Discover

វាល ​ថ្ម​រំផ្លង់(Veal Thmor Rumplang)

វាល ​ថ្ម​រំផ្លង់(Veal Thmor Rumplang)

វាល ​ថ្ម​រំផ្លង់ ជា​រមណីយ​ដ្ឋាន​អេកូ​​ទេស​ចរណ៍​គួរ​ឱ្យ​​ទាក់​ទាញ​មួយ ​ជា​​ដែន​ដី​ប្រពៃណី​នៃ​សហ​គមន៍​កុល​សម្ព័ន្ធ​ភ្នំ​រស់​នៅ​ទី​នោះ។ នៅលើ​វាល​នោះ​មាន​ស្មៅ និង​មាន​រុក្ខ​ជាតិ​ព្រៃ​ដែល​មាន​ផ្កា​រីក​ស្គុស​ស្គាយ​នា​​​រដូវ​វស្សា​​​ ចាប់​ពី​​ខែ​ឧសភាដល់​ខែ​​មករា ។​នៅ​ក្បែរ​​នោះ​មាន​អូរ​តូច​មួយ​មាន​ទឹក​​ថ្លា​​​ឈ្វេង​ជានិច្ច​និង​ជួន​កាល​ហូរ​ផងហើយ​បាន​ជា​ដាក់​​ឈ្មោះ​ថា «វាល​ថ្ម​រំផ្លង់»​ដោយ​យក​តាម​ឈ្មោះ​កូន​មេ​កន្ទ្រាញ​កុល​សម្ព័ន្ធ​​ភ្នំ ដែល​រស់​នៅ​ជុំ​វិញ​តំបន់​នោះ។ យោង​ទៅ​​តាម​រឿង​ព្រេង​ គឺ​​ជា​យូរ​លង់​មក​ហើយ វាល​ថ្ម​រំផ្លង់​ជា​វាលថ្ម​ដា​​​ធម្ម​ជាតិ ដែល​ពួក​កុមារ​ជន​ជាតិ​ដើម​ភាគ​តិច​និយម​ទៅ​លេង​​រួម​ទាំង​កូន​មេ​កុលស​ ម្ព័ន្ធ​ក្នុង​តំបន់​​ និង​និយម​ទៅ​បង្ហោះ​​ខ្លែង​លេង​ផង​ដែរ ។វាលរំផ្លង់ ជាទីធ្លាវប្បធម៌ ធម្មជាតិនៅកណ្តាលព្រៃរបស់បងប្អូនជនជាតិភាគតិចជាច្រើនដែលរស់នៅក្នុងខេត្ត រតនគិរី។ វាលរំផ្លង់ ក្នុងឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី អ្នកទេសចរដែលនិយមទៅ ទស្សនាវាលរំផ្លង់និងព្រៃឈើធម្មជាតិនៅទីនោះពួកគេតែងតែយកទៅជាមួយនូវអាហារពិកនីកសម្រាប់បរិភោគនៅទីនោះ ពីព្រោះនៅតំបន់កុលសម្ព័ន្ធនេះមិនមានផ្សារលក់ដូរចំណីអាហារឡើយក្រៅអំពីភូមិជនជាតិដែលតាំងនៅលើតំបន់ខ្ពង់រាបប្រកបដោយភាពសុខដុមនោះ។ការធ្វើដំណើរទៅកាន់វាលរំផ្លង់គឺចាំបាច់គេត្រូវចាកចេញពីក្រុងបាលុងតាមផ្លូវខេត្តឆ្ពោះទៅស្រុកអូរជុំប្រមាណជាង១០គីឡូម៉ែត្រដល់ផ្លូវបំបែកជាបួនរួចបត់ស្តាំបន្តដំណើរតាមផ្លូវទៅស្រុកតាវែងប្រហែល៤គីឡូម៉ែត្រទៀតនោះយើងនឹងបានទៅដល់វាលរំផ្លង់ដែលមានសណ្ឋានផ្ទៃថ្មរាបស្មើ ដែលមានព្រៃឈើធម្មជាតិតូចធំដុះព័ទ្ធជុំវិញចោល ម្លប់យ៉ាងត្រជាក់។   Veal Thmor Rumplang, a traditional mountain tribes' area, is a lovely eco-tourism destination. dwell there. Weeds and wildflowers that bloom from May through January during the wet season have taken over the fields. Veal Thmor Romplang, named after the son of the chief of the local mountain tribe, is the name of a nearby tiny brook with clear water that occasionally and continuously flows. Legend has it that it was a very long time ago. Children from nearby tribes who are indigenous people also enjoy visiting and flying kites. In the Ratanakkiri province, Veal Romplang is a natural cultural field surrounded by a forest that is home to numerous ethnic groups. Veal Romplang in the Ratanakkiri province's O'Chum district and commune. Since there isn't a grocery store in this tribal region, visitors to Veal Romplang and its natural woodland frequently bring a picnic lunch to enjoy there. pertaining to the ethnic settlements situated in the peaceful mountains. To go to Veal Romplang, it is required to depart Balong town on the provincial route to O'Chum district for more than 10 km to four crossroads and then turn right and continue on the road to Ta Veng district for about 4 km. I arrived at the flat plateau, which is shaped like a flat rock and is surrounded by both little and huge natural forests that cast a cool shadow. Credit By The Kingdom of Cambodia    
Read More
ក្បាលស្ពាន(Kbal Spean)

ក្បាលស្ពាន(Kbal Spean)

ក្បាលស្ពាន ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងជាស្ថាបត្យកម្មដ៏អស្ចារ្យមួយ នៅក្នុងទឹកដីអង្គរ។ រមណីយដ្ឋានក្បាលស្ពានមានចម្ងាយ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ភាគច្រើនកន្លែងនេះគេស្គាល់ ជ្រលងនៃលិង្គ១០០០ និងមានចម្លាក់ដែរធ្វើពីថ្មក្នុងស្ទឹង ព្រមទាំងនៅជុំវិញក្បាលស្ពាន ចម្លាក់នេះភាគច្រើនត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ ដែលបានសាងស់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧយាទិត្យវរ្ម័នទី២ ។ហើយរមណីយដ្ឋាននេះមិនសូវមានភ្ញៀវទេសចរមកទស្សនាច្រើននោះទេ ។ក៏ព្រោះទីនោះមានចម្ងាយឆ្ងាយពីទីក្រុងសៀមរាបបន្តិច៕រមណីយដ្ឋាន ក្បាលស្ពាន មានទីតាំងស្ថិតនៅក្នុងភូមិដកពោធិ៍ ឃុំឃុនរាម ស្រុកបន្ទាយស្រី ៕ Kbal Spean is a fantastic tourist site in Angkor for its culture and architecture. 50 kilometers separate Siem Reap from Kbal Spean Resort. The majority of this area is referred to as the Valley of the 1,000 Penis, and there are stone carvings in the river and surrounding the head of the bridge. King Suryavarman I and King Uya Tithvarman II constructed the majority of these sculptures in the 11th century. Moreover, tourists do not frequently visit this resort. since Siem Reap is a short distance away. The Kbal Spean Resort is situated in the Khun Ream Commune, Banteay Srei District's Dak Po Village.      
Read More
ប្រាសាទក្រវ៉ាន់(Kravan Temple)

ប្រាសាទក្រវ៉ាន់(Kravan Temple)

ប្រាសាទក្រវ៉ាន់ ត្រូវបានកសាងនៅឆ្នាំ៩២១នៃគ.សក្នុងរាជព្រះបាទហស៌វរ្ម័នទី១ (៩១០-៩២៣)ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា ។ប្រាសាទនេះកសាងអំពីឥដ្ឋសាងសង់នៅលើខឿនមួយជាន់មានតួប៉មឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំជាងគេនិងខ្ពស់ជាងគេ ។តួប៉មទាំងប្រាំបែរមុខទៅទិសខាងកើត ដែលមានទ្វារមួយបើកចំហ និងទ្វារបីទៀតជាទ្វារបញ្ឆោតសរស និងផ្តែរធ្វើអំពីថ្មភួក ។នៅខាងមុខនៃតួប៉មទាំងប្រាំមានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ។តាមពិតទៅតាមរយៈចម្លាក់ព្រះវិស្ណុត្រីវិក្រមខាងលើនេះវិចិត្រករខ្មែរចង់បង្ហាញឲ្យសាសនិកជនដឹងនូវជម្រៅឥទ្ធិពលពិសិដ្ឋរបស់ទ្រង់ ក្នុងការថែរក្សាលោកយើងនេះឲ្យបានគង់វង្សជានិច្ចនិរន្តរ៍ ពីព្រោះលោកយើងនេះពីកប្បមួយទៅកប្បមួយរមែងតែងត្រូវបំផ្លាញវិនាស មហន្តរាយ ហើយក៏ត្រូវបង្កើត ដោយមហិទ្ធិរិទ្ធិរបស់ព្រះអាទិទេពអង្គនេះឡើងវិញ។ ប្រាសាទក្រវាន់ មានទីតាំងស្ថិតនៅ ភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកនគរធំ ខេត្តសៀមរាប ខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។   During the reign of King Hasavarman I (910-923), the Kravan Temple was constructed in 921 AD and dedicated to Vishnu in Brahmanism. The temple is made of bricks, has a single floor, and is lined by towers, the largest and tallest of which is in the center. One door on each of the five towers that face east is open, while the other three doors are made of sandstone. Because this world is always being destroyed by calamity and simultaneously being formed by the greatness of this deity, Cambodian artists aim to demonstrate to the populace the extent of his sacred impact in maintaining this world's continued existence. East of Angkor Wat and south of Banteay Kdei, Kravan temple is situated in Kravan village, Nokor Thom commune, Nokor Thom district, Siem Reap province.    
Read More
ប្រាសាទឃ្លាំង(Brasat Khleang)

ប្រាសាទឃ្លាំង(Brasat Khleang)

ប្រាសាទឃ្លាំងខាងជើង​ និងឃ្លាំងខាងត្បូងស្ថិតនៅផ្លូវពីព្រះបរមរាជវាំង ទៅទ្វារជ័យ នៅខាងក្រោយប្រាសាទសួព្រ័ត្រ។ប្រាសាទនេះសាងសង់អំពីថ្មភក់ នៅចុងសតវត្សទី១០ និងដើមសតវត្សទី១១ ដោយព្រះបាទជ័យវរ្ម័នទី៥ និងសូរ្យវរ្ម័នទី១។ ប្រាសាទទាំងពីរនេះមានរូបរាង និងរចនាស្រដៀងគ្នា ទោះបីជាសិលាចារិកបញ្ចាក់ថាប្រាសាទឃ្លាំងខាងត្បូងសាងសង់ក្រោយក៏ដោយ។ប្រវត្តិវិទូខ្លះគិតថា ឈ្មោះឃ្លាំងនេះមិនសាកសមនឹងប្រាសាទទាំងពីរនេះទេ ហើយពួកគេយល់ថា ប្រាសាទទាំងនេះជាកន្លែងទទួលប្រតិភូបរទេស។តាមប្រជាជនសព្វថ្ងៃនេះថា ឃ្លាំងខាងត្បូង គឺឋិតនៅផ្នែកខាងត្បូងនៃផ្លូវទ្វារជ័យ និងឃ្លាំងខាងជើង ឋិតនៅផ្នែកខាងជើងផ្លូវចូលទ្វារជ័យ។ការហៅដូចនេះ ព្រោះគេយល់ថា វាទាំងពីរមានសណ្ឋានជាឃ្លាំងសម្រាប់ដាក់អ្វីមួយ។ The North and West Kliang are located behind Sour Proat temple and face the Terraces of the Elephants and the Leper King. This sandstone temple was built in the late 10 and early 11 centuries by King Jayavarman 4 and King Suryavarman 1. The temple consists of a pair of large sandstone facades that look quite grand against a jungle background. They are similar in time, layout, style, and decoration, although inscriptions suggest that the South Kliang was built slightly later than the North one. Some scholars believe the name Stone House is inappropriate for these temples and suggest they may have been reception halls for receiving foreign dignitaries. The workmanship of the architecture and decoration of North Kliang is more carefully executed than that of South Kliang. To the rear of the North Kliang, there is a laterite wall with high-level horizontal windows that encloses smaller halls in the courtyard. The long rectangular structure of South Kliang, however, is unfinished, but it stands on a molded platform. The interior decoration is limited to a frieze under the cornice.  
Read More
ប្រាសាទចៅសាយទេវតា(Chao Say Tevta Temple)

ប្រាសាទចៅសាយទេវតា(Chao Say Tevta Temple)

ប្រាសាទចៅសាយទេវតាជាប្រាសាទដែលត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២នៅចុងសតវត្សទី១១និងដើមសតវត្សទី១២ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ប្រាសាទនេះនិងប្រាសាទធម្មនន្ទមានរូបរាងប្រហាក់ប្រហែលគ្នា។ប្រាសាទនេះស្ថិតលើអក្សត្រង់ដែលមានបួនគោបុរៈ បណ្ណាល័យ(ហោត្រ័យ)មានចំនួន២និងប៉មសំខាន់មួយ។ប្រាសាទបែរមុខទៅទិសខាងកើតដែលផ្លូវដើមខាងកើតឆ្ពោះទៅកាន់ស្ទឹងសៀមរាប ប្រាសាទចៅសាយទេវតាមានរូបរាងតូចច្រឡឹង មានចម្លាក់ក្បូរក្បាច់ល្អវិចិត្រ និងមានភាពរស់រវើក។ ភាពទាក់ទាញរបស់ប្រាសាទនេះបានធ្វើអោយមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាស្ទើតែជារៀងរាល់ថ្ងៃ។ហើយប្រាសាទនេះក៏មានភាពទ្រុឌទ្រោមយ៉ាងខ្លាំង។និងបន្ទាប់មកត្រូវបានជួសជុលឡើងវិញរួចរាល់នៅឆ្នាំ២០០៩។ប្រាសាទចៅសាយទេវតាមានទីតាំងស្ថិតនៅតាមវង់តូចដោយចេញពីរាជធានីអង្គរធំ តាមទ្វាជ័យចំងាយប្រហែល ៥០០ម៉ែត្រនៅខាងជើងផ្លូវ ទល់មុខប្រាសាទធម្មនន្ទ។ King Suryavarman II constructed the Chao Say Tevta Temple in the late 11th and early 12th centuries to honor Brahmanism. The appearance of this temple and the Thommanon temple is comparable. With four gopuras, two libraries (hotroy), and one main tower, the temple is in a straight line. The old path led east to the Siem Reap River, therefore the temple faces east. National and international tourists have been drawn to this temple by its beauty, and they visit it Virtually daily. Also, this temple is in terrible condition. It was later refurbished in 2009. Around 500 meters north of the road in front of the Thommanon Temple, in a little circle that leaves Angkor Thom through the Victory Gate, is where you'll find the Chao Say Tevta Temple.    
Read More

Showing 86 - 90 of 263 posts