ប្រាសាទក្រវ៉ាន់ ត្រូវបានកសាងនៅឆ្នាំ៩២១នៃគ.សក្នុងរាជព្រះបាទហស៌វរ្ម័នទី១ (៩១០-៩២៣)ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា ។ប្រាសាទនេះកសាងអំពីឥដ្ឋសាងសង់នៅលើខឿនមួយជាន់មានតួប៉មឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំជាងគេនិងខ្ពស់ជាងគេ ។តួប៉មទាំងប្រាំបែរមុខទៅទិសខាងកើត ដែលមានទ្វារមួយបើកចំហ និងទ្វារបីទៀតជាទ្វារបញ្ឆោតសរស និងផ្តែរធ្វើអំពីថ្មភួក ។នៅខាងមុខនៃតួប៉មទាំងប្រាំមានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ។តាមពិតទៅតាមរយៈចម្លាក់ព្រះវិស្ណុត្រីវិក្រមខាងលើនេះវិចិត្រករខ្មែរចង់បង្ហាញឲ្យសាសនិកជនដឹងនូវជម្រៅឥទ្ធិពលពិសិដ្ឋរបស់ទ្រង់ ក្នុងការថែរក្សាលោកយើងនេះឲ្យបានគង់វង្សជានិច្ចនិរន្តរ៍ ពីព្រោះលោកយើងនេះពីកប្បមួយទៅកប្បមួយរមែងតែងត្រូវបំផ្លាញវិនាស មហន្តរាយ ហើយក៏ត្រូវបង្កើត ដោយមហិទ្ធិរិទ្ធិរបស់ព្រះអាទិទេពអង្គនេះឡើងវិញ។ ប្រាសាទក្រវាន់ មានទីតាំងស្ថិតនៅ ភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកនគរធំ ខេត្តសៀមរាប ខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។

 

During the reign of King Hasavarman I (910-923), the Kravan Temple was constructed in 921 AD and dedicated to Vishnu in Brahmanism. The temple is made of bricks, has a single floor, and is lined by towers, the largest and tallest of which is in the center. One door on each of the five towers that face east is open, while the other three doors are made of sandstone. Because this world is always being destroyed by calamity and simultaneously being formed by the greatness of this deity, Cambodian artists aim to demonstrate to the populace the extent of his sacred impact in maintaining this world's continued existence. East of Angkor Wat and south of Banteay Kdei, Kravan temple is situated in Kravan village, Nokor Thom commune, Nokor Thom district, Siem Reap province.