ប្រាសាទអណ្ដែតស្ថិតក្នុងភូមិប្រាសាទឃុំសាន់គរស្រុកកំពង់ស្វាយនៅភាគពាយព្យទីរួមខេត្តមានចម្ងាយ២៧គ.មពីទីរួមខេត្តបត់ឆ្វេង២គីឡូម៉ែត្រពីផ្លូវជាតិលេខ៦។ប្រាសាទនេះសាងសង់ឡើងនៅពាក់កណ្តាលទី២នៃស.វទី៧ (៦២៧-៧០៧)ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី១ឧទ្ទិសចំពោះព្រះហរិហរៈ (ព្រះសិវៈ+ព្រះវិស្ណុ)ស្ថិតក្នុងរចនាបថកំពង់ព្រះ សាងសង់អំពីឥដ្ឋកំបោរបាយអរ ថ្មបាយក្រៀម និងថ្មភក់ ។ប្រាសាទអណ្តែតគឺជាប្រាសាទទោលមានកម្ពស់៥,៣០ម៉ែត្រនៅលើភ្នំសិប្បនិម្មិត្តមានរាងចតុកោណកែងបណ្ដោយ៧,៥០មនិងទទឹង៥,៤០មកម្រាស់១ម៉ែត្រហើយបែរមុខទៅទិសខាងកើត។មក្កុដបណ្តោយប្រវែង២,២២តុបតែងលម្អដោយចិញ្ចៀនហើយនៅចន្លោះចិញ្ចៀនលម្អដោយស្លឹកឈើហើយផ្កាភ្ញីព័ទ្ធជុំវិញដែលភ្ជាប់ដោយការតុបតែងលម្អនៅខាងចុងកាលពីដើមប្រាសាទនេះមានរូបព្រះហរិហរៈឈរតុបតែងលម្អនៅលើបល្ល័ង្កហើយរូបនេះត្រូវបាននាំទៅរក្សាទុកនៅសារមនី្ទរជាតិភ្នំពេញ។ស៊ុមទ្វារ មានទទឹង ១ម៉ែត្រ កម្ពស់២ម និងកម្រាស់ ០,២០ម៉ែត្រ ។
Andet temple is located in Prasat Village, Sankor Commune, Kampong Svay district, about 27 kilometers northwest of the provincial town turn left 2 km from the national road 6. The temple was built in the second half of the 7th century (627-707) during the reign of king Jayavarman I to dedicate to God Hirihara (Shiva+ Vishu), in Kampong Preah style and made of brick with masonry, laterite, and sandstone. Prasat Andet had an isolated plan, built on a 5.30-meter height artificial hill, and was formed in rectangular shape with a 7.50-meter length, 5.50-meter width, and 1 meter thick (interior to exterior). It was facing the East. The coronet (2.22 lengths) was ornamented around by the rings decorated, and at between of the rings we decorated with garland and bull flowers surrounded, which are joining each other by the end of the decorations. In original former times, this temple contained Harihara Statue standing on a decorative royal throne, and the statue was brought to be kept at Phnom Penh National Museum. The framed door had 1m width, 2 m height, and 0.20 m thick