ប្រាសាទចៅសាយទេវតាជាប្រាសាទដែលត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២នៅចុងសតវត្សទី១១និងដើមសតវត្សទី១២ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ប្រាសាទនេះនិងប្រាសាទធម្មនន្ទមានរូបរាងប្រហាក់ប្រហែលគ្នា។ប្រាសាទនេះស្ថិតលើអក្សត្រង់ដែលមានបួនគោបុរៈ បណ្ណាល័យ(ហោត្រ័យ)មានចំនួន២និងប៉មសំខាន់មួយ។ប្រាសាទបែរមុខទៅទិសខាងកើតដែលផ្លូវដើមខាងកើតឆ្ពោះទៅកាន់ស្ទឹងសៀមរាប ប្រាសាទចៅសាយទេវតាមានរូបរាងតូចច្រឡឹង មានចម្លាក់ក្បូរក្បាច់ល្អវិចិត្រ និងមានភាពរស់រវើក។ ភាពទាក់ទាញរបស់ប្រាសាទនេះបានធ្វើអោយមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាស្ទើតែជារៀងរាល់ថ្ងៃ។ហើយប្រាសាទនេះក៏មានភាពទ្រុឌទ្រោមយ៉ាងខ្លាំង។និងបន្ទាប់មកត្រូវបានជួសជុលឡើងវិញរួចរាល់នៅឆ្នាំ២០០៩។ប្រាសាទចៅសាយទេវតាមានទីតាំងស្ថិតនៅតាមវង់តូចដោយចេញពីរាជធានីអង្គរធំ តាមទ្វាជ័យចំងាយប្រហែល ៥០០ម៉ែត្រនៅខាងជើងផ្លូវ ទល់មុខប្រាសាទធម្មនន្ទ។
King Suryavarman II constructed the Chao Say Tevta Temple in the late 11th and early 12th centuries to honor Brahmanism. The appearance of this temple and the Thommanon temple is comparable. With four gopuras, two libraries (hotroy), and one main tower, the temple is in a straight line. The old path led east to the Siem Reap River, therefore the temple faces east. National and international tourists have been drawn to this temple by its beauty, and they visit it Virtually daily. Also, this temple is in terrible condition. It was later refurbished in 2009. Around 500 meters north of the road in front of the Thommanon Temple, in a little circle that leaves Angkor Thom through the Victory Gate, is where you'll find the Chao Say Tevta Temple.