Discover

អារ៉ែង-ខេមភីង (Areng - Camping)

អារ៉ែង-ខេមភីង (Areng - Camping)

ជាកន្លែងសម្រាកលំហែកាយបែបធម្មជាតិដែលទើបលេចចេញរូបរាងឡើងឋិតក្នុងតំបន់​ព្រៃធម្មជាតិដ៏ស្ងប់ស្ងាត់​នៃដងស្ទឹងអារ៉ែងក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងក្នុងឃុំថ្មដូនពៅស្រុកថ្មបាំងខេត្តកោះកុងដែលមានចំងាយប្រមាណប្រមាណ៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។សកម្មភាពកម្សាន្ដរួមមានការដកម្សាន្តតាមដងព្រៃដើរភ្នំជិះម៉ូតូកង់បួនជិះកង់តាមព្រៃភ្នំជិះក្បូនអុំទូកកាយ៉ាកតាមដងស្ទឹងកម្មវិធីដាំបន្លែឬដំណាំនិងកម្មវិធីកីឡាជាច្រើនមុខទៀត។​ Cr: Molika Bou   A natural resort located in the tranquil natural forest area of ​​the Areng River in the Southern Cardamom Mountain National Park in Thmor Daun Pov Commune, Thmar Bang District, Koh Kong Province, approximately 300 km from the capital. Phnom Penh. Recreational activities include forest walks, hiking, quad biking - mountain biking, rafting and canoeing along the river, vegetable growing programs, and many other sports programs.   位于国公省特莫邦区Thmor Daun Pov公社南豆蔻山国家公园Areng河宁静天然林区的新兴自然度假胜地,距离首都金边约300公里。 休闲活动包括:森林漫步、徒步旅行、四轮摩托-山地自行车、漂流和沿河划独木舟、蔬菜种植计划和许多其他体育项目。 摄影师 : Molika Bou
Read More
វាល ​ថ្ម​រំផ្លង់(Veal Thmor Rumplang)

វាល ​ថ្ម​រំផ្លង់(Veal Thmor Rumplang)

វាល ​ថ្ម​រំផ្លង់ ជា​រមណីយ​ដ្ឋាន​អេកូ​​ទេស​ចរណ៍​គួរ​ឱ្យ​​ទាក់​ទាញ​មួយ ​ជា​​ដែន​ដី​ប្រពៃណី​នៃ​សហ​គមន៍​កុល​សម្ព័ន្ធ​ភ្នំ​រស់​នៅ​ទី​នោះ។ នៅលើ​វាល​នោះ​មាន​ស្មៅ និង​មាន​រុក្ខ​ជាតិ​ព្រៃ​ដែល​មាន​ផ្កា​រីក​ស្គុស​ស្គាយ​នា​​​រដូវ​វស្សា​​​ ចាប់​ពី​​ខែ​ឧសភាដល់​ខែ​​មករា ។​នៅ​ក្បែរ​​នោះ​មាន​អូរ​តូច​មួយ​មាន​ទឹក​​ថ្លា​​​ឈ្វេង​ជានិច្ច​និង​ជួន​កាល​ហូរ​ផងហើយ​បាន​ជា​ដាក់​​ឈ្មោះ​ថា «វាល​ថ្ម​រំផ្លង់»​ដោយ​យក​តាម​ឈ្មោះ​កូន​មេ​កន្ទ្រាញ​កុល​សម្ព័ន្ធ​​ភ្នំ ដែល​រស់​នៅ​ជុំ​វិញ​តំបន់​នោះ។ យោង​ទៅ​​តាម​រឿង​ព្រេង​ គឺ​​ជា​យូរ​លង់​មក​ហើយ វាល​ថ្ម​រំផ្លង់​ជា​វាលថ្ម​ដា​​​ធម្ម​ជាតិ ដែល​ពួក​កុមារ​ជន​ជាតិ​ដើម​ភាគ​តិច​និយម​ទៅ​លេង​​រួម​ទាំង​កូន​មេ​កុលស​ ម្ព័ន្ធ​ក្នុង​តំបន់​​ និង​និយម​ទៅ​បង្ហោះ​​ខ្លែង​លេង​ផង​ដែរ ។វាលរំផ្លង់ ជាទីធ្លាវប្បធម៌ ធម្មជាតិនៅកណ្តាលព្រៃរបស់បងប្អូនជនជាតិភាគតិចជាច្រើនដែលរស់នៅក្នុងខេត្ត រតនគិរី។ វាលរំផ្លង់ ក្នុងឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី អ្នកទេសចរដែលនិយមទៅ ទស្សនាវាលរំផ្លង់និងព្រៃឈើធម្មជាតិនៅទីនោះពួកគេតែងតែយកទៅជាមួយនូវអាហារពិកនីកសម្រាប់បរិភោគនៅទីនោះ ពីព្រោះនៅតំបន់កុលសម្ព័ន្ធនេះមិនមានផ្សារលក់ដូរចំណីអាហារឡើយក្រៅអំពីភូមិជនជាតិដែលតាំងនៅលើតំបន់ខ្ពង់រាបប្រកបដោយភាពសុខដុមនោះ។ការធ្វើដំណើរទៅកាន់វាលរំផ្លង់គឺចាំបាច់គេត្រូវចាកចេញពីក្រុងបាលុងតាមផ្លូវខេត្តឆ្ពោះទៅស្រុកអូរជុំប្រមាណជាង១០គីឡូម៉ែត្រដល់ផ្លូវបំបែកជាបួនរួចបត់ស្តាំបន្តដំណើរតាមផ្លូវទៅស្រុកតាវែងប្រហែល៤គីឡូម៉ែត្រទៀតនោះយើងនឹងបានទៅដល់វាលរំផ្លង់ដែលមានសណ្ឋានផ្ទៃថ្មរាបស្មើ ដែលមានព្រៃឈើធម្មជាតិតូចធំដុះព័ទ្ធជុំវិញចោល ម្លប់យ៉ាងត្រជាក់។   Veal Thmor Rumplang, a traditional mountain tribes' area, is a lovely eco-tourism destination. dwell there. Weeds and wildflowers that bloom from May through January during the wet season have taken over the fields. Veal Thmor Romplang, named after the son of the chief of the local mountain tribe, is the name of a nearby tiny brook with clear water that occasionally and continuously flows. Legend has it that it was a very long time ago. Children from nearby tribes who are indigenous people also enjoy visiting and flying kites. In the Ratanakkiri province, Veal Romplang is a natural cultural field surrounded by a forest that is home to numerous ethnic groups. Veal Romplang in the Ratanakkiri province's O'Chum district and commune. Since there isn't a grocery store in this tribal region, visitors to Veal Romplang and its natural woodland frequently bring a picnic lunch to enjoy there. pertaining to the ethnic settlements situated in the peaceful mountains. To go to Veal Romplang, it is required to depart Balong town on the provincial route to O'Chum district for more than 10 km to four crossroads and then turn right and continue on the road to Ta Veng district for about 4 km. I arrived at the flat plateau, which is shaped like a flat rock and is surrounded by both little and huge natural forests that cast a cool shadow. Credit By The Kingdom of Cambodia    
Read More

Showing 1 - 2 of 2 posts