រមណីយដ្ឋានធ្នួសតាព្រំ គឺជាតំបន់ធម្មជាតិ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ជាប់ព្រំប្រទល់ជាមួយភូមិសែនអភិវឌ្ឍន៍ ឃុំទីពោ ស្រុក សន្ទុក មានចម្ងាយ៧២គ.ម ពីទីរួមខេត្តសម្រាប់ការធ្វើដំណើរតាមស្រុកប្រាសាទសំបូរ កាត់តាមវត្តទំនប់ ឃុំស្រើង បត់ស្តាំតាមផ្លូវគ្រួសក្រហមចម្ងាយប្រហែល ២១គីឡូម៉ែត្រទើបមកដល់តំបន់កម្សាន្តធ្នួសតាព្រំ ដោយឡែកបើធ្វើដំណើរចេញពីទីរួមខេត្ត ទៅតាម ឃុំទីពោ ស្រុក សន្ទុក មានចម្ងាយប្រហែល៥៥គ.ម ដោយធ្វើដំណើរឆ្លងកាត់ ឃុំទីពោ តាមផ្លូវគ្រួសក្រហមចម្ងាយប្រហែល១៨គ.ម ទៅដល់ភូមិសែនអភិវឌ្ឍន៍បត់ឆ្វេង តាម ផ្លូវលំចម្ងាយប្រហែល៥គ.ម ទើបមកដល់តំបន់កម្សាន្ដធ្នូសតាព្រំ។ រមណីយដ្ឋាននេះ មានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ ដែលតែងតែមកលេងកម្សាន្ត មាន តូបលម្ហែកាយខ្យល់អាកាសបរិសុទ្ធជាមួយព្រៃធម្មជាតិ វត្តអារាម មានទីទួលប្រាសាទ បុរាណ រួមជាមួយគ្នានេះភ្ញៀវទេសចរអាចងូតទឹកលេងកម្សាន្តជាមួយ ទឹកហូរប៉ប្រះថ្មធំៗពិសារអាហារ និងអាចបោះតង់បានផងដែរ។

 

Tnous Taprum is a natural site located at the border of Srueng commune, Prasat Sambor district, and Tipor commune, Santuk district about 72 km from the provincial town when arriving at Tomnob pagoda turn right on a red dirt road about 21 km to the Thous Taprom. If tourists travel to the Tipo commune about 72 km from the provincial town when arriving, Tipo commune continues on the red road about 18 km to the Sen Aphivath village and turns left on the dirt road about 5 km to the Thous Taprom.A site is a popular place for national tourists to always rest, relax, fresh air, and eat to watch the view. The site covered by the place is massive and offers loads for tourists to enjoy. This site features ancient temples, monasteries, a river, spring water, and a natural forest. All visitors can relax, eat local foods with fresh air, have a water bath, and camp.