Discover

ដំណាក់ស្ដេច ( Domnak Sdach )

ដំណាក់ស្ដេច ( Domnak Sdach )

ដំណាក់ស្ដេច គឺជាអតីតព្រះរាជដំណាក់របស់ព្រះបរមរតនកោដ្ឋសម្ដេចឪ នរោត្ដម សីហនុ ដែលកសាងនៅក្នុងអំឡុងឆ្នាំ១៩៦២-១៩៦៥ស្ថិតនៅលើកំពូលភ្នំគិរីរម្យនៅខេត្តកំពង់ស្ពឺ។ មានទេសភាពធម្មជាតិពិតៗហើយក៏មានទឹកធ្លាក់ផងដែរដែលមានឈ្មោះថាទឹកជ្រោះសែនមនោរម្យឬទឹកជ្រោះដំណាក់ស្ដេច។  
Read More
ច្បារមាត់ស្ទឹង ( Chbar Mort Stueng )

ច្បារមាត់ស្ទឹង ( Chbar Mort Stueng )

ច្បារមាត់ស្ទឹងមានទីតាំងស្ថិតនៅភូមិកំពង់ឆ្លង ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង។ ច្បារមាត់ស្ទឹងគឺជាកន្លែងសម្រាប់ផ្តិតយករូបភាពដ៏ស្រស់ស្អាតពីផ្កាចំរុះពណ៌ ញ៊ាំអាហារ ផឹកកាហ្វេគយគន់ទេសភាពតាមមាត់ស្ទឹងដោយទឹកស្ទឹងមានពណ៌ខៀវស្រងាត់និងគយគន់ថ្ងៃលិចនៅពេលល្ងាចផងដែរ។មិនតែប៉ុណ្ណោះទីនេះថែមទាំងមានរៀបចំកន្លែងថតរូបសម្រាប់ភ្ញៀវទេសចរនិងរួមជាមួយខ្យល់បរិសុទ្ធទៀតផង។
Read More
ដូងទេរ (daung te)

ដូងទេរ (daung te)

ដូងទេរជារមណីយដ្ឋានមួយស្ថិតលើដងព្រែកទឹកឈូ ចម្ងាយប្រមាណ ៧គីឡូម៉ែត្រស្ពានកំពតថ្មីប្រមាណ១០-១៥នាទី។​​នៅទីនោះជាកន្លែងមួយដ៏ល្បីស្ថិត​​ក្នុង​ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺនៅជាប់នឹងព្រែកកំពត ដែលជាទីលំហែសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត និងអ្វីដែលពិសេសនោះគឺ អាចអោយយើងជិះ​ទូក​ និងក្ដាររំអិល ជិះខ្សែរ៉ត បោះតង់ លោតខ្សែពួរ ស្ទួចត្រី តាមផ្ទៃព្រែកទាំងមូល ដែលពោរពេញទៅដោយទេសភាពលើផ្ទៃទឹកយ៉ាងស្រស់ត្រកាលតួយ៉ាង​បន្ទាប់ពីការគយគន់ទេសភាពនិងជិះទូកកម្សាន្តក៏នៅមានកញ្ចុះសម្រាប់ទទួលទានអាហារ យ៉ាងឆ្ងាញ់ពិសារបន្ថែមពីនេះទៀតនៅពេលលោកអ្នកបានទៅដល់និងមានអារម្មណ៍ថារំសាយអស់ទុក្ខកង្វល់។
Read More
រមណីយដ្ឋានចំការដូងក្រអូបតាសម្បត្តិ (Grandpa sambath cocos farm)

រមណីយដ្ឋានចំការដូងក្រអូបតាសម្បត្តិ (Grandpa sambath cocos farm)

រមណីយដ្ឋានចំការដូងប្រភពតាមសម្បត្តិស្ថិតនៅនៅខេត្តកណ្ដាល កន្លែងនេះជាកន្លែងល្អសម្រាប់លំហែកាយនឹងបំបាត់ភាពស្មុគស្មាញ កន្លែងនេះមានកញ្ចុះអាហារបែបខ្មែរមានកន្លែងកំសាន្តដូចជាការជិះទានៅលើទឹក ការជិះកង់ ផ្ទះបុរាណ និងកន្លែងឲ្យក្មេងលេងនឹងថតរូបជាច្រើន។ ទីនេះផងដែរមានស្រះទឹកសម្រាប់ស្ទូចត្រី មានកន្លែងរៀបចំកម្មវិធីជួបជុំបងប្អូន មានការជិះទូកកំសាន្ត មានកន្លែងស្នាក់នៅយ៉ាងប្រណិតស្អាតមានផាសុខភាពនិងមានខ្យល់អាកាសបរិសុទ្ធ។
Read More
រមណីដ្ឋានចំការកាហ្វេ (​​Coffee Plantation )

រមណីដ្ឋានចំការកាហ្វេ (​​Coffee Plantation )

ចំការកាហ្វេ មណ្ឌលគិរី មានទីតាំងស្ថិតនៅ ភូមិ ទី ៦ ឃុំ ប៊ូ ស្រា ស្រុក ពេ ជ្រា ដា ខេត្តមណ្ឌលគីរីនិងមានចម្ងាយប្រហែល~4kmពីរង្វង់មូលគោព្រៃ។ចំការកាហ្វេមណ្ឌលគិរីស្ថិតនៅក្នុងប្រភេទរមណីយដ្ឋានកសិដ្ឋានឬចំការនិងកន្លែងស្នាក់នៅ។ សម្រាប់ចំណុចសំខាន់ៗក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានចំការកាហ្វេមណ្ឌលគិរីដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៏នោះមានដូចជាដើរទស្សនាកសិដ្ឋាន, គយគន់ថ្ងៃលិច, ដើរលេងដោយថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ និងចំណុចផ្សេងៗទៀត។ចំពោះចំណតរថយន្តវិញភ្ញៀវទេសចរអាចធ្វើការចតដោយ ផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។ credit Demo cambodia
Read More

Showing 206 - 210 of 263 posts