២៥ម៉ែត្រ និងមានតម្កល់អាទិទេពព្រះនាម ប្រហសិតេស្វរៈ(ព្រះឥសូរញញឹម) ជាព្រះនាមមួយរបស់ព្រះឥសូរដែលមាន ចែងក្នុងគម្ពីរសិវបុរាណនេះបើយោងតាមសិលាចារឹក (K.440) ចារនៅលើមេទ្វារ របស់ខ្លោងទ្វារខាងកើត (S15)។ នៅខាងក្នុងប្រាង្គ 2 មានលក្ខណៈពិសេសមួយ គឺមានសាងមណ្ឌបអំពីថ្មភក់ ដែលតាមសិលាចារឹកបញ្ជាក់ថាជា ទីតម្កល់រូប ព្រះគោនន្ទិ(ជំនិះព្រះឥសូរ)ប្រាក់។ ក្រៅអំពីនោះមានសិលាចារឹកដទៃទៀតមាន និយាយពីការតម្កល់បដិមាព្រះព្រហ្ម ព្រះឥសូរ ព្រះហរិហរៈ សិវលិង្គមាស និង ព្រះនាងសរស្វតី (ព្រះមហេសីព្រះព្រហ្ម)។ ប្រភពពីសិលាចារឹក (K.604) នៅ ប្រាសាទធ្វើពីថ្មបាយក្រៀម (S17-17) បង្ហាញអំពីកិច្ចប្រតិបត្តិខាងព្រហ្មញ្ញ សាសនា ក៏មានបង្ហាញអំពីវត្តមានពុទ្ធសាសនាដ៏ចំណាស់ដំបូងគេមួយនៅ សម័យចេនឡា (ពីចុងសតវត្សរ៍ទី៦ ដល់ដើមសតវត្សរ៍ទី៩)។
Prasat Yeay Poeun Group comprised a total of 22 sanctuaries (5 have octagonal shapes) with two wall rampart, and was built of brick, masonry, late rite and sandstone in rectangular from in 7th century (600-635 A.D) during the reign of king Isanavarman I to dedicated to Shiva. They were built on a hill with Gopura from the eastern and western entrances joining to an outside late rite rampart. The inner rampart reached by gateways from the four directions and joined to the brick rampart carved in various clustering figures. Along the sanctuary contained the eastern and western Gopura joined to the late rite rampart (304 m x 274 m or 83,296 square-meter surface). Gopura contained a framed door with diamond columns and a lintel built of sandstone. Eastern Gopura contained a buried large inscription (size: 2.41 m × 0,9 m x 0,15) inscribed with 17 lines of script. This inscription was brought to be kept in Kampong Thom Museum.