ប្រាសាទព្រៃមន្ទីរ មានទីតាំងស្ថិតនៅក្នុងភូមិព្រៃមន្ទីរ ឃុំបាគង ស្រុកបាគង ដែលមានចម្ងាយប្រមាណជា១២គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ។ ប្រាសាទព្រៃមន្ទីរ ជាអតីតរាជធានី ហរិហរាល័យ (ហរិហរ + អាលយ >ហរិហរាលយ=លំនៅព្រះហរិហរ) ក្នុងសម័យអង្គរ។ អ្នកស្រាវជ្រាវបញ្ជាក់ថាម្តុំប្រាសាទព្រៃមន្ទីរ គឺរាជវាំងចាស់មុនសម័យអង្គរទៅទៀត (រវាងឆ្នាំ៧០០)គេបានរកឃើញសិលាចារិករបស់ព្រះនាងជ័យទេវី នៅក្បែរបារាយណ៍ទឹកថា្ល។ ដែរបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី ៣ ពាក់កណ្ដាលសតវត្សរ៍ទី៩ គឺសាងសង់ដើម្បីឧទ្ទិសដល់ ព្រហ្មញ្ញសាសនា។ ហើយប្រាសាទនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងរចនាបទ។ នៅទីនេះ ភ្ញៀវទេសចរអាចមកលំហែកម្យាន្ត មើលប្រាសាទ ចម្លាក់ក្បូក្បាច់ ព្រៃព្រឹក្សា និងប្រវត្តិសាស្រ្តផងដែរ។
Prey Mondor temple is situated about 12 kilometers from Siem Reap provincial town in Prey Mondor hamlet, Bakong commune, and Bakong district. Prey Mondir Temple served as the seat of government for Hariharalaya (Harihara + Alay = abode of Harihara) during the Angkorian era. Researchers unearthed Princess Chey Tevy's inscription next to Teuk Thal Baray, confirming that the Prey Mondir temple is surrounded by an ancient palace from before the Angkorian period (between 700). It was constructed in the middle of the ninth century by Jayavarman III and was devoted to Brahmanism. Also, this temple has significant tourist potential because of its location, design, and building history. Visitors may unwind here while also taking in the history, woodlands, and sculptures.