Discover

កាហ្វេជ្រុងស្រែ ( by Square Coffee & Tea )

កាហ្វេជ្រុងស្រែ ( by Square Coffee & Tea )

កាហ្វេជ្រុងស្រែមានទីតាំស្ថិតនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឹជាហាងកាហ្វេដែលបង្កើតឡើងមានលក្ខណបែបស្រុកស្រែជនបទ​មានវាលស្រែខៀវស្រងាត់និងមានការជិះទូកកាយ៉ាក់។ យើងអាចមើលទេសភាពអាចថ្ងៃលិចនិងថតរូបបានស្អាតៗទៀតផង។
Read More
Lé Toul Café

Lé Toul Café

LéToulCafé គឺជាហាងកាហ្វេលាក់ខ្លួនបែបបុរាណដែលមានផ្ទះបង្អួច១០០វ័យចំណាស់ដែលមានទីតាំងស្ថិតនៅក្បែទីក្រុងភ្នំពេញ។បរិយាកាសជុំវិញរុំព័ទ្ធដោយដើមឈើម្លប់ត្រជាក់ស្រស់ស្រាយ។សម្រាប់អ្នកដែលចូលចិត្តថតរូបផ្តិតយកអនុស្សាវរីយ៍ស្អាតៗ ជាមួយនឹងបរិយាយកាសបែបធម្មជាតិបែបបុរាណដ៏ប្លែកអារម្មណ៍ហើយប្លែកភ្នែកគឺកន្លែងមួយនេះសាកសមសម្រាប់អ្នកតែម្តង ។ https://goo.gl/maps/Tdc46Z2pbTucr7998  
Read More
រមណីយដ្ឋានចំការធ្នង់ ( Chomka Thnong )

រមណីយដ្ឋានចំការធ្នង់ ( Chomka Thnong )

រមណីយដ្ឋានចំការធ្នង់​ជាកន្លែងសម្រាកលំហែកាយបែបធម្មជាតិនៅជិតទីក្រុងភ្នំពេញមានភោជនីយដ្ឋាន ហាងកាហ្វេនិងបន្ទប់ស្ទាក់នៅទីតាំងនៅលើផ្លូវអភិវឌ្ឍន៍​7NG ឃុំព្រែកហ្លួង ត្រឹមតែ​12Km​ ពីកំពង់ចម្លងជ្រោយចង្វារស្វាយជ្រុំឬ​ 14Km​កំពង់ចម្លងអរីយក្សត្រឬអាចឆ្លងតាមស្ពានព្រែកតាមាក់ក៏បាន។​ ចំការធ្នង់​ជាកន្លែងសម្រាកលំហែកាយបែបធម្មជាតិនៅជិតទីក្រុងមានទឹកមានព្រៃ មានវាលស្មៅ មានបឹងសំរាប់ស្ទូចត្រី មានជ្រោះដងអូរ មានស្ពានយោល មានកន្លែងអង្គុយលេងច្រើនបែបច្រើនយ៉ាងប្រកបអោយផាសុខភាព។មានភោជនីយដ្ឋាន ហាងកាហ្វេនិងបន្ទប់ស្ទាក់នៅ។  
Read More
ទឹក​ធ្លាក់​ជ្រាវ (tuk​ thleak​ chreav)

ទឹក​ធ្លាក់​ជ្រាវ (tuk​ thleak​ chreav)

ទឹក​ធ្លាក់​ជ្រាវជាទឹក​ធ្លាក់ដែលមាន​៧​ដំណាក់មាន​ព្រៃព្រឹក្សា​បៃតង​ខ្ចី​​​និង​សំឡេង​សត្វ​យំ​​ប្រគំ​ជា​តន្ត្រី​ធម្មជាតិ​លាយឡំ​សូរ​​​ទឹក​ហូរ​ឈូៗ​ឥត​ឈប់ឈរគឺជា​ភាព​ទាក់ទាញ​បែប​ធម្មជាតិ​មាន​ទឹកធ្លាក់​កម្ពស់រ​ហូត​ដល់១៥០​ម៉ែត្រអម​ជាមួយ​សម្រស់​ធម្មជាតិ​ព្រៃភ្នំ​ស្ថិតនៅ​តំបន់ភ្នំ​ឱ​រ៉ា​ល់និង​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទបាន​ត្រៀមខ្លួន​រួច​រង់ចាំ​ភ្ញៀវទេសចរ។ភ្ញៀវទេសចរក៏អាចងូចទឹកថតរូបកលេងម្សាន្ត។ហើយទីនោះក៏មានជាសេវាម្ហូបអាហារសម្រាប់ទទួលភ្ញៀវទេសចរដែលទៅលេងកម្សាន្តផងដែល។ ទឹក​ធ្លាក់​ជ្រាវ​ ​ស្ថិត​នៅក្នុង​ភូមិ​តាំងសំរោង ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ដ​កំពង់ស្ពឺ​។      
Read More
រមណីយដ្ឋានត្រីមាស ( Golden Fish resort )

រមណីយដ្ឋានត្រីមាស ( Golden Fish resort )

រមណីយដ្ឋានត្រីមាសមានចម្ងាយប្រមាណ២៨គីឡូម៉ែត្រពីខេត្តតាកែវធ្វើដំណើរប្រហែលជាងមួយម៉ោង។រមណីយដ្ឋានត្រីមាសគឺជារមណីយដ្ឋានកែច្នៃបែបធម្មជាតិមួយកន្លែងដែលមានទេសភាពស្រស់ស្អាតនិងខ្យល់បរិសុទ្ធ។មិនតែប៉ុណ្ណោះរមណីយដ្ឋានត្រីមាសមានជាកញ្ចុះសម្រាប់អង្គុយលេង មានអាហារភេសជ្ជៈជាច្រើនប្រភេទនិងកន្លែងថតរូបស្អាតៗក្នុងនោះក៏មានផ្កាស្អាតចម្រុះពណ៌នៅមានកន្លែងសម្រាប់ដាក់ចំណីត្រីនិងជិះទូកកាយ៉ាកលេងកម្សាន្តផងដែរ។
Read More

Showing 211 - 215 of 263 posts