Discover

រមណីយដ្ឋានស្ទឹងជីនិត (Steung Chinith)

រមណីយដ្ឋានស្ទឹងជីនិត (Steung Chinith)

រមណីយដ្ឋានស្ទឹងជីនិត គឺជារមណីយដ្ឋានធម្មជាតិកែច្នៃ ស្ថិតនៅជាប់ព្រំប្រទល់ ស្រុកបារាយណ៍ និងស្រុកសន្ទុក ដែលមានចម្ងាយ៣៧គ.ម ពីទីរួមខេត្ត មកដល់ទីប្រជុំ ផ្សារកំពង់ថ្ម ហើយធ្វើដំណើរតាមផ្លូវជាតិលេខ៧១ចម្ងាយប្រហែល៣៧០០ម និងបត់ឆ្វេង តាមផ្លូវគ្រួសក្រហមអមសង្ខាងព្រែកជីក ប្រមាណ៦០០ម ទើបមកដល់តំបន់កម្សាន្តស្ទឹង តំបន់នេះគឺជាប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតចាប់ផ្តើមកសាងនៅឆ្នាំ១៩៧៦ ក្នុង របប ប៉ុលពត និងឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាលសព្វថ្ងៃ។ នៅក្នុងឆ្នាំ២០០៨ អាជ្ញាធរខេត្តកំពង់ធំ និងមន្ទីរទេសចរណ៍ខេត្ត បានសហការជា មួយមន្ត្រីជំនាញក្រសួងទេសចរណ៍បានរៀបចំតំបន់នេះទៅជារមណីយដ្ឋានទេសចរណ៍កែច្នៃសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តសប្បាយនិងរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធជាច្រើនទៀតសម្រាប់បម្រើវិស័យទេសចរណ៍ និងជាកន្លែងបោះតង់របស់ ភ្ញៀវទេសចរទៀតផង ។   Steung Chinith is a natural man-made resort located at the border of Baray and Santuk districts about 37km from the provincial town, when arriving at Kampong Thma market town turn left to national road 71 at about 3700m then turn left on the red road about 600m along with canal on both sides to the Steung Chinith. This area is a stung chinith hydraulics system constructed in 1976 during the Pol Pot regime and in 2003 by the current Royal Government. In 2008 Kampong Thom provincial authority and Kampong Thom provincial department of Tourism cooperated with the Ministry of Tourism's experts established to be a tourism site for attracting tourists by developing various tourism industry infrastructures and a camping place for all visitors.      
Read More
រមណីយដ្ឋានបឹងសំរិទ្ធិ (Boeung Samrith)

រមណីយដ្ឋានបឹងសំរិទ្ធិ (Boeung Samrith)

រមណីយដ្ឋានបឹងសំរិទ្ធិ គឺជារមណីយដ្ឋានកែច្នៃ ផ្តើមកសាង នៅឆ្នាំ២០០៦ ស្ថិតនៅ ភូមិដូង ឃុំបល្ល័ង្គ ស្រុកបាយរាយណ៍ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពាន កំពង់ថ្ម ប្រហែល ១៥០០ម និងផ្លូវបត់ឆ្វេងតាមផ្លូវចាក់កៅសុំប្រវែង២៥០០ម ។មានរឿងនិទានពីរដែលទាក់ទងនឹងផ្តិលសំរឹទ្ធិ ហើយជានិមិត្តរូប របស់រមណីយដ្ឋាន នេះ ។ ប៉ុន្តែយើងសង្ខេបតែរឿងនិទានមួយមកបញ្ជាក់ប្រាប់ នៅប្រហែលគ.ស១៣៤៣ សៀមបានលើកទ័ពមកវាយក្រុងអង្គរក្នុងរាជព្រះបាទស្រីលំពង្សរាជា ។នៅពេលនោះ មានមេទ័ពខ្មែរម្នាក់ឈ្មោះគ្រឹស្នាបាននាំយកផ្តិលសំរិទ្ធិ និងពលទាហានមកបោះទីតាំង លាក់ខ្លួននៅមាត់បឹងនេះ ។ក្រោយមកទៀតលោក មេទ័ពបានប្រាប់ពលទាហានថា: ផ្តិលនេះជាកេរ្តិ៍ដំណែលរបស់ស្ដេចខ្មែរច្រើនជំនាន់ ធ្វើយ៉ាងណាកុំឱ្យដំណឹងនេះដឹងដល់ ទ័ពសៀម ។លោកមេទ័ពឱ្យសេនាទាំងអស់ផឹកទឹក ក្នុងផ្តិលនោះនៅមុខខ្ទមអ្នកតាមាត់ បឹង ខាងកើតជិតរូងក្រពើ ។ រំពេចនោះមានបាតុភូតចម្លែកផ្ទៃមេឃប្រែជាងងឹតស្លុបភ្លៀង បង្អុរខ្លាំងៗ រន្ទះបាញ់ឆូងឆាំង ដីដែលកំពុងតែតម្កល់ផ្តិលសំរិទ្ធិនោះ ចាប់ផ្តើមប្រេះស្រូប យកផ្តិលទៅបាត់ ស្របពេលដែលលោកមេទ័ពរលត់សង្ខារក្នុងគ្រានោះដែរ ។រមណីយដ្ឋាននេះមានការពេញនិយមពីភ្ញៀវទេសចរជាតិ និង អន្តរជាតិមកកម្សាន្ត ទស្សនារាល់សំណង់ស្ថាបត្យកម្មតាមរចនាបថខ្មែរ ។នៅក្នុងរមណីយដ្ឋាននេះមានសង់ក្លោងទ្វារចូល (តាមលំនាំរចនាបថប្រាសាទ ព្រះវិហារ) ភ្នំកែច្នៃ រូបផ្តិលសំរឹទ្ធិ សំណង់អគារនានាដូចជាៈ ដំណាក់លំហែនៅលើកោះ រំដួល សណ្ឋាគារ និងផ្ទះសំណាក់ ផ្ទះសំណាក់ផ្សិត អាងហែលទឹក ទីតាំងបោះ ជំរុំ អគារសារមន្ទីរ ភោជនីយដ្ឋាន រូបបង្រួមប្រាសាទអង្គរវត្ត និងស្ងួនច្បារដ៏ស្រស់ស្អាត ។   Boeung Samrith is a man-made resort, commenced in 2006 located in Dong village, Balang commune, Baray district. Traveling along national road 6 across Kampong Thma bridge about 1500 m and turn left 2500 m. There are two ancient legends, related to the bronze bowl and the symbol site. But we summarize one story such as About 1353 A.D. Siam deployed to conquer the Angkor area in the reign of Preah Bat Srey Lum Pongrachea. While a Khmer commander of troops, named Krisna brought a big bronze bowl, assets, and also his soldiers to escape from enemies in the Angkor area. They arrived at the lake to settle at the edge of the lake. Later the commander of the troop told his armed forces that the bowl bronze was the Khmer king's legacy for many generations So this secret should keep away from Siam troops. The commander of troops gave his soldiers a drink of water by using a bowl in front of a small shrine on the east edge lake near the hole of a crocodile. A minute happened strange miracle, the sky turned dark and heavy rain, and lightning, the land kept the bronze bowl began to crack and absorbed the disappearance and the commander of the troop died at that time. The resort was built in Khmer style making national and international tourists happy during their visits. The gateway of the resort was built with (Preah Vihear style), a man-made mountain, a bronze bowl image, and other buildings such as resting houses on the Koh Rumdol (Rumdol island), hotel and guest houses, Phsit guest house, a basin, a camping place, museum building, restaurant, model Angkor Wat temple and beautiful attractive gardens etc      
Read More
ប្រាសាទត្នោតជុំ (Prasat Tnoat Chum)

ប្រាសាទត្នោតជុំ (Prasat Tnoat Chum)

ប្រាសាទត្នោតជុំ ស្ថិតនៅក្នុងភូមិត្នោតជុំឃុំត្នោតជុំស្រុកបារាយណ៍ទីនោះមានតួប្រាសាទពីរគឺប្រសាទគុកខាងលិចនិងប្រាសាទគុកខាងជើងប្រាសាទនេះកសាងតាមរចនាបថសំបូរព្រៃគុកនាសតវត្សទី 7 ។ប្រាសាទ ត្នោតជុំខាង កើត មានទីតាំងស្ថិតនៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ~៣៦km ពីដំរីជាន់ខ្លា។ ប្រាសាទត្នោតជុំខាងលិច មានចម្ងាយប្រហែល៤០ គីឡូម៉ែត្រពីទីរួខេត្តកំពង់ធំ ដោយធ្វើដំណើរចេញពីទីរួមខេត្តតាមផ្លូវជាតិលេខ6 បានប្រហែល៣៥ គីឡូម៉ែត្ររួចបត់ស្ដាំប្រហែល៥ គីឡូម៉ែត្រនិងមានចម្ងាយ៧០០ម៉ែត្រពីប្រាសាទត្នោតជុំខាងកើត ។ប្រាសាទត្នោតជុំទាំងពីនេះជារមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងវប្បធម៌ដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវមកទស្សនាពីលក្ខណៈពិសេសរបស់ប្រាសាទការសាងសង់ពីឥដ្ឋបុរាណមានកំពូលស្រួចឡើងទៅលើនិងមានដើមឈើដុះព័ទ្ធជុំវិញ។    
Read More
រមណីយដ្ឋានទំនប់បង្ហៀរ៦មករា (​​​​​6 Makara Dam)

រមណីយដ្ឋានទំនប់បង្ហៀរ៦មករា (​​​​​6 Makara Dam)

រមណីយដ្ឋានទំនប់បង្ហៀរ៦មករា គឺជារមណីយដ្ឋានធម្មជាតិកែច្នៃ មានទីតាំងស្ថិត នៅភូមិក្បាលបី ឃុំទីពោរ ស្រុកសន្ទុក មានចម្ងាយ៤៣គ.ម ពីទីរួមខេត្តកំពង់ធំនិង ចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ពីរមណីយដ្ឋានភ្នំសន្ទុក មកដល់ប្រឡាយទឹកជ្រាប់ហើយ ធ្វើដំណើរបត់ឆ្វេង តាមផ្លូវគ្រួសក្រហមអមសង្ខាងខាងប្រឡាយ ទើបមកដល់តំបន់កម្សាន្តទំនើបបង្ហៀរ៦មករា។ចម្ងាយ៦០០០ម៉ែត្រ តំបន់នេះគឺជាប្រព័ន្ធធារាស្ត្រចាប់ ផ្តើមកសាងនៅឆ្នាំ១៩៧៨ ក្នុងរបប ប៉ុល ពត និងត្រូវបានរាជរដ្ឋាភិបាលជួសជុលស្តារ ឡើងវិញនៅឆ្នាំ២០១៨ ។រមណីយដ្ឋាននេះមានការពេញនិយមពីសំណាក់ភ្ញៀវ ទេសចរជាតិ ដែលតែងតែមកលេងកម្សាន្តនាពេលចុងសប្ដាហ៍ថ្ងៃឈប់សម្រាក និង ថ្ងៃបុណ្យនានា ដើម្បីសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹកកម្សាន្ត ជិះទូក ស្ទូចត្រី និងពិសារអាហារ។   6 Makara Dam is a man-made site located in Kbal Bei village, Tipor commune, Santuk district about 28km from the provincial town and about 13km from cultural and natural Phnom Santuk site when traveling beyond 2km from Phnom Santuk site then turn left on the red road about 6000m along with canal on both sides to the 6 Makara. This area is a hydraulic system constructed in 1978 during the Pol Pot regime and restored in 2018 by the current Royal Government. This area is very popular with local tourists. They always go to visit there on a weekend day and another vacation day off for relaxing, fresh air, and eating local food with the fresh landscape and swimming, boat riding, and fishing.      
Read More
ប្រាសាទភូមិ (Prasat Pum)

ប្រាសាទភូមិ (Prasat Pum)

ប្រាសាទភូមិ ស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក មានចម្ងាយ ២៩គ.ម៉ែត្រ ពីទីរួមខេត្តតាមផ្លូវឆ្ពោះទៅទិសខាងត្បូងប្រហែល៤០០ម៉ែត្រ ។ប្រាសាទនេះកសាង អំពីឥដ្ឋ កំបោរបាយអរនិងថ្មភក់ នៅក្នុងស.វទី៨ (៧០៦គ.ស) ក្នុងរជ្ជកាលរបស់ព្រះនាង ជ័យទេវី នៅក្នុងរចនាបថកំពង់ព្រះ ឧទ្ទិសចំពោះព្រះសិវៈ ។តួប៉មប្រាសាទ សាងនៅលើ ផ្ទៃរាប ពុំមានទ្វារបញ្ឆោត ហើយបែរមុខទៅទិសខាងកើត ។នៅសម័យបុរាណទ្វារធ្វើ អំពីឈើពីរផ្ទាំង មួយឆ្លាក់ចម្លាក់អាទិទេពភេទប្រុស និងមួយទៀតភេទស្រី នៅស៊ុម ទ្វារខាងត្បូង មានសិលាចារឹក៥បន្ទាត់ ហើយផ្នែកខាងក្រោយសឺករិះរិលស្ទើរតែអស់ហើយ ។នៅលើធ្នឹម លម្អដោយកម្រងផ្កាថ្មី សសរពេជ្រ ហើយនៅជ្រុងខាងលើនៃប្រាសាទមាន បំណែកលិង្គ និងយោនី ។ផ្នែកខាងត្បូងប្រាសាទធំគឺជាទួលមួយ គេហៅថាទួលសំរោង ឬ ទួលអ្នកតាសំរោង ហើយនៅខាងកើតទួលនេះមានដើមពោធិ៍មួយ អ្នកស្រុកហៅថា ទួលអ្នកតាដើមពោធិ៍ ។   Located in Prasat Village, Prasat Commune, Santuk district, about 29 km far from the provincial town and there is a road from the southern direction of 500-meter length. This temple was built of brick, masonry, and sandstone in the 8th century (706 A.D) with Kampong Preah style to dedicate to Shiva. It was a sanctuary built temple on the flat terrace without the false door and faced to the east. In the ancient period, the doors were made of two wooden boards-one carved with sculptures of male divinities at another one carved with female divinities. The southern framed door was inscribed with five lines of inscription, and its back was mostly eroded. The lintel was ornamented by the garlands; the diamond column and the upper corner of the temple contained the segments of Linga and Yoni. South of the large temple, was a hill called Toul Samrong or Toul Nak Ta Samrong; and east of this hill, there was a Pou tree in which the local people call Toul Nak Ta Deum Pou.        
Read More

Showing 71 - 75 of 263 posts