ប្រាសាទគោករការស្ថិតនៅក្នុងភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មានចម្ងាយ ១៤គ.មពីទីរួមខេត្ត។ប្រាសាទនេះកសាងអំពីថ្មភក់និងថ្មបាយក្រៀមនៅចុងស.វទី១១ក្នុង រចនាបថឃ្លាំង ហើយនៅក្នុងរាជព្រះបាទសូរិយាវរ្ម័នទី១ ហើយឧទ្ទិសចំពោះព្រះសិវៈ។ប្រាសាទនេះគឺជាប្រាសាទទោលមានប្រវែង ៦ម៉ែត្រx៤៥ម៉ែត្រ និងកម្ពស់៨ម៉ែត្រ កសាងនៅលើកូន ភ្នំហើយបែរមុខទៅទិសខាងកើត ។ តួប៉មកណ្តាលមានទម្រង់ជាសាជី ជាមួយរានហាល បើកចំហរបែរមុខទៅកើតហើយទ្វារផ្លូវចូលពីខាងលិចមានទ្វារបញ្ឆោតបីផ្សេងទៀត។ សសរពេជ្ររាងជាចតុកោណកែងហើយធ្នឹមបី មានទម្រង់ខុសៗគ្នា ។បើផ្អែកទៅលើការសិក្សាចំពោះទីកន្លែងតួប៉មមានរាងជាចតុកោណកែង ។កំពែងខាងក្រៅមានទំហំ (២៥មx២៥ម)ហើយគោបុរៈទាំងប្អូនតភ្ជាប់ដោយកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។កំពែង ខាងក្រៅទំនងជាមានគូរទឹកព័ទ្ធជុំវិញដែលយើងមើលឃើញរហូតដល់សព្វថ្ងៃ ។
Kok Rokar temple is located in Rokar village, Srayov Commune, Steung Sen town about 14 km from provincial town. The temple was built of sandstone and late rite in Khleang style at the end of 11th century during the reign of king Suryavarman I to dedicate to Shiva. This isolated sanctuary (dimension: 6 m x5 m; 8 m height) was built on the hill and faced to the east. The central part of the temple has conical form with porches opening to the east, and a door reached from the eastern entrance (three other doors were the false doors). The diamond column has octagonal forms, and the three lintels have various forms. Based on the study of the site, the sanctuary was formed in a rectangular shape. The outside rampart has 25 m x 25 m size and Gopura from the four directions which jointed to the surrounding laterite rampart. Outside the rampart, there were likely moats surrounded as we saw some marks remain until now.