Discover

ទេទឹកពុះ (te tukpouh)

ទេទឹកពុះ (te tukpouh)

ទេទឹកពុះ ជាតំបន់មួយមានទឹកក្តៅផុសចេញពីដីដែលកើតឡើងចេញពីធម្មជាតិ មានបន្ទាត់ផ្ចិតប្រវែង១០០ម៉ែត្រ។ ផ្ទៃទឹកខាងក្រៅ មានទំហំ៨០ម៉ែត្រការ៉េ ដែលចេញមកពីប្រភព៦ និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ និងមានសីតុណ្ហភាពទឺក ៧០អង្សាសេ។ អ្នកភូមិទីនោះ ភាគច្រើន ដែលពួកគេ ជឿថាទឹកក្តៅនេះ ស័ក្តិសិទ្ធ សម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទ និងជំងឺស្បែកផ្សេងៗ ពិសេសអ្នកភូមិ ជឿថា លាងមុខ ជាមួយនឹងទឹកក្តៅនេះ នឹងនាំមកនូវសំណាងល្អ សម្រាប់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ អាចទស្សនាវប្បធ៌មទំនៀមទំលាប់ ប្រពៃណីនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនោះ និងទស្សនារបាំរបស់ជនជាតិសួយ និងរបាំផ្សេងៗទៀត។ ទេទឹកពុះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទេ ឃុំសង្កែសាប ស្រុកឱរ៉ាល់ ខាងលិចទីរួមខេត្តកំពង់ស្ពឺចម្ងាយ៦០គីឡូម៉ែត្រ។  
Read More
ភូមិចាស់ ( Phumi Chas )

ភូមិចាស់ ( Phumi Chas )

ភូមិចាស់គឺជាទីតាំងមួយសម្រាប់មកលំហែកាយពេលចុងសប្តាហ៍និងសំបូទៅដោយដើមឈើ។ ភូមិចាស់ស្ថិតនៅខេត្តកំពតក្នុងនោះមានជាអាហារបែបខ្មែរមានហាងកាហ្វេ មានកន្លែងសម្រាប់ធ្វើកម្មវិធីជាពិសេសមានកន្លែងសម្រាប់បោះតង់និងកន្លែងថតរូបបែបបុរាណជាច្រើន។
Read More
ផាណូរ៉ម៉ា ម៉ោនធីន រីស៊ត ( Panorama Mountain Resort )

ផាណូរ៉ម៉ា ម៉ោនធីន រីស៊ត ( Panorama Mountain Resort )

ផាណូរ៉ាម៉ា ម៉ោនធីន រីស៊តជារីសតមួយដែលទើបតែបង្កើតថ្មីស្ថិតនៅខេត្តកំពត។ នៅទីនោះមានការបោះតង់និងកន្លែងស្នាក់នៅស្អាតនិងផាសុខភាពដែលមានអាងហែលទឹកស្អាត ទេសភាពធម្មជាតិដ៏គួរឲ្យទាក់ទាញមានកន្លែងសម្រាប់ធ្វើកម្មវិធីជួបជុំគ្រួសារផងដែរអាចមកលំហែកាយបាននៅពេលសំរាកពីកាងារនិងជួបជំុមិត្តភក្រ្ត័  
Read More
សួនសត្វទឹកឈូ ( Tuek Chhu Zoo )

សួនសត្វទឹកឈូ ( Tuek Chhu Zoo )

សួនសត្វទឹកឈូមានចម្ងាយប្រមាណជា៨គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ទីនេះមានចិញ្ចឹមសត្វ និងដាំដំណាំហូបផ្លែ ភ្ញៀវទេសចរអាចមើលសត្វនិងទេសភាពព្រៃភ្នំ ។សួន​សត្វ​នេះ​មានសត្វជាច្រើនប្រភេទដូចជា សត្វខ្លានិងសត្វដំរីជាដើម ដែល​សួនសត្វនេះមានទីតាំងស្ថិតនៅជាប់ជើងភ្នំ មានរុក្ខជាតិតូចធំដុះអមជុំវិញ សត្វនីមួយៗគឺត្រូវបានដាក់ឱ្យស្ថិតនៅក្នុងទ្រុង ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវដែលចូលទៅទស្សនា នៅក្នុងនោះអ្នកក៏អាចផ្តល់ជាចំណីដល់សត្វទាំងបានផងដែរ។
Read More
លីមប៊ិចឡោញ៍ និងបឹងហ្កាឡូ (Lim Beach and Bungalows)

លីមប៊ិចឡោញ៍ និងបឹងហ្កាឡូ (Lim Beach and Bungalows)

លីមប៊ិចឡោញ៍និងបឹងហ្កាឡូគឺជាកន្លែងសម្រាប់សម្រាកលំហែកម្សាន្តដែលមានទីតាំងស្ថិតនៅជាប់ឆ្នេរកោះរ៉ុងសន្លឹមនៅខេត្តព្រះសីហនុ។ក្រៅពីមានទេសភាពឆ្នេរសមុទ្រស្រស់ត្រកាលហើយក៏មានម្ហូបឆ្ងាញ់ៗផងដែរ។
Read More

Showing 196 - 200 of 263 posts