ភ្នំឡែងកៅជារមណីយដ្ឋានទឹកជ្រោះដែលមានសម្រស់ស្រស់ស្អាតមិនចាញ់នឹងទឹកជ្រោះប៊ូស្រាប៉ុន្មាននោះទេទីនេះមានធនធានធម្មជាតិនិងជីវ:ចម្រុះ។ទឺកធ្លាក់ច្រើនដំណាក់បង្កើតបានជាសំលេងធម្មជាតិទឹកត្រជាក់ដូចទឹកអម្រិតហូរកាត់ផ្ទាំងថ្មដារួមផ្សំជាមួយសម្រស់ធម្មជាតិនៃព្រៃស្រោងសើមដុះតាមជ្រលងភ្នំសងខាងមាត់ជ្រោះលប់ទៅដោយដើមស្លាព្រៃនិងរុក្ខជាតិផ្សេងទៀតដែលគួរឱ្យចង់ទៅលេងកំសាន្ត។ទឹកជ្រោះនេះស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។