Discover

ឧទ្យានជាតិភ្នំគូលែន ( Kulen Mountain )

ឧទ្យានជាតិភ្នំគូលែន ( Kulen Mountain )

ឧទ្យានជាតិភ្នំគូលែនជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ នៅទីនេះមានតំបន់ទេសចរណ៍សំខាន់ៗដូចជាទឹកធ្លាក់ធម្មជាតិ ទេសភាពព្រៃព្រឹក្សា ទីក្រុងបុរាណ និងប្រវត្តិសាស្រ្ត ។ នៅទីនេះ ភ្ញៀវទេសចរអាចមកសិក្សាអំពីប្រវត្តិសាស្រ្តលំហែកម្សាន្ត មើលព្រៃព្រឹក្សា លេងទឹកជ្រោះ ស្រូបខ្យល់បរិសុទ្ធ និងថតរូបទុកជាអនុស្សាវរីយ៍ហើយយើងក៏អាចបោះតង់បាននៅជិតធម្មជាតិផងដែរ។
Read More
ឆ្នេរកោះទន្សាយ ( Koh Tunsay )

ឆ្នេរកោះទន្សាយ ( Koh Tunsay )

កោះទន្សាយមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែបមានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុង។មុននិងទៅដល់កោះនេះយើងត្រូវជិះទូកប្រហែលកន្លះម៉ោងទើបទៅដល់ ទីនេះជារមណីដ្ឋានធម្មជាតិ ដ៏ល្អប្រណិត របស់ទីក្រុង ដែលមានលក្ខណៈអំណោយពីធម្មជាតិព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែងដែលមានវាលខ្សាច់សពីធម្មជាតិអាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។ទឹកសមុទ្រមានជម្រាលវែងហើយរាក់ហើយ ទឹកសមុទ្រនៅទីនោះមានជំរៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាជាជម្រាល។ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជ្រាវប្រព័ន្ធបរិស្ថានចំរុះ។    
Read More
កោះអណ្ដែតអេកូរីស៊ត ( Koh orndeth Resort )

កោះអណ្ដែតអេកូរីស៊ត ( Koh orndeth Resort )

កោះអណ្ដែតអេកូរីស៊តស្ថិតនៅខេត្តកោះកុងគឺជាតំបន់ទេសចរណ៍មួយដែលស្ថិតនៅលើដងស្ទឹងតាតៃដែលព័ទ្ធជុំវិញទៅដោយជួរភ្នំក្រវាញហើយមានការតុបតែងបែបធម្មជាតិដែលមានបឹងហ្គាឡូនៅលើផ្ទៃទឹកអមទៅដោយធម្មជាតិពណ៌បៃតងស្រស់ព្រមទាំងមានខ្យល់ជំនោរបរិសុទ្ធដែលបក់តាមដងស្ទឹងតាតៃជាពិសេសមានផ្ដល់ជូននូវសេវាកម្មស្នាក់នៅដ៏ប្រណិតថែមទៀតផងជាកន្លែងដែលយើងអាចមកលំហែកាយពេលសម្រាកពីកាងារ។
Read More
ទឹកធ្លាក់អូរតាសេក ( O tasek Waterfall )

ទឹកធ្លាក់អូរតាសេក ( O tasek Waterfall )

ទឹកធ្លាក់ អូរតាសេក មានទីតាំងស្ថិតនៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល ~៥៩km ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។ទឹកធ្លាក់អូរតាសេកត្រជាក់ថ្លាឆ្វេងអាចងូតទឹកលេងបាន។ ទេសភាពព្រៃភ្នំខៀវស្រងាត់ដុះព័ទ្ធជុំវិញ។
Read More
ឧទ្យានជាតិគិរីរម្យ ( Kirirom Park )

ឧទ្យានជាតិគិរីរម្យ ( Kirirom Park )

ឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ។រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។នៅទីនេះសំបូរទៅដោយដើមឈើខ្ពស់ៗនិងទេសចរណ៍សំខាន់ៗដូចជា​រមណីយដ្ឋាន​ទឹក​ជ្រោះ​ភ្នំ​ ដំណាក់​ចាស់​ ដំណាក់​ថ្មី​ តំបន់​ស្រះស្រង់​ តំបន់​ទឹក​ធ្លាក់​ ជ្រោះ​អូរតាហ៊ុយ​ តំបន់​ចំការ​តែ​ ភ្នំ​ថ្ម​ដា​ និង​តំបន់​ល្អាង​ភ្នំ។ នៅទីនេះភ្ញៀវទេសចរអាចធ្វើការងូតទឹកកម្សាន្តអាហារញុំា​ ទស្សនាទេសភាពធម្មជាតិ​និងមានកន្លែងស្នាក់នៅយ៉ាងមានផាសុខភាព។
Read More

Showing 201 - 205 of 263 posts