ប្រាសាទឃ្លាំងខាងជើង និងឃ្លាំងខាងត្បូងស្ថិតនៅផ្លូវពីព្រះបរមរាជវាំង ទៅទ្វារជ័យ នៅខាងក្រោយប្រាសាទសួព្រ័ត្រ។ប្រាសាទនេះសាងសង់អំពីថ្មភក់ នៅចុងសតវត្សទី១០ និងដើមសតវត្សទី១១ ដោយព្រះបាទជ័យវរ្ម័នទី៥ និងសូរ្យវរ្ម័នទី១។ ប្រាសាទទាំងពីរនេះមានរូបរាង និងរចនាស្រដៀងគ្នា ទោះបីជាសិលាចារិកបញ្ចាក់ថាប្រាសាទឃ្លាំងខាងត្បូងសាងសង់ក្រោយក៏ដោយ។ប្រវត្តិវិទូខ្លះគិតថា ឈ្មោះឃ្លាំងនេះមិនសាកសមនឹងប្រាសាទទាំងពីរនេះទេ ហើយពួកគេយល់ថា ប្រាសាទទាំងនេះជាកន្លែងទទួលប្រតិភូបរទេស។តាមប្រជាជនសព្វថ្ងៃនេះថា ឃ្លាំងខាងត្បូង គឺឋិតនៅផ្នែកខាងត្បូងនៃផ្លូវទ្វារជ័យ និងឃ្លាំងខាងជើង ឋិតនៅផ្នែកខាងជើងផ្លូវចូលទ្វារជ័យ។ការហៅដូចនេះ ព្រោះគេយល់ថា វាទាំងពីរមានសណ្ឋានជាឃ្លាំងសម្រាប់ដាក់អ្វីមួយ។
The North and West Kliang are located behind Sour Proat temple and face the Terraces of the Elephants and the Leper King. This sandstone temple was built in the late 10 and early 11 centuries by King Jayavarman 4 and King Suryavarman 1. The temple consists of a pair of large sandstone facades that look quite grand against a jungle background. They are similar in time, layout, style, and decoration, although inscriptions suggest that the South Kliang was built slightly later than the North one. Some scholars believe the name Stone House is inappropriate for these temples and suggest they may have been reception halls for receiving foreign dignitaries. The workmanship of the architecture and decoration of North Kliang is more carefully executed than that of South Kliang. To the rear of the North Kliang, there is a laterite wall with high-level horizontal windows that encloses smaller halls in the courtyard. The long rectangular structure of South Kliang, however, is unfinished, but it stands on a molded platform. The interior decoration is limited to a frieze under the cornice.