Discover

សួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក (Garden City Water Park​)

សួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក (Garden City Water Park​)

សួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក(Garden City Water Park​)ជាសួនទឹកដ៏ធំមួយដែលភ្ញៀវទេសចរចូលចិត្តទៅលេងនាពេលចុងសប្ដាហ៍ដែលស្ថិតនៅ​ភូមិព្រែកតាសាត សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ជាទីកន្លែងដែរនៅមិនឆ្ងាយនិងមិនបាច់ចំណាយពេលច្រើនតែក៏អាចមានពេលសម្រាប់គ្រួសារនិងដើម្បីសាកថ្មជីវិតពីការហត់នឿយការងារនិងរៀនសូត្រផងមកផ្តល់ក្តីសុខដល់ខ្លួនឯងនិងមនុស្សជាទីស្រលាញ់បាននៅសួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក។
Read More
ឧទ្យានដូង (Coconut Park)

ឧទ្យានដូង (Coconut Park)

ឧទ្យានដូង (Coconut Park) ជាសួនកែច្នៃបែបធម្មជាតិដ៏ធំមួយនៅលើទឹកដីកោះពេជ្រ ដែលមានហាងកាហ្វេ ទីលានជិះស្គី កន្លែងរាំនិងកន្លែងហាត់Yoga ពិចនិក ហើយទីកន្លែងនេះក៏ជាទីកន្លែងដែរពេញនិយមមួយដែរបានទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាជារៀងរាល់ថ្ងៃជាពិសេសនៅ ចុងសប្ដាហ៍។ហើយកន្លែងនេះក៏មានទីតាំងសម្រាប់ជួលក្នុង កម្មពិធីជប់លៀងជាលក្ខណៈគ្រួសារឬព្រឹត្តិការណ៍ផ្សេងៗផងដែរឧទ្យានដូងបានផ្តល់ជូននូវលំហធម្មជាតិបរិសុទ្ធ ដែលមានទំហំ 1000 ម៉ែត្រការ៉េ ៕   
Read More
ទឹកធ្លាក់ឆាយយោង

ទឹកធ្លាក់ឆាយយោង

រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងខេត្តកោះកុង បានក្លាយជាគោលដៅទេសចរណ៍បែបផ្សងព្រេង ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។តំបន់ទេសចរណ៍ឆាយយោងនេះ គឺហ៊ុំព័ទ្ធទៅដោយធម្មជាតិបៃតង និងមានជួរភ្នំ ជ្រលងដងអូរជាច្រើន ពិសេសសម្បូរទៅ ដោយសត្វព្រៃជីវចម្រុះគ្រប់ប្រភេទ ដែលបានផ្តល់ភាពទាក់ទាញបែបធម្មជាតិ ធ្វើឱ្យភ្ញៀវទេសចរមកលេងកម្សាន្ត ជាហូរហែ មិនចេះដាច់។ កន្លែងនេះក៏មានទឹកធ្លាក់ពីលើភ្នំ មានកម្ពស់រហូតជាង៤៥ម៉ែត្រ ដែលមិនចេះរីងស្ងួត មិនថារដូវប្រាំង ឬ រដូវវស្សា ផ្ទៃទឹកខៀវស្រងាត់ អំណោយផលដល់ការងូតទឹកលេងកម្សាន្តផងដែរ។ រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយផ្លូវពីសហគមន៍អារ៉ែងជាង២០គីឡូម៉ែត្រ។ ដើម្បីធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់ព្រៃភ្នំ និង ចំណាយពេលជាង៧ម៉ោងទើបទៅដល់៕ ថ្វីត្បិតតែការធ្វើបន្តិចមេនតែពេលទៅដល់លោកអ្នកនិងទទួលបាននូវភាពស្រស់ស្រាយ ដោយហេតុគ្រាន់តែឃើញ​ទឹកធ្លាក់ និងទេសភាពស្រស់ស្អាតបែប​ធ្វើអោយបាត់នូវភាពនឿតហត់ ក៏ដូចជារំសាយអស់ទុក្ខកង្វល់ជាពុំខាន។
Read More
ទឹកធ្លាក់​ក្បាលព្រះ

ទឹកធ្លាក់​ក្បាលព្រះ

ទឹកធ្លាក់​ក្បាលព្រះ ឬ​ហៅថា លែង​ប៊ឺក​ព្រះ​ ជា​តំបន់​ទឹកធ្លាក់​ធម្មជាតិស្ថិតនៅ ភូមិពូត្រំ​ សង្កាត់​រមនា ក្រុង​សែនមនោរម្យ ចម្ងាយ​១៣​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​មណ្ឌលគិរី។ទឹកធ្លាក់​ក្បាលព្រះ ឬ​ហៅថា លែង​ប៊ឺក​ព្រះ គឺ​មាន​ទេសភាព​យ៉ាង​ស្រស់​បំព្រង គួរ​ជា​ទី​ចាប់ចិត្ត​ខ្លាំង​សម្រាប់ភ្ញៀវ​ទេសចរ​ជាមួយ​នឹង​សម្រស់​ធម្មជាតិដ៏ស្រស់ត្រកាល ព័ទ្ធជុំវិញ ដោយ​ព្រៃឈើ​តូចធំ និង​ជួរ​ភ្នំ​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ឆើតឆាយ និង​មាន​ម្លប់​ឈើ​ធំៗ​ដែល​ផ្តល់​ជា​កន្លែង​សម្រាប់​ភ្ញៀវទេសចរ​សម្រាក​កម្សាន្ត​ទទួលទាន​អាហារ ពិចនិក និង​ងូត​ទឹក​ធ្លាក់​ថ្លា​ត្រជាក់​យ៉ាង​សប្បាយ​រីករាយ ។
Read More
ភ្នំអណ្ដូងស្នេហ៍

ភ្នំអណ្ដូងស្នេហ៍

ភ្នំអណ្ដូងស្នេហ៍ មានទីតាំង​ក្នុង ​ភូមិ​ដាក់ដាំ ឃុំ​ដាក់ដាំ ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី។ កន្លែងនេះសាកសមបំផុតសម្រាប់អ្នកចងពិសោធន៍រកស្នេហ៍ស្មោះ ទីនេះគឺជាកន្លែងដែរស័ក្ដិសិទ្ធិ ហើយទេសភាពពោពេញទៅដោយព្រៃភ្នំនិង​សមុទ្រឈើដ៏ស្រស់បំព្រង់ ។ តាមចាស់ៗនៅតំបន់នោះបានប្រាប់តគ្នាថា ​ទាល់​តែ​អ្នក​មាន​ស្នេហ៍​ពិត​ទើប​អាច​រក​អណ្ដូង​នោះ​ឃើញ។ អ្នក​ស្រុក​មាន​ជំនឿ​ថា ទីនេះ​ជា​កន្លែង​ស័ក្ដិសិទ្ធិ បើ​អ្នក​មិន​ទាន់​មាន​ស្នេហ៍​ស្មោះ​ទេ គឺ​ច្បាស់​ជា​រក​អណ្ដូង​នោះ​មិន​ឃើញ​ឡើយ។​
Read More

Showing 31 - 35 of 263 posts