Discover

ប្រាសាទសក្ល ឬប្រាសាទប្រុស

ប្រាសាទសក្ល ឬប្រាសាទប្រុស

ប្រាសាទសក្ល ឬប្រាសាទប្រុស គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនទៀតដែលមានអាយុកាលរាប់សត្សវត្សមកហើយ ។ ប្រាសាទនេះសាងសង់ឡើងនៅទីទួលមួយនៅកណ្តាលវាលស្រែ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ប្រាសាទនេះឈ្មោះពិត គឺជាប្រាសាទប្រុស ប៉ុន្តែក្រោយមកអ្នកស្រុកបានហៅថា«ប្រាសាទសក្ល» តាមរឿងព្រេងនិទាន។ ប្រាសាទសក្ល បានកសាងឡើងក្នុងចន្លោះសតវត្សទី៨ និងទី៩ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ដូចប្រសាទនានា ក្នុងស្រុកកំពង់លែងដែរ ។ ប្រាសាទនេះកសាងឡើងតាមរចនាបថកំពង់ព្រះ ។ គ្មានភ្ញៀវទេសចរទៅទស្សនាប្រាសាទសក្ល និងប្រាសាទមួយចំនួនក្នុងស្រុកកំពង់លែងទេ ។ ប្រាសាទក្ល ក្នុងភូមិកង្កែបក្នុងមួយឆ្នាំម្តងអ្នកស្រុកជួបជុំគ្នាធ្វើបុណ្យឡើងអ្នកតានៅខែវស្សា ។ នៅឃុំច្រណូក មានពិធីបុណ្យបែបនេះ៣កន្លែង គឺនៅអ្នកតាកោះ, នៅប្រាសាទក្ល និងនៅប្រាសាទពណ្ណរាយ ៕ 
Read More
ប្រាសាទកំពង់ព្រះ

ប្រាសាទកំពង់ព្រះ

ប្រាសាទកំពង់ព្រះ ស្ថិតនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចធ្វើដំណើរឆ្លងកាត់ក្រុងកំពង់ឆ្នាំង តាមដង ផ្លូវជាតិលេខ ៥ និង​ផ្លូវក្រាលកៅស៊ូដែលមានចម្ងាយប្រមាណ ៤៤ គីឡូម៉ែត្រ។ ហើយទីនេះជា ទីទួលមួយក្នុងបរិវេណវត្តកំពង់ព្រះ ដែលពីបូរាណកាលមកគេ​តែង​ហៅតៗគ្នាថាៈ វត្តទួលព្រះស្រីពិជ័យសូរវង្សកំពង់ព្រះនៅទីនោះគេឃើញមានប្រាសាទចំនួន ពីរគឺ ប្រាសាទស្រី និងប្រាសាទប្រុសហើយនៅក្បែរអណ្តូងភ្ញៀវទេសចរ នឹងឃើញ​មានទម្រលឹង្គ​មួយ ដែលធ្វើពីថ្មមានគន្លាក់ដំណាប់តាមប្រភេទលឹង្គ នាសម័យកសាងប្រាសាទនេះ​ប្រហែល​ជានៅក្នុងចន្លោះសតវត្សទី ៧-៨​ ដែលបុព្វបុរសយើងបានធ្វើសម្រាប់ឧទ្ទិស ចំពោះលិទ្ធិទេវរាជតាមបែបព្រហ្មញ្ញសាសនា។ (ប្រាសាទនេះបានបែមុខទៅទិសខាងជើង)។
Read More
ប្រាសាទ​បន្ទាយ​ទ័ព​

ប្រាសាទ​បន្ទាយ​ទ័ព​

ប្រាសាទ​បន្ទាយ​ទ័ព​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្នល់​ដាច់ ឃុំ និង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ ។ កសាង​នៅ​ចុង​សតវត្សរ៍​ទី ១២ និង​ដើម​សតវត្សរ៍​ទី ១៣ ដែរជា​សមិទ្ធផល​ចុង​ក្រោយ​នៃ​ស្នា​ព្រះហស្ត​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ ដែល​វត្ថុ​ធាតុ​ដើម​ធ្វើ​ពី​ថ្មភក់ ដោយ​មាន​ការ​យក​លំនាំ​រចនាប័ទ្ម​ពី​សំណង់​បរាសាទ​កំពូល ៥ ដូចជា​ប្រាសាទ​អង្គរវត្ត ហើយ​ការ​កសាង​ឡើង​ដើម្បីឧទិស​ដល់​វិញ្ញាណក្ខន្ធ​នៃ​កងទ័ព​របស់​ព្រះអង្គ ដែល​បាន​ពលី​ជីវិត កាល​ពេល​ធ្វើ​សង្គ្រាម​ជាមួយ​នគរ​ចំប៉ា នៅ​ឯ​ខេត្ត​សៀមរាប។នៅ​ក្នុង​ពេល​បច្ចុប្បន្ន ប្រាសាទ​នេះ មិន​សូវ​មាន​ទេសចរ​ស្គាល់ ហើយ​ក៏​មិន​សម្បូរ​អ្នក​មក​លេង​ផងដែរ ។
Read More
រមណីយដ្ឋាន​អាង​ជីងចក់

រមណីយដ្ឋាន​អាង​ជីងចក់

រមណីយដ្ឋាន​អាង​ជីងចក់គឺជា​ស្រះ​ក្នុង​ភូមិ​ដែល​ស្តុក​ទឹក សម្រាប់​កសិករ​ស្រោចស្រព​ដល់​ដំណាំ​របស់គេ​ ដែរស្ថិត​នៅ​ក្បែរ​ជើងភ្នំ​ខៀវ ក្នុងភូមិ​អូរ​ច្រា​កើត សង្កាត់​ប​យ៉ា​ខា ទួល​ល្វា ក្រុងប៉ៃលិន។ ស្រះ​ទឹក​នេះ​ត្រូវបាន​សាងសង់​ឡើង​តាំងពី​ទសវត្ស​ឆ្នាំ​១៩៤០ ក្នុង​របប​អាណានិគមនិយម​បារាំង​។ ទឹក​នេះ​ហូរ​មក​ពី​ភ្នំ​ក្បាលដំរី ហើយ​ហូរ​ចូល​ទៅ​កាន់​ស្រះ​ទឹក​ក្នុងភូមិ​ដែល​ស្តុក​ទុក សម្រាប់​កសិករ​ដើម្បី​ស្រោយស្រព​ដំណាំ​។ ភ្ញៀវទេសចរដែរធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​នេះ ភ្ញៀវទេសចរអាច​មើលឃើញ​ធម្មជាតិ​ពណ៌​ខៀវ​ដ៏​ស្រស់ស្អាត ជាមួយនឹង​ខ្យល់​ឱកាស​បរិសុទ្ធ ដែល​ជួយ​កាត់បន្ថយ​ភាព​តានតឹង​របស់​លោក​អ្នក​។ តំបន់​នោះ​មាន​កោះ​ពីរ មានទឹក​ព័ទ្ធជុំវិញ មាន​ស្ពានឈើ​ដែល​យើង​អាច​ដើរ​កាត់​បាន ហើយ​អាងទឹក នេះ​គឺ​មាន​ក្រឡា​ផ្ទៃ​ប្រហែល ៦០០០​ម៉ែត្រការ៉េ​ ។ 
Read More
រមណីយដ្ឋាន​ទឹកធ្លាកអូរតាវ៉ៅឬទឹកធ្លាក់ភ្នំខៀវ

រមណីយដ្ឋាន​ទឹកធ្លាកអូរតាវ៉ៅឬទឹកធ្លាក់ភ្នំខៀវ

រមណីយដ្ឋាន​ទឹកធ្លាកអូរតាវ៉ៅឬទឹកធ្លាក់ភ្នំខៀវ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែរស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តាវ៉ៅ ខ័ណ្ឌ​ប៉ៃលិន មាន​ចម្ងាយ ៥គីឡូម៉ែត្រ ពី​ក្រុង​ប៉ៃលិន។ រមណីយ​ដ្ឋា​ននេះ​មាន​ស្ទឹង​ធម្មជាតិ​ទឹកថ្លា មាន​ជ្រោះ​ទឹក​ហូរ​ធ្លាក់​លើ​ល្បាក់​ថ្មដា យ៉ាងខ្ពស់ ខ្យល់អាកាស​ត្រជាក់​ដល់​ក្រអៅបេះដូង​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ទៅលេង​កម្សាន្តយ៉ាងសប្បាយរីករាយ​។ ពិសេស​នោះ ហើយទីនោះត្រូវបាន​កែច្នៃ​ខ្ចូ​ស​កន្លែង​អង្គុយលេង​នៅក្បែរ​មាត់​ស្ទឹង​អូរ​តា​វ៉ៅ​ជាច្រើន​កន្លែង មាន​ខ្ចូ​ស​អង្គុយ​នៅ​ខាងលើ​ច្រាំង និង​ខាងលើ​កន្លែង​ចត​ឡាន សម្រាប់​ភ្ញៀវ​ទេសចរ​រង់ចាំ​ក្រុមគ្រួសារ​ចុះទៅ​លេង​ទឹកជ្រោះ​។
Read More

Showing 16 - 20 of 263 posts