រមណីយដ្ឋានភ្នំសន្ទុកស្ថិតនៅភូមិកកោះឃុំកកោះស្រុកសន្ទុកមានចម្ងាយ១៥គ.មពីទីរួមខេត្តធ្វើដំណើរតាមផ្លូវជាតិលេខ៦ហើយបត់ឆ្វេងប្រហែល២គ.មទើបដល់រមណីយដ្ឋាន។ភ្នំសន្ទុកមានឈ្មោះហៅជាច្រើនដូចខាង ក្រោម : ភ្នំធំ (ប្រវត្តិសាស្ត្រ)

- ភ្នំអាថ៌សន្ទុក (ប្រវត្តិសាស្ត្រ)

-ភ្នំព្រះបាទជាន់ទុក

- ភ្នំសន្ទុក (ប្រវត្តិសាស្ត្រ) - ភ្នំចមចុងគីរី

ភ្នំគ្រប់ទុក

តំបន់រមណីយដ្ឋាននេះមានភ្នំចំនួន៤ គឺៈភ្នំសន្ទុក ភ្នំស្រះខ្ចៅ (ភ្នំត្បែង)ភ្នំពេនជុំ (ភ្នំក្រពើ) និងភ្នំចម្ប៉ា (ភ្នំស្រួច) ។រមណីយដ្ឋានភ្នំសន្ទុក នេះមានធនធានសម្បត្តិវប្បធម៌សម្រាប់ភ្ញៀវទេសចរទស្សនាដូចជា :

-ជណ្តើរឡើងភ្នំមានទទឹង២,៨ម៉ែត្រនិង៨០៩កាំកសាងថ្មីក្នុងឆ្នាំ១៩៩៤លើតំណែលជណ្តើរចាស់ធ្វើពីស៊ីម៉ង់ត៍ដែលមានទទឹង១,៨ម៉ែត្រនិងមាន១៤៤០កាំកសាងក្នុងឆ្នាំ១៩៦៥។ចេតិយកសាងពីសតវត្សទី១៥និងចម្លាក់ ផ្សេងៗទៀត។-ព្រះវិហារ៨ជ្រុងស្ថាបនាក្នុងសតវត្សទី១៩-២០។ព្រះបរមរូបព្រះរតនៈកោដ្ឋព្រះបាទនរោត្តមសីហនុ។ព្រះពុទ្ធរូបជាច្រើនអង្គឆ្លាក់ជាប់នឹងផ្ទាំងថ្មធំរាប់ទាំងព្រះពុទ្ធចូលបរិនិពាន្តបីព្រះអង្គក្នុងមួយអង្គៗប្រវែងជាង១០ម ។ស្នាមព្រះពុទ្ធបាទជាន់ទុកឆ្លាក់ជាប់នឹងថ្មជារាងព្រះបាទនៃនិងរូបបដិមាផ្សេងៗ ទៀតជាច្រើន ។

អច្ឆរិយៈបុគ្គលមួយប្រាសាទតូចមួយរាងជាពីរ៉ាមីតអំពីភក់មានបីជាន់និងមានកំពស់ជាង៣ម៉ែត្រស្ថិតនៅក្បែរព្រះវិហារឈើពីបុរាណ (បច្ចុប្បន្នវិហារថ្មី) និងមានស្រះទឹករាងជាចតុកោណកែងប្រវែង១០ ម៉ែត្រ បួនជ្រុង ។

-រូបបដិមាទាំងនោះបើតាមប្រវត្តិសាស្ត្របានបញ្ជាក់ថាកសាងក្នុងរាជព្រះបាទព្រះពញាធម្មរាជានាឆ្នាំ ១៤៧៤-១៤៩៤ ។

 

Phnom Santuk is a cultural and natural site located in Kor Koh village, Kor Koh commune, Santuk district, about 15 kilometers from the provincial town traveling along National Road 6 and turning left 2 kilometers. Santuk mountain has been called many names as below :

Phnom Thom (in history) - Phnom Arth Santuk (in history)

Phnom Santuk (in history) - Phnom Chorm Chong kiri

Phnom Kroptuk

  • Phnom Preah Bat ChanntukThe site area has four mountains: Phnom Santuk, Phnom Sras Khchao (Phnom Tbeng), Phnom Penchum (Phnom Krapeu), and Phnom Champa (Phnomsroch).The site obtains rich cultural resources for all tourists to visit such as :The staircase climbs up the top of the mountain, 2.8 m wide and 809 steps reconstructed in 1994 on the old staircase made of concrete, 1.8 m and 1550 steps constructed in 1965.Stupa was built in 15 century like other sculptures.Buddhist temples had eight corners constructed in 19-20 centuries.Statue of Preah Ratanakodth Preah Bat Noromdom Sihanuok .Many Buddha statues were carved from great mountain rock including three big Buddha statues the reclining Buddha (reaching Nirvan), each more than 10-meter length.Preah Bat Chan Tuk statue was carved on the stone shape as a foot of a sacred human and other sculptures.Prasat Touch of pyramid shape, made of sandstone, has three stories and three-meter heights and is located next to the ancient wooden temple (presently, it is made of cement) with a rectangular pond (10m x 10m).By the stories, the construction and the statues were erected during the reign of Preah Ponhea Dharma Reacha (1474-1494).