ភូមិពូតាំងជាភូមិដែលមានប្រជាជនភាគច្រើនជាជនជាតិភាគតិចដែលស្ថិតនៅសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។នៅទីនោះគឺអ្វីដែលគ្រប់គ្នាមិនគួររំលងពេលបោះតង់។ភូមិពូតាំងគឺជាកន្លែងទេសចរណ៍មួយទាក់ទាញខ្លាំងសម្រាប់អ្នកបោះតង់ដែលមានទេសភាពស្អាតនិងព្រមទាំងអាចអង្គុយមើលថ្ងៃលិចនិងថ្ងៃរះយ៉ាងមានក្ដីសុខធ្វើអោយរំសាយទុក្ខតាមថ្ងៃលិចអស់មួយរំពិច៕ជាពិសេសអ្នកដែលចូលចិត្តបោះតង់លក្ខណៈគ្រួសារគឺស័ក្តសមបំផុត៕