Discover

រមណីយដ្ឋានភ្នំដោះក្រមុំ

រមណីយដ្ឋានភ្នំដោះក្រមុំ

រមណីយដ្ឋានភ្នំដោះក្រមុំ គឺជា​បូជនីយដ្ឋាន​ទេសចរណ៍​មួយ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ដែល​ជនជាតិភាគ​តិច រមែង​ធ្វើ​ការ​គោរព​បូជា​តាម​ជំនឿ​ទំនៀម​ទម្លាប់​របស់​ពួក​គេ ។ រមណីយដ្ឋាននេះស្ថិតនៅក្រុងសែនមនោរម្យទីរួមខេត្តមណ្ឌលគីរី ហើយទីនេះក៏ ត្រូវបានអ្នកជំនាញផ្នែកវប្បធម៌ គ្រោងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនៅថ្ងៃខាងមុខ។ តំបន់នេះ មានចំណុចពិសេសច្រើន ដូចជាទីតាំងនៅក្នុងក្រុង ប្រមូលផ្ដុំដោយជំនឿជនជាតិដើមភាគតិចមានការឲ្យតម្លៃពីជនបរទេស និងព្រះមហាក្សត្រខ្មែរ ពិសេសជាទីតាំងកុលសម្ព័ន្ធប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច ហើយ​នៅ​ទី​នេះ​ក៏​ជា​កន្លែង​អំណោយផល​បំផុត​សម្រាប់​ការ​ថតរូប​ និង​មើល​ថ្ងៃ​រៀបលិច។ 
Read More
ប្រាសាទស្នឹង

ប្រាសាទស្នឹង

ប្រាសាទស្នឹង ទីតាំងស្ថិតនៅភូមិ ស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ ស្ថិតនៅភាគខាងលិចនៃទីរួមខេត្តបាត់ដំបង ។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងកំឡុងសត្សវតិ៍ទី១២ ដោយបែងចែកជា ពីរផ្នែកគឺ ប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។ប្រាសាទទាំងពីរនេះស្ថិតក្នុងបរិវេណវត្តស្នឹង ។ប្រាសាទទាំងពីរនេះកសាងអំពីឥដ្ធ នៅលើដីទួល ដែលមានបណ្តោយ៣០ម៉ែត្រ និងទទឹង២០ ម៉ែត្រ មានលក្ខណៈ ដូចជាចេតិយ ចំនួនបីដាច់ដោយឡែកពីគ្នា និងមានមានលក្ខណៈស្រដៀងនិងប្រាសាទនានាដែលកសាងក្នុងសត្ស វតិ៍ទី១២ ។ នៅខាងក្រោយប្រាសាទ មានព្រះវិហារមួយដែលទើបសាងសង់ថ្មី ហើយស្ថិតនៅក្រោមការគ្រប់គ្រង របស់គណៈកម្មាការវត្ត។ ប្រាសាទស្នឹងសព្វថ្ងៃ ជាគោលដៅទេសចរណ៍វប្បធម៌មួយ ដែរទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាអំពិស្ថាបត្យកម្មបុរាណ្យ ចម្លាក់នៃប្រាសាទ និងប្រវត្តិរបស់ប្រាសាទផងដែរ ។   
Read More
ទឹកធ្លាក់រម្យនា

ទឹកធ្លាក់រម្យនា

ទឹកធ្លាក់រម្យនា ទឹក​ធ្លាក់​រមនា​​ទី​ពីរ​ជា​កន្លែង​កម្សាន្ត​ដ៏​រីក​រាយ​មួយ​​​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី ដែរមានចម្ងាយប្រហែល១៥គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ។ ទីនេះ​មាន​ទេសភាព​យ៉ាង​ស្រស់​បំព្រង គួរ​ជា​ទី​ចាប់ចិត្ត​ខ្លាំង​សម្រាប់ភ្ញៀវ​ទេសចរ​ជាមួយ​នឹង​សម្រស់​ធម្មជាតិដ៏ស្រស់ត្រកាល ព័ទ្ធជុំវិញ ដោយ​ព្រៃឈើ​តូចធំ និង​ជួរ​ភ្នំ​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ឆើតឆាយ និង​មាន​ម្លប់​ឈើ​ធំៗ​ដែល​ផ្តល់​ជា​កន្លែង​សម្រាប់​ភ្ញៀវទេសចរ​សម្រាក​កម្សាន្ត​ទទួលទាន​អាហារ ពិចនិក និង​ងូត​ទឹក​ធ្លាក់​ថ្លា​ត្រជាក់​យ៉ាង​សប្បាយ​រីករាយ ។ហើយនៅ​​ជាប់​ទឹក​ធ្លាក់​នោះ​មាន​វារីអគ្គិសនី​ខ្នាត​តូច​មួយ​​ដែល​អាច​​បម្រើ​​ដល់​​អ្នក​ភូមិ​នៅតំបន់នោះផងដែរ៕
Read More
ទឹកធ្លាក់ស្រែអំពិល

ទឹកធ្លាក់ស្រែអំពិល

ទឹកធ្លាក់ស្រែអំពិល ជាប្រភេទទឹកជ្រោះបែបធម្មជាតិដែរស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស មានចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។​ ទីនេះបានទាក់ទាញ​ភ្ញៀវ​ទេសចរយ៉ាងច្រើនអោយចូលមកលេងកម្សាន្តទីនេះពោពេញទៅដោយ ភ្នំដែលមាន​ទេស​ភាពស្រស់បំព្រង និងមានដើមឈើតូចធំធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្ត ម្តងហើយ​ម្តងទៀតឥតឈប់ឈរ ។ ហើយទីនេះភ្ញៀវទេសចរ អាចលំហេរកាយ និងងូតទឹកលេង ជាមួយទឹកធ្លាក់ធម្មជាតិ​ដ៏​សែនត្រជាក់​ ។ 
Read More
ទឹកជ្រោះឆាយប្រុយ

ទឹកជ្រោះឆាយប្រុយ

ទឹកជ្រោះឆាយប្រុយ ជារមនីយដ្ឋានទេសចរណ៍បែបធម្មជាតិ ដែរមានចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ស្ថិតនៅតាមជ្រលងភ្នំក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងស្ថិតនៅលើផ្លូវឆ្ពោះទៅខេត្តកោះកុង ។ ទឹកជ្រោះឆាយប្រុយបាន លាក់បង្កប់តំបន់ទេសចរណ៍ជាច្រើនទៀត ក្នុងនោះមានដូចជា ចម្ការម្រេច បឺរ ល្ហុង ម្នាស់ ត្រាវ ធុរ៉េន ក្រូចពោធិ៍សាត់ និងដំណាំជាច្រើនមុខទៀត មានប្រភេទព្រៃឈើប្លែកៗ ទឹកជ្រោះ ដងស្ទឹងតាតៃ ព្រមទាំងតំបន់អេកូទេសចរណ៍ដ៏សម្បូរបែបជាច្រើនទៀត មិនត្រឹមតែប៉ុណ្ណោះក៏មានភូមិប្រជាជនភាគតិច រស់នៅផងដែរ ។ទឹកជ្រោះឆាយប្រុយ ស្ថិតនៅតាមជ្រលងភ្នំក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 
Read More

Showing 21 - 25 of 263 posts