ចុងប៉ម ជារមណីយដ្ឋានបែបកែច្នៃមួយដែលមានទីតាំងស្ថិតនៅ ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែងនិងមានចម្ងាយប្រហែល១គីឡូម៉ែត្រពីរង្វង់មូលមិត្តភាព។ ទីនោះភាគច្រើនប្រជាជនក្នុងតំបន់ចូលចិត្តទៅលេងទស្សនាគយគន់ទេសភាពថ្ងៃរៀបលិចថតរូបលេងនិងស្ទូចត្រីជាដើម។ហើយទីនោះក៏មានបងប្អូនលក់ជារបស់ហូបចុកសម្រាប់អ្នកដែលទៅលេងកម្សាន្តថែមទៀតផង៕