ប្រាសាទតាក្របី ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣។ ក្នុងរាជព្រះបាទសូយ៌្យវម៌្មទី១ និង ព្រះបាទឧទយាទិត្យវម៌្មទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូវ ដូចគ្នាទៅនឹង ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូចដែលស្ថិតនៅលើជួរភ្នំដងរែកមានទីតាំងស្ថិតនៅភូមិឈើស្លាប់ឃុំគោកខ្ពស់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។ប្រាសាទតាក្របីមានទាហានថៃនិងទាហានខ្មែរយាមល្បាតការពារនៅតំបន់នោះពីព្រោះប្រាសាទនោះនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។ប្រជាពលរដ្ឋខ្មែរនិងថៃអាចចូលទៅមើល ប្រាសាទ តាក្របីនោះបាន ដោយមានទាហានជូនដំណើរ បើសិនជាអ្នកចង់មើលប្រាសាទជាជនជាតិខ្មែរ ហើយចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរពេលទៅដល់គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទនិងដើម្បីប្រាប់អំពីប្រវត្តិសាស្រ្តនិងទម្រង់បែបបថនៃប្រាសាទ៕