Discover

កោះស្ដេច (Koh Sach )

កោះស្ដេច (Koh Sach )

កោះស្តេច ជារមណីយដ្ឋានធម្មជាតិមួយដែលជាទីពេញចិត្តនិងពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទស្សនាកម្សាន្តមើលពីជីវភាពរសនៅព្រមទាំងយល់ដឹងពីរការធ្វើនេសាទរបស់ប្រជាពលរដ្ឋនៅទីនោះហើយភ្ញៀវទេសចរក៍អាចហែលទឹក លេងទឹកនិងអង្គុយមើលថ្ងៃលិចផងដែរ។ហើយនៅទីនោះក៍មានកន្លែងស្នាក់នៅដូច ជាផ្ទះសំណាក់ រីសត ព្រមទាំងមានទីតាំងសម្រាប់ជួលបោះតង់ផងដែរ។ កោះស្តេចស្ថិតនៅស្រុកគិរីសាគរខេត្តកោះកុង ដែលមានចំងាយ ប្រមាណ ២៥៣km ពីភ្នំពេញ តាមផ្លូវជាតិលេខ ៤ រួចបត់តាមផ្លូវបំបែកស្រែអំបិល រួចបត់តាមផ្លូវសាយភូថង(នៅអណ្តូងទឹក) រួចដល់ផែហើយឡើងទូក៥ នាទីដល់កោះស្ដេចតែម្ដង។ A favorite and well-liked destination for domestic and foreign tourists, Koh Sdach is a natural resort where visitors may swim, relax, and learn about the locals' way of life and fishing methods. Enjoy the sunset while staying in a guesthouse, resort, or tent, among other lodging options. Koh Sdach is situated in Kirisakor District, Koh Kong Province, 253 kilometers from Phnom Penh on National Road 4. From there, turn left at the intersection of Sre Ambel, then left again at Andong Tuek, then turn onto Say Phu Thong Road, and finally reach the port to board a 5-minute boat to Koh Sdech
Read More
ឆ្នេរនេសាទ (Fishing beach)

ឆ្នេរនេសាទ (Fishing beach)

ឆ្នេរនេសាទ ជាឆ្នេរមួយដែលមានវាលខ្សាច់សនិងដើមដូងខៀវស្រងាត់​ដែរជាម្លប់សម្រាប់ភ្ញៀវទេសចរសំរាកលំហែកាយនិងគយគន់ទេសភាពដ៏ស្រស់ស្អាតព្រមទាំងមើលថ្ងៃលិច។ជាពិសេសសម្រាប់អ្នកដែលចូលចិត្តបោះតង់តែម្ដង។​ ឆ្នេរនេសាទស្ថិតមិនឆ្ងាយពីរភ្នំពេញ ដែរស្ថិតនៅ ភូមិនេសាទ ឃុំជ្រោយស្វាយ​ ស្រុកស្រែអំបិល ខេត្តកោះកុង។ Tourists can relax, take in the breathtaking environment, and watch the sunset at Fishing Beach, which has a beach with white sand and lush green palm trees as a canopy. Particularly for people who enjoy camping. At Nesat village, Chroy Svay commune, Sre Ambel district, Koh Kong province, not far from Phnom Penh.
Read More
បឹងម្លេច (boeng mlech)

បឹងម្លេច (boeng mlech)

បឹងម្លេចគឺជាទីកន្លែងដ៏ស្រស់ស្អាតមួយស្ថិតនៅស្រុកជុំគិរីខេត្តកំពតដែលមានចម្ងាយ៩៣គីឡូម៉ែត្រពីភ្នំពេញ។ផ្ទៃបឹងលាតសន្ធឹងមួយនេះព័ទ្ធជុំវិញដោយទេសភាពជួរភ្នំដ៏ស្រស់បំព្រងនិងពោរពេញដោយខ្យល់អាកាសត្រជាក់បរិសុទ្ធ ហើយបឹងមួយនេះមិនត្រឹមកើតឡើងដោយធម្មជាតិនោះទេហើយថែមទាំងមានប្រវត្តិសាស្ដ្រដ៏គួរឱ្យចាប់អារម្មណ៍ថែមទៀតផង។​នៅទីនោះក៏មានរមណីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរផងដែរហើយភ្ញៀវទេសចរក៏អាចមកស្នាក់នៅលេងកម្សាន្តដែលមានកន្លែងបោះតង់និងមានជារីសតនៅទីនោះផងដែល។ទីនោះក៏មានកន្លែងលេងកម្សាន្ត ដូចជា ជិះទូក ជិះកាយាគ ជិះខ្សែរ៉ត និងថែមទាំងមានរទះរំអិលថែមទៀតផង។ជាពិសេសភ្ញៀវទេសចរក៏អាចភ្លក់រសជាតិអាហារប្រចាំតំបន់បានទៀតផង។​   Boeung Mlech, in the Chum Kiri district of Kampot Province, is a lovely location 93 kilometers from Phnom Penh. This lake's section is surrounded by stunning mountain scenery, has a lot of fresh air, and is not only naturally present but also has a fascinating past. Also, there are resorts for visitors, and they are welcome to stay there in the resorts and tents. Also, there are places for recreation including boating, kayaking, cable car trips, and wheelchairs. Particularly, visitors can sample the cuisine of the region.
Read More
កំពង់ហ្លួង ឬភូមិអណ្ដែតទឹក (kampnghluong or phoumi andet tuk)

កំពង់ហ្លួង ឬភូមិអណ្ដែតទឹក (kampnghluong or phoumi andet tuk)

កំពង់ហ្លួង ឬភូមិអណ្ដែតទឹក ជាតំបន់ទេសចរណ៍មួយ ដែលស្ថិតនៅបឹងទន្លេសាបដែលភាគច្រើនប្រជាពលរដ្ឋនៅនោះ ដែលច្រើនប្រកបរបរនេសាទត្រី ។ហើយទីនោះក៏ទទួលបានប្រជាប្រិយភាពពីភ្ញៀវបរទេសទៅលេងកម្សាន្តច្រើននារដូវវស្សា។ ទៅដល់ទីនោះលោកអ្នកនឹងបានឃើញពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានឃើញទិដ្ឋភាព ផ្ទះដុះដូចផ្សិតអណ្ដែតលើផ្ទៃទឹក មានទូកជាមធ្យោបាយធ្វើដំណើរឡើងចុះ។ ទីនោះមិនមែនជាតំបន់ទំនើប អ៊ូអរដូចតំបន់ទេសចរណ៍ផ្សេងទៀតឡើយ ប៉ុន្តែភូមិបណ្តែតទឹកនឹងធ្វើឲ្យលោកអ្នក បានស្គាល់ពីរសជាតិនៃការរស់នៅបែបអ្នកនេសាទ និងអ្នកនៅតំបន់ទន្លេ។ ប្រសិនបើអាចបងប្អូនដែលមិនធ្លាប់ទៅគួតែទៅបានម្ដងដើម្បីរកបទពិសោធន៍ថ្មីៗដែលជាការកំដរអារម្មណ៍និងថតរូបលេងស្អាតៗនិងគយគន់មើលទេសភាពថ្ងៃរៀបលិច។   On the Tonle Sap Lake, Kampong Luong, also known as the Floating Village, is a popular tourist destination where most people fish. When it rains, it attracts a lot of foreign tourists as well. Once there, you'll observe daily life among the locals as well as how the house expands like a mushroom and floats on the water, accessible only by boat. Although it is not a bustling urban location like other popular tourist spots, the floating hamlet will give you a flavor of what it is like to live by a river and be a fisherman. If at all feasible, individuals who have never been should do so to discover new, enjoyable experiences, capture stunning images, and take in the sunset.  
Read More
អូរសោម (Osom)

អូរសោម (Osom)

អូរសោម គឺជាជម្រកនៃសម្បត្តិធម្មជាតិមួយ ដែលស័ក្តិសមនឹងសម្រាប់អ្នកចូលចិត្តដើរផ្សងព្រេង និងមើលថ្ងៃអស្ដង្គត ដើរព្រៃ ឡើងលើភ្នំ បោះតង់ និងគយគន់មើលទស្សនីយភាពនៃរុក្ខជាតិ និងភាវៈមានជីវិតដែលមាននៅតំបន់នោះ។ ជាពិសេសនៅទីនោះគេមានកន្លែងអភិរក្សសត្វក្រពើផងដែរទេសចរណ៏ធម្មជាតិ អូរសោមដែល មានទីតាំងស្ថិតនៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយទេសចរណ៏ធម្មជាតិ អូរសោម ស្ថិតនៅក្នុងប្រភេទ៖ ទេសចរណ៍ធម្មជាតិ, ទឹកជ្រោះឬទឹកធ្លាក់, កសិដ្ឋានឬចំការ, ព្រៃភ្នំ, អេកូទេសចរណ៍។ រីឯចំណុចសំខាន់ៗនៅ ទេសចរណ៏ធម្មជាតិ អូរសោម មានដូចជា៖ ការងូតទឹកធ្លាក់ដ៏ត្រជាក់ ជិះទូក ឬកាយ៉ាក់តាមបឹង ដើរទស្សនាកសិដ្ឋាន ឡើងភ្នំ ពិកនិច គយគន់ថ្ងៃលិច មើលសត្វចម្រុះ ទស្សនាទេសភាពព្រៃភ្នំ បោះជំរុំឬបោះតង់ ដើរលេងថ្មើរជើង កន្លែងគេង និងចំណុចផ្សេងៗទៀត។   O'Som is a haven of natural resources ideal for individuals who enjoy exploring, watching the sunset, trekking in the mountains, camping, and taking in the local flora and fauna. O'Som eco-tourism, which is located in the O'Som commune, Veal Veng district, and Pursat province, is particularly notable for having a crocodile sanctuary. O'Som eco-tourism falls under the following categories: eco-tourism, waterfall or waterfall, farm or plantation, Mountain forest, and ecotourism. O'Som ecotourism attractions include ice baths, lake boating or kayaking, farm tours, mountain climbing, picnics, sunset views, wildlife viewing, mountain views, camping or camping, and hiking.as well as other things.  
Read More

Showing 186 - 190 of 263 posts